អតីតអ្នកការទូតអាមេរិកម្នាក់ជាប់ចោទធ្វើចារកម្មឱ្យគុយបា
សហរដ្ឋអាមេរិក ៖ អតីតអ្នកការទូតអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ក្នុងការសើុប
សហរដ្ឋអាមេរិក ៖ អតីតអ្នកការទូតអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ក្នុងការសើុប
សហរដ្ឋអាមេរិក ៖ អតីតអ្នកការទូតអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ក្នុងការសើុបអង្កេតប្រឆាំងចារកម្មរបស់ប៉ូលិសសហព័ន្ធFBI។ តាមកាសែតTHE GUARDIAN និងទីភ្នាក់ងារព័ត៌មានអាមេរិកAPថា អតីតអ្នកការទូតរូបនេះទទួលការចោទប្រកាន់កាលពីថ្ងៃទី៤ធ្នូពីបទធ្វើការបម្រើរដ្ឋាភិបាលគុយបា។

អតីតអ្នកការទូតជាន់ខ្ព្ស់រូបនេះលោកMANUEL ROCHA អាយុ៧៣ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១ធ្នូនៅទីក្រុងម៉ៃអាមីរដ្ឋផ្លរីដា ក្រោយជាប់បណ្ដឹងបទឧក្រិដ្ឋ។ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់លោកថា ប្រើតួនាទីទៅបម្រើផលប្រយោជន៍រដ្ឋាភិបាលគុយបា។
លោកMANUEL ROCHA ជាអ្នកការទូតអាមេរិកអស់ពេល២៥ឆ្នាំ ពិសេសលោកធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវីរវាងឆ្នាំ២០០០និង២០០២។ លោកធ្លាប់ធ្វើការជាពិសេសក្នុងផ្នែកផលប្រយោជន៍អាមេរិកនៅគុយបា ក្នុងពេលដែលទំនាក់ទំនងការទូតរវាងក្រុងវ៉ាសិុនតោននិងក្រុងឡាហាវ៉ានធ្លាក់ជិតដល់ចំណុចសូន្យ៕
ចែករំលែកព័តមាននេះ