ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដុ​ង​របស់​វៀតណាម​ថោក​បំផុត​ទី​២​លើ​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​លើ​ពិភពលោក​នៅ​ពេល​នេះ គេ​ដឹង​ថា លុយ​ដុ​ង​វៀតណាម គឺជា​រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថោក​បំផុត​លំដាប់​ទី​២ នៅ​លើ​ពិភពលោក ដោយ​មួយ​ដុ​ង គឺ​ស្មើនឹង ០,០០០០៤៣ ដុល្លារ ឬ ១ ដុល្លារ ស្មើនឹង

លុយ​ដុ​ង​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​លុយ​ថោក​ជាងគេ​បំផុត​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​លុយ​រី​យ៉ា​ល់​របស់​អ៊ី​រ៉​ង់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The Forbes ។

នៅ​លើ​ពិភពលោក​នៅ​ពេល​នេះ គេ​ដឹង​ថា លុយ​ដុ​ង​វៀតណាម គឺជា​រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថោក​បំផុត​លំដាប់​ទី​២ នៅ​លើ​ពិភពលោក ដោយ​មួយ​ដុ​ង គឺ​ស្មើនឹង ០,០០០០៤៣ ដុល្លារ ឬ ១ ដុល្លារ ស្មើនឹង ២៣.៤៨៥ ដុ​ង ។

លុយ​ដុ​ង​សំដៅលើ​រូបិយប័ណ្ណ​ផ្លូវការ​របស់​វៀតណាម ហើយ​ត្រូវ​បាន​គេ​ដឹង និង​ស្គាល់​តាម​រយៈ​លេខ​កូដ VND ដើម្បី​ជំនួស​ឲ្យ​រូបិយប័ណ្ណ​ចាស់​ដែល​គេ​ស្គាល់ ហាវ (hao) នៅ​ក្នុង​រង្វង់​ឆ្នាំ ១៩៧៨​។

ធនាគារ​រដ្ឋ​វៀតណាម បាន​ប្រកាស​ទទួលស្គាល់​លុយ​ដុ​ង​ជា​រូបិយប័ណ្ណ​ផ្លូវការ​របស់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី ០៣ ខែ ឧសភា ឆ្នាំ​១៩៧៨ ។

តាម​ពិត​ទៅ ដុ​ង នេះ ត្រូវ​បាន​រដ្ឋាភិបាល​វៀត​មិ​ញ ដែល​គេ​ស្គាល់​ថា គឺ​វៀតណាម​ខាងជើង នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ឬ​សង្គ្រាម​វៀតណាម តាំងពី​ឆ្នាំ​១៩៤៦ ដើម្បី​ជំនួស​លុយ ឥណ្ឌូចិន ដែល​ចាយ​រួម​គ្នា​រវាង​កម្ពុជា វៀតណាម និង​ឡាវ បោះពុម្ព​ដោយ​បារាំង ។

នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម រដ្ឋាភិបាល​វៀតណាម​ខាងជើង និង​ខាងត្បូង​នេះ គឺ​ប្រើប្រាស់​លុយ​ដុ​ង​ដូច​គ្នា ប៉ុន្តែ​តម្លៃ និង​សន្លឹក​លុយ​ដុ​ង អាច​ខុស​គ្នា ប៉ុន្តែ​វា​បាន​ក្លាយទៅជា​លុយ​ដុ​ង​តែ​មួយ ក្រោយ​កាលបរិច្ឆេទ​ដែល​ប្រកាស​ដោយ​ធនាគារ​រដ្ឋ​វៀតណាម បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​ដួល​រលំ ។

មក​ដល់​ពេល​នេះ លុយ​ដុ​ង ត្រូវ​បាន​បោះ​ពុ​ម្ភ​ចំនួន​ជាង​១០​ក្រដាសប្រាក់ ដោយ​គេ​ដឹង​ថា មាន​ក្រដាស​ពី​១០០, ក្រដាស​២០០, ក្រដាស​៥០០, ក្រដាស ១០០០, ក្រដាស ២០០០, ក្រដាស​៥០០០, ក្រដាស​១០០០០, ក្រដាស​២០០០០, ក្រដាស​៥០០០០, ក្រដាស​១០០០០០, ក្រដាស ២០០០០០, និង ក្រដាស ៥០០០០០​។

អត្ថបទ​ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ