ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋត្អូញត្អែរប្រាប់អ្នកសារព័ត៌មានថា នៅរដូវប្រាំងឆ្នាំនេះ ខ្សត់ត្រីដោយសារតែមានបទល្មើសនេសាទច្រើន គឺយប់ឡើងមានអ្នកនេសាទប្រើឧបករណ៍ឆក់ក្តៅច្រើនមែនទែន រាប់សិបនាក់បន្តគន្ទុយគ្នា គ្មានអ្នកបង្ក្រាប គ្មានអ្នកគ្រប់គ្រង ធ្វើឲ្យត្រីផុតពូជ ។

បើប្រៀបធៀបទៅឆ្នាំមុនៗ គឺត្រីសំបូរណាស់ នៅដើមខែ១២ គឺប្រជាកសិករច្រូតកាត់ស្រូវវស្សាហើយ បានចាប់ផ្តើមធ្វើស្រែប្រាំងបន្ត និងបូមដៀរ បូម ប្រឡាយ យកទឹកដាក់ស្រូវប្រាំងនិងសម្រេងទឹកចាប់ត្រី ក៏ប៉ុន្តែឆ្នាំនេះគ្មានត្រីធំៗដួចឆ្នាំមុនៗទេ គឺមានតែត្រីតូចតាចសល់ពីគេឆក់ ។
ករណីប្រជាពលរដ្ឋត្អូញត្អែនេះ កើតឡើងនៅរសៀលថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២៣ នៅភូមិក្រសាំងជ្រំ ឃុំក្រួសស្រុកស្វាយជ្រំ ។

បើតាមស្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា ពីឆ្នាំមុនៗ មិនសូវមានបទល្មើសច្រើន នៅក្នុងតំបន់ភូមិសាស្ត្ររបស់ពួកគាត់មានត្រីច្រើនណាស់ សូមបីត្រពាំងតូចមួយក៏សំបូរត្រីដែរ ក៏ប៉ុន្តែបច្ចុប្បន្នមានបទល្មើសនេសាទច្រើន គឺអ្នកដើរឆក់ត្រីក្នុង១យប់ៗរាប់រយនាក់ដើរបន្តកន្ទុយគ្នាជាជួរៗមើលទៅឃើញភ្លើងព្រោងព្រាត មិនដឺងថា មកពីណាទេ មកលួចឆក់ត្រីតាមស្រែរបស់ប្រជាពលរដ្ឋតាមត្រពាំង តាមព្រែក តាមប្រឡាយ តាមស្រះ ធ្វើឲ្យពាយត្រី ត្រីធំៗងាប់ផុតពូជ នៅសល់តែត្រីតូចតាចសល់ពីគេឆក់។

ប្រភពបន្តថា ឆ្នាំមុនៗមិនសូវមាន បទល្មើសនេសាទច្រើនទេ នៅក្នុងតំបន់ភូមិសាស្ត្ររបស់ពួកគាត់ គឺ សំបូរត្រីណាស់ សូម្បីតែត្រពាំងតូចមួយក៏មានត្រីច្រើនដែរ នៅតាមវាលស្រែ នៅតាមត្រពាំង តាមព្រែក តាមប្រឡាយ តាមដៀរ តាមស្រះ សំបូរត្រីណាស់ នៅខែ១០ ខែ១១ ដាក់បង្កៃ ដាក់មងបង់សំណាញ់បានត្រីហូប ហើយដល់ខែ១២នេះ គឺចាប់ទ្រាបនិងដៃក៏បានហូបដែរ ។ អ្នកខ្លះលើកឡើងថា ក្រោយពីការច្រូតកាត់រួច ចាប់ផ្តើមធ្វើស្រែប្រាំង បន្តហើយគោលបំណងទី១ គឺមានត្រីហូប ទី២ បូមទឹកដាក់ស្រែប្រាំង ដូច្នេះចាប់ផ្តើមបូមបាចទឹកដាក់ស្រែប្រាំង. គឺ បូមតាមប្រឡាយ បាចដៀរ បាចស្រះ ត្រីដូចបាយពុះ ប្រជាកសិករអាចចាប់ត្រីហូបផងនិងស្តុកត្រីទុកលក់ដូរខ្លះនិងធ្វើប្រហុកផ្អកទុក ហូបខែប្រាំងទៀត។

ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសនេសាទច្រើន គ្មានសមត្ថកិច្ចណាបង្ក្រាបនោះដោយសារក្រុមជនល្មើសនេសាទខុសច្បាប់ទាំងនោះគេស្គាល់សមត្ថកិច្ច ទើបគ្មានការបង្ក្រាប។
ប្រជាពលរដ្ឋបន្តទៀតថា នៅពេលដែលមានបទល្មើសច្រើន បានធ្វើឲ្យពូជត្រីហិនហោច ដាច់ពូជអស់ មិនដូចពីមុនប្រពៃណីដូនតា ប្រើ តែបង្កៃ ប្រើ មង គឺសំបូរត្រី ណាស់ហូបមិនអស់ទេ ថ្ងៃឡើងមានក្រឡុកណា តាមបៀរ គេបាចត្រង់ណា ត្រីដូចបាយពុះអិញ្ចឹង ទៅតែមួយភ្លែត ចាប់តែដៃក៏បានហូបដែរ ឥឡូវត្រីរត់គេចតែពីគេឆក់ នៅសល់ពីឆក់ក្តៅ គឺត្រីតូចតាចបណ្ណុះ គឺពិបាកមែនទែន ហើយពួកគាត់សំពរ។

សូមឲ្យសមត្ថកិច្ចទាំងអស់អាណិត មេត្តាពិនិត្យបញ្ហានិងផងពង្រឹង និងបង្ក្រាបបទល្មើសនេះផងពិសេសនៅរដូវវស្សា ដើមរដូវវស្សា ចាប់ផ្តើមភ្លៀងធ្លាក់មកគឺ ចាប់មានដែកឆក់មកហើយ រហូតដល់ទឹកស្រកជិតអស់ទៅហើយនៅតែតាមឆក់តាមសម្លាប់គ្នាទៀត អិញ្ចឹងហើយបានប្រជាពលរដ្ឋសូមឲ្យសមត្ត្ថកិច្ចជំនាញ ទាំងអស់បង្កើនការ បង្ក្រាប បើនៅតែសំបូរដែកឆក់គឺត្រីផុតពូជជាមិនខានទេ នៅតំបន់ពួកគាត់ខណៈនៅតាមព្រែក បឹង ជាដើម នៅជិតៗនិង គេមានសេរីភាពក្នុងការឆក់ហើយ ជាពិសេសនៅតាមប្រឡាយ យប់ឡើងនៅមានបទល្មើសឆក់ច្រើនណាស់។

ប្រភពបានលើកឡើងទៀតថា មូលហេតុអ្នកឆក់គេអាចឆក់បាន ដោយសារគេមានខ្សែជាមួយមន្ត្រីសមត្ថកិច្ចនៅមូលដ្ឋាន ជួនកាលគេផឹកស៊ីជាមួយគ្នាទើបងាយស្រួលក្នុងការឆក់នេះ បទល្មើសច្រើន យប់ឡើងរាប់រយមិនដឹងមកពីណាទេ វាច្រើនពេកទើបប្រជាពលរដ្ឋសំណូមពរ សូមឲ្យមានការការបង្ក្រាប ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចឃុំក្រួសបានទេ រហូតមកទល់រសៀលថ្ងៃទី០៦ ធ្នូ២០២៣នេះ ។



ចែករំលែកព័តមាននេះ