ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​នៅ​ផ្សារ​ឯកឧត្តម សោម ចិន ត្អួញ​ត្អែរ​ថា​ លក់​យូរ​ទៅ​អស់​ដី​ផ្សារ

4 ខែ មុន
  • កំពត

បងប្អូន​អ្នក​លក់ដូរ​នៅ​ផ្សារ​ឯកឧត្តម សោម ចិន បាន​នាំ​គ្នាត្អួញ​ត្អែរ​ ដោយ​​និយាយ​ថា «លក់​​ដូរ​យូរ​ៗ​ទៅ​បាត់​ដី​ផ្សារ​អស់» ។ ដោយសារ​តែ​កើត​មាន​បញ្ហា​បែប​នេះ

ខេត្តកំពត ៖ បងប្អូន​អ្នក​លក់ដូរ​នៅ​ផ្សារ​ឯកឧត្តម សោម ចិន បាន​នាំ​គ្នាត្អួញ​ត្អែរ​ ដោយ​​និយាយ​ថា «លក់​​ដូរ​យូរ​ៗ​ទៅ​បាត់​ដី​ផ្សារ​អស់» ។ ដោយសារ​តែ​កើត​មាន​បញ្ហា​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ លោក​មេ​ភូមិ​ ក៏​បាន​ចុះ​​ទៅ​ពិនិត្យ​ទីតាំង​ផ្សារ​នេះ​ផ្ទាល់តែម្ដង ដែលទីតាំង​​ស្ថិត​នៅ​កាច់ជ្រុង​​ផ្លូវបំបែក​​ភូមិ​បឹង​ធំ ស្ថិតក្នុង​ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

​ការ​ទៅ​ពិនិត្យ​​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​អ្នក​លក់ដូរ​ បាន​និយាយ​ថា ពួក​គាត់​លក់ដូរ​យូរ​ៗ​ទៅ​បាត់​ដី​ផ្សារ​បណ្ដើរ​ៗ​ហើយ ព្រោះ​អ្នក​លក់ដូរ​ខ្លះ​​យក​ដី​ផ្សារ​ទំហំ​៥​​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​តែ​ម្នាក់ឯង ។ រីឯ​អ្នកខ្លះ​ទៀត​ សាងសង់​ផ្ទះ​​រស់នៅ​យ៉ាង​រំភើយ ធ្វើ​ឱ្យ​អ្នកលក់ដូរ​ភាគច្រើន​​រត់​ចេញពី​ផ្សារ ហើយ​​ទៅ​លក់​​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិវិញ ។ សកម្មភាព​បែប​នេះ​ កើត​មាន​ឡើង​ដោយសារ​តែ​មិន​មានការ​គ្រប់គ្រង​ច្បាស់​លាស់​លើ​ផ្សារ​ដែល​មានឈ្មោះ​​អតីត​អភិបាលខេត្ត​កំពត ឯកឧត្តម សោម ចិន ក្នុង​ឆ្នាំ​១៩៨០ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ អ្នកលក់​ដូរ​មាន​បំណង​ចង់​ជួប​អាជ្ញាធរ​ស្រុក​កំពង់ត្រាច តែ​​មិនឃើញ​​វត្តមាន​លោក​អភិបាលស្រុក​ទេ​ គឺ​ឃើញ​តែ​លោក អ៊ុ​ង ស៊ង មេ​ភូមិ​បឹង​ធំ​ និង​មន្ត្រី​ថ្នាក់​ឃុំ​មក​ដល់​​ផ្សារតែ​ប៉ុណ្ណោះ ។

លោក​មេ​ភូមិ​ បាន​និយាយ​​ប្រាប់​ឱ្យ​ដឹង​ថា «អាជ្ញា​ធរមាន​គម្រោង​ចាក់​ដី​ឱ្យ​ពលរដ្ឋ​ងាយ​ស្រួល​លក់ដូរ​ក្នុង​ផ្សារ​ឡើង​វិញ កុំឱ្យ​នាំ​គ្នា​ទៅ​លក់​នៅ​ខាងក្រៅ ដែល​ប្រឈម​នឹង​ហានិភ័យ​អាច​កើតឡើង​ជាយ​ថា​ហេ​តុ» ។

ទោះបី​ជា​យ៉ាងណា លោក​មេ​ភូមិ​ មិន​បាន​និយាយ​​អំ​ពី​រឿង​គេ​រំលោ.ភ​សាងសង់​ផ្ទះ​នោះ​ទេ ប៉ុន្តែការ​​ទាម​ទារ​របស់​អ្នក​លក់ដូរ ​គឺ​បើ​អាជ្ញាធរ​មិន​មក​ពិនិត្យ​​ដី​ផ្សារ​ផ្ទាល់​ទេ ថ្ងៃក្រោយ​ពិតជា​បាត់​បង់​អស់ហើយ ព្រោះ​ថា បើ​នៅ​តែ​មិន​មាន​​អ្នក​ណា​ហ៊ាន​និយាយ​ពី​រឿង​នេះ ​គេ​យក​ដី​ផ្សារ​ធ្វើ​ផ្ទះ​​នោះ​អស់​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ