ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា​កាន់តែ​ខើច​ប្រាក់​សម្រាប់​ជួយ​អ៊ុយ​ក្រែ​ន

4 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​បាន​ស្នើ​កញ្ចប់​ប្រាក់​១០០​ពាន់​លាន​ដុល្លារ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​បាន​ស្នើ​កញ្ចប់​ប្រាក់​១០០​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​អ៊ុយ​ក្រែ​ន​និង​អី​ុ​ស្រា​អែ​ល ប៉ុន្តែ​ពួក​អ្នក​សាធារណរដ្ឋ​ក្នុង​សភា ទាមទារ​ជា​ថ្នូរ​វិញ​ការ​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍​។

តាម​សេត​វិមាន​ថា យើង​កំពុង​តែ​ខើច​ប្រាក់​ក្នុង​ពេល​ឆាប់​ៗ​។ ជំនួយ​យោធា​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន អាច​ត្រូវ​កាត់​ផ្ដាច់​ក្នុង​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ បើ​គ្មាន​ការ​ព្រមព្រៀង​គ្នា​លើ​ថវិកា​ជាមួយ​ពួក​អ្នក​សាធារណរដ្ឋ​ទេ​នោះ​។ ក្នុង​សារលិខិត​មួយ​ជូន​ដល់​លោក​MIKE JOHNSON ប្រធាន​សភា​ជា​អ្នក​សាធារណរដ្ឋ លោកស្រី​SHALANDA YOUNG នាយិកា​ខាង​ថវិកា​របស់​សេត​វិមាន​សរសេរ​ថា ប្រសិនបើ​សភា​មិន​បញ្ចេញ​ប្រតិកម្ម​ទេ នោះ​ដល់​ចុងឆ្នាំ​នេះ​យើង​កាន់តែ​ខើច​ប្រាក់ សម្រាប់​ជំនួយ​អាវុធ​និង​ឧបករណ៍​យោធា ដល់​អ៊ុយ​ក្រែ​ន និង​ការ​ផ្ដល់​សម្ភារ​មក​ពី​ស្តុក​យោធា​អា​មេ​រិ​ក​។

លោក​JAKE SULLIVAN ទីប្រឹក្សា​សន្តិ​ជាតិ​របស់​លោក​បៃ​ដិ​ន​អះអាង ក្នុង​ស​ន្និ​សីត​សារព័ត៌មាន​មួយ​ថា គេ​ត្រូវ​សម្រេច​ថា​តើ​េ​ត្រូវ​បន្ត​ជួយ​ទ្រទ្រង់​ដល់​ការ​ប្រយុទ្ធ សម្រាប់​សេរីភាព​នៅ​អ៊ុយ​ក្រែ​ន​ឬ​ត្រូវធ្វើ​មិនដឹងមិនឮ ចំពោះ​បណ្ដា​មេរៀន​ដែល​យើង​ធ្លាប់​ទទួល​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​អនុញ្ញាត​ឲ្យ​លោកពូ​ទី​ន​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ