ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា ​មិន​ដែល​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោលក្នុង​គ្រា​លំបាក​ឡើយ

4 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ​មិន​ដែល​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នៅ​ក្នុង​គ្រា​លំបាក​ឡើយ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ​មិន​ដែល​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នៅ​ក្នុង​គ្រា​លំបាក​ឡើយ ហើយ​រាជរដ្ឋាភិបាល​ មិនមែន​ធ្វើ​សកម្មភាព​តែ​ពេល​ល្អ ហើយ​ពេល​លំបាក​ទុក​ពលរដ្ឋ​ចោល​នោះ​ទេ​ ​។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ ​ស្ដី​ពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និងគោលការណ៍​ណែនាំ​ស្ដី​ពី​ក្រប​ខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន” ​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ ​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ​បាន​ថ្លែង​ថា សមិទ្ធផល​ នៃ​គោលការណ៍​ជំនួយ​គាំពារ​សង្គម​នេះ​ គឺ​កើត​មាន​ឡើង​ដោយសារកម្ពុជា​មូលដ្ឋាន​ដ៏​រឹង​មាំ ​នៃសុខ​សន្តិភាព ស្ថិរភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច។ គោល​នយោ​បាយ​ជាតិ​ គាំពារ​សង្គម ​ដែល​បាន​ដាក់​ឲ្យ​អនុវត្តន៍ គឺជា​ការ​ចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព​រយៈពេល​វែង ​។

បើ​តាម​សម្ដេច​ធិ​បតី ការ​ដាក់​ចេញ​គោលនយោបាយ​កិច្ច​គាំពារ​សង្គម ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន​​ ដែល​កើតឡើង​ជាយថាហេតុ​នា​ពេល​ខាង​មុខ​។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ កំពុង​បន្ត​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ​ប្រព័ន្ធ​គាំពារ​សង្គម ​ដែល​មាន​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ​ទៅ​មុខ​ទៀត​។ ក្នុង​រយៈពេល​ត្រឹម​ជាង​៣​ខែ នយោបាយ​អាទិភាព​ទាំង​៦ ដែល​រាជរដ្ឋាភិបាល​នី តិកាល​ទី​៧ ​ដាក់​ចេញ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្តន៍​អស់ហើយ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ រៀបចំ​ឡើង​ដើម្បី​កែទម្រង់​ប្រព័ន្ធ​គាំពារ​សង្គម លើកកម្ពស់​ប្រសិទ្ធភាព និងស័ក្តិសិទ្ធិ​ភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គម​ ។

សម្ដេច​ធិ​បតី បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី មិន​អាច​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពរឹងមាំ​ង​បាន​ទេ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​ដាក់​ចេញ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង ជា​ពិសេស ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ដែល​និយាយ​ថា រាជរដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​សោះ​ ។

សម្តេច​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២១ និង​ប្រមាណ​៦០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ នៃ​វិបត្តិ​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​ធានា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ នៅ​អំឡុង​ពេល​ដែល​ពិភពលោក​ប្រឈម​ជួបនឹង​វិបត្តិ​កូ​វី​ដ និង​វិបត្តិ​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ