ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! នាង​តូច​មាឌ​ល្អិត ទុំ សំណាង តើ​សុខទុក្ខ​យ៉ាងណា​ហើយ? ក្រោយ​ឆ្លងកាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត (​វី​ដេ​អូ​)

4 ខែ មុន
  • សៀមរាប

ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ក្មេង​ស្រី​មួយ​រូប ដែល​នាង​តូច​រូប​នេះ មាន​មាឌ​ល្អិត ការ​និយាយ​ស្តី​មាន​សម្លេង​រដឺន​គួរ​អោយ​ចាប់អារម្មណ៍ ដោយ​កាលពី​កន្លង​ទៅ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​នាង​តូច​រូប​ស្រស់​ម្នាក់​នេះ​ហើយ ដោយ​នាង​ពើបប្រទះ​នូវ​ការ​ខ្វះខាត​ជា​ច្រើន ហើយ​ការ​ដែល​កើតមក​មាន​រូបរាង​តូច​ល្អិត​នេះ ក៏​ដោយសារ​តែ​

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ក្មេង​ស្រី​មួយ​រូប ដែល​នាង​តូច​រូប​នេះ មាន​មាឌ​ល្អិត ការ​និយាយ​ស្តី​មាន​សម្លេង​រដឺន​គួរ​អោយ​ចាប់អារម្មណ៍ ដោយ​កាលពី​កន្លង​ទៅ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​នាង​តូច​រូប​ស្រស់​ម្នាក់​នេះ​ហើយ ដោយ​នាង​ពើបប្រទះ​នូវ​ការ​ខ្វះខាត​ជា​ច្រើន ហើយ​ការ​ដែល​កើតមក​មាន​រូបរាង​តូច​ល្អិត​នេះ ក៏​ដោយសារ​តែ​ជីវភាព​ផង​ដែរ​។

ប្រាកដ​ណាស់ នរណា​ក៏​ដោយ​កើតមក​តែងតែ​ប៉ងប្រាថ្នា​មាន​រូបរាង​កាយ​ល្អ មាន​ក្លិនក្រអូប មាន​ចរិតល្អ មានការ​គោរព​ស្រឡាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ដូច​ជា​នាង​តូច សំណាង ទៀត​សោត ទោះបីជា​នាង​មាន​រូបរាង​តូច​ល្អិត​ក៏​ពិតមែន តែ​ចិត្តគំនិត​របស់​នាង​មិន​ចង្អៀត​ទៅ​តាម​រាង​កាយ​របស់​នាង​នោះ​ឡើយ ដោយ​នាង​តូច​រូប​នេះ ឧស្សាហ៍​ព្យាម​យាម​ជាមួយ​ការ​សិក្សា និង​ជួយ​ឪពុក​ម្តាយ​គ្រប់​សព្វបែបយ៉ាង​ដែល​នាង​អាច​ធ្វើ​ទៅ​បាន ទៅ​តាម​លទ្ធភាព​នាង​មាន​។

គួរ​បញ្ជាក់​ថា នាង​តូច សំណាង រូប​នេះ កើតមក​មាន​រូបរាង​តូច និង​មើលទៅ​ដូច​ជា​កូន​ក្មេង​អ៊ីចឹង តែ​តាម​ការ​ពិត​នាង​មិន​ក្មេង​នោះ​ទេ ដោយ​ឆ្នាំ​នេះ​នាង​មាន​អាយុ​១៧​ឆ្នាំ និង​រៀន​ថ្នាក់​១០ ហើយ​ថែម​ទាំង​ឧស្សាហ៍​ព្យាយាម​ទៀត​ផង ហើយ​នាង​ចង់​រៀន​បាន​ខ្ព​ង​ខ្ពស់ និង​ចាក​ឆ្ងាយ​ពី​គ្រោះ​អវិជ្ជា​ផង​ដែរ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូនស្រី ទុំ សំណាង ដែល​បងប្អូន​ធ្លាប់​ស្គាល់​ពី​ជីវិត​របស់​នាង​កន្លង​មក​នោះ នា​ពេល​នេះ​នាង​មាន​អាយុ​១៧​ឆ្នាំ និង​រៀន​ថ្នាក់​ទី​១០ ហើយ នៃ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន អង្គរធំ​។ ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ ពេល​នេះ​នាង​ពេញរូបពេញរាង ហើយ​កាលពីមុន​តូច​ល្អិត និង​ពេល​បច្ចុប្បន្ន​នេះ នាង​រាង​ទ្រើស ហើយ​ធំធាត់​ជាង​មុន​ផង​ដែរ​។

បើ​តាម​ការ​អោយ​ដឹង​ពី​ជីវិត​របស់​នាង​តូច សំណាង ដែល​មានស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​នោះ បាន​ប្រាប់​អោយ​ដឹង​ថា «​កាលពី​កំណើត​របស់​នាង ឪពុក​ម្តាយ​មានការ​ខ្វះខាត​ច្រើន ដូច្នេះ​ពុំ​បាន​ទៅ​ពិនិត្យ​សុខភាព​អោយ​បាន​ដិត​ដល់​នោះ​ឡើយ ទើប​បានជា​នាង​កើតមក​ខុស​ពី​ប្អូន​ៗ​ដែល​កើតមក ដោយ​គេ​គ្រប់​គ្នា​មាន​មាឌ​ធម្មតា​»​។

ចំពោះ​រូបរាង​នេះ​ទៀត​សោត នាង​តូច ទុំ សំណាង បន្ត​ថា «​នាង​ពិតជា​មានការ​អាក់អន់​ចិត្តនឹង​ខ្លួនឯង​ខ្លះ​ដែរ ប៉ុន្តែ​ក្រោយ​ៗ​មក នាង​ក៏​ធម្មតា​ដូច​គេឯង តែ​អ្វី​ដែល​សំខាន់​គឺ​ការ​សិក្សា ដោយ​នាង​ចង់​រៀន​អោយ​បាន​ខ្ព​ង​ខ្ពស់​ដូច​ជា​សិស្ស​ដទៃ​ទៀត និង​ចាក់​ឆ្ងាយ​ពី​ជីវិត​ក្រខ្សត់​នេះ​»​។

សម្រាប់​ការ​សិក្សា​វិញ នាង​តូច ទុំ សំណាង បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​នាង​រៀនសូត្រ​រាល់ថ្ងៃ​សមរម្យ ហើយ​អាច​ចេះ​ចាំ​បាន​ច្រើន តែ​ជីវិត​នាង​នឹង​គ្រួសារ​មានការ​ខ្វះខាត​ច្រើន ដោយ​ឪពុក​នាង​ជា​ជាងសំណង់ ម្តាយ​ជា​អ្នក​ធ្វើស្រែ​ចម្ការ និង​មាន​បងប្អូន​ចំនួន​៤​នាក់ ចំណែក​នាង​វិញ គឺជា​កូន​បង​គេ ហើយ​ក៏​មាន​រូបរាង​កាយ​ខុស​ពី​ប្អូន​ៗ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា នាង​តូច ទុំ សំណាង គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​ឧស្សាហ៍ មិន​ថា​ការ​រៀនសូត្រ និង​ជួយ​ធ្វើការ​របស់​ឪពុក​ម្តាយ​នោះ​ទេ​។ ខណៈ​ពេល​ដែល​នាង​នៅផ្ទះ​ទំនេរ​ពី​ការ​សិក្សា នាង​តែងតែ​ជួយ​ដាំបាយ ដាំទឹក ស្លរ​ស្លុក លាងចាន បោះ​សម្អាតផ្ទះ និង​ដាក់​បាយ​ឱ្យ​មាន់​ទា​ជាដើម ពោល​គឺ​ទោះបីជា​នាង​កើតមក​មាន​មាឌ​ល្អិត និង​មិនធំ​ធាត់​ដូច​គេ​គ្រប់​គ្នា​ក៏​ដោយ តែ​នាង​ពិតជា​ឧស្សាហ៍​មិន​ថា​នៅផ្ទះ ឬ​នៅ​សាលាក្តី​។

គួរ​បញ្ជាក់​ទៀត​ថា នាង​តូច ទុំ សំណាង គឺជា​ក្មេង​ស្រី​មា្ន​ក់​ដែល​រួសរាយ ហើយ​នាង​មានការ​ខ្វះខាត​ច្រើន ដោយ​នាង​ពុំ​សូវ​មាន​សម្ភារៈ​សិក្សា ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ប៉ុន្តែ​នាង​មិន​ដែល​ចុះចាញ់​ជា​មួយនឹង​ជោគវាសនា​របស់​ខ្លួនឯង​ឡើយ ពោល​គឺ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​។ ដូចដែល​បងប្អូន​ពុក​ម៉ែ​បានឃើញ​ស្រាប់​ហើយ ទោះបីជា​នាង​តូច នាង​ក្រីក្រ តែ​ក៏​មិន​បោះ​ការ​សិក្សា​ចោល​នោះ​ឡើយ ហើយ​ថែម​ទាំង​ឧស្សាហ៍​ថែម​ទៀត​ផង​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@sovannbopha1409

Oldest sis in family #smallgirl #study #tiktok @🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

♬ original sound – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

Replying to @🦋🎧 🙏🙏🙏សូមអរគុណសម្រាប់ក្ដីស្រលាញ់ Thank you for you love ขอบขุน นะขา👏👏🇰🇭🇰🇭love all of fan💙#students #techer #fyp #life #គ្រូបង្រៀនជនបទ👩‍🏫📚🥰 #កុមារីជនបទ #ជីវិតត្រូវតែតស៊ូ #tiktok

♬ original sound – ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

👏👏ជួបក្មេងតូចមកពីរៀនគួ កុមារីសំណាង អាយុ១៧ឆ្នាំ ថ្នាក់ទី៩ គាត់មានកម្ពស់១មែត្រ តស៊ូរៀនណាស់ក្មេងតូច អ្នកគ្រូជូនពរជោគជ័យក្នុងការសិក្សា🙏🙏#គ្រូបឋម❤💕👩‍🏫 #fyp #life

♬ original sound – ផល បុប្ផា @PHAL BOPHA – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

Replying to @Nann_Gautama ♎️ អាយុមនុស្សធំ សម្ដីមនុស្សចាស់ រូបជាកូនក្មេង#life #teacher #teachersoftiktok #study #smallgirl @🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

♬ original sound – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

Replying to @Lina❤️❤️Seven👨‍👩‍👧‍👦 Thank you for you love and wish 💙💙💙#loveyou #life #poor #teachersoftiktok #teacher #study @🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

♬ original sound – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

Replying to @Dara GB Thank you dear 💙❤️#គ្រូបង្រៀនជនបទ👩‍🏫📚🥰 #study #life #teacher #motivation #tiktok @🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

♬ original sound – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭
@sovannbopha1409

សំណាង និងអ្នកម្ដាយរបស់នាង ភាសាអ្នកសៀមរាប តាមតំបន់#teachersoftiktok #study #គ្រូបង្រៀនជនបទ👩‍🏫📚🥰 @🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

♬ original sound – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭 – 🇰🇭ផល បុប្ផា @PHAL BOPHA🇰🇭

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ