ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលបញ្ចប់សំណុំរឿងជនជាតិចិនបើករថយន្តបុកខ្មែរសង៥០០ដុល្លារ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសចិនដីគោកម្នាក់​មាន​សំណាងមិនប្រឈមមុខនឹងផ្លូវច្បាប់ ​ដោយ​សារ​នគរបាលផ្នែកចរាចរណ៍ខណ្ឌដូនពេញ សហ​ការជាមួយនគរបាល​ប៉ុស្តិ៍រដ្ឋបាល​បឹងរាំង​ជួយ​ដោះ​ស្រាយបញ្ចប់រឿង​ដោយ​គ្រាន់តែ​​ចំណាយ​ប្រាក់​អស់​៥០០ដុល្លារ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្រោយពីជននោះស្រវឹងធ្លាក់​ភ្នែក​ ហើយ​បើក​រថយន្ត​

រាជធានីភ្នំពេញ ៖ បុរសចិនដីគោកម្នាក់​មាន​សំណាងមិនប្រឈមមុខនឹងផ្លូវច្បាប់ ​ដោយ​សារ​នគរបាលផ្នែកចរាចរណ៍ខណ្ឌដូនពេញ សហ​ការជាមួយនគរបាល​ប៉ុស្តិ៍រដ្ឋបាល​បឹងរាំង​ជួយ​ដោះ​ស្រាយបញ្ចប់រឿង​ដោយ​គ្រាន់តែ​​ចំណាយ​ប្រាក់​អស់​៥០០ដុល្លារ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្រោយពីជននោះស្រវឹងធ្លាក់​ភ្នែក​ ហើយ​បើក​រថយន្ត​ម៉ាកកាមរីឆ្លាមពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9273 បុកម៉ូតូ​សេ១០០ មួយ​គ្រឿង​និង​មនុស្សម្នាក់ បណ្តាល​ឲ្យ​របួសកាល​ពី​វេលាម៉ោង៤និង៣០នាទី​​ទៀបភ្លឺ ថ្ងៃទី​២៣ ឧសភា ឆ្នាំ២០១១ នៅមុខផ្សារប៊ីកអេ មហាវិថី​ព្រះមុនី​វង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ​ដូន​ពេញ ដោយ​មិនរំខានលោកអធិការនោះ​ទេ។

សាក្សីដែលឃើញហេតុការណ៍បាននិយាយ​ក្នុង​ន័យរិះគន់នគរបាលប៉ុស្តិ៍និងនគរបាល​ផ្នែក​ចរា​ចរណ៍ខណ្ឌដូនពេញថា មុនពេលកើត​ហេតុ​មាន​​រថយន្តមួយគ្រឿងម៉ាក​កាមរីឆ្លាមពណ៌​ខ្មៅ​ បើក​​ក្នុងល្បឿនលឿនប្រណាំងគ្នា​ជាមួយរថយន្ត​កាមរី​បាឡែនពណ៌ទឹកប្រាក់ តាមបណ្តោយ​មហា​វិថី​ព្រះមុនី​វង្សឆ្នោះទៅទិសខាងជើង។ លុះ​មក​ដល់​​មុខផ្សារប៊ីកអេ រថយន្តនោះបានចាក់គួរ​បត់​តាម​ផ្លូវលេខ៨០ ស្រាប់តែជ្រុលចង្កូតទៅបុក​ម៉ូតូ និង​បុរសម្នាក់​ដែលឈរលើចិញ្ចើមផ្លូវទាំង​កំរោល បណ្តាលឲ្យ​បុរសនោះដួលបែក​ក្បាល និង​​ខូចម៉ូតូ ហើយបន្ត​​ទៅ​បុកបង្គោលដែក បណ្តាល​ឲ្យបែកកង់រថយន្តខាង​មុខផ្នែក​ខាង​ឆ្វេង​ ទើប​ទៅមុខលែងរួច។ ពេល​បុកមនុស្ស និងម៉ូតូ​ហើយ​អ្នកបើករថយន្ត​ដែល​​​គេ​ដឹង​ថាជាជន​ជាតិ​ចិនដីគោក​នោះ​ មិនព្រមបើកទ្វាររថយន្ត​ចេញ​មក​និយាយជាមួយនគរបាលប៉ុស្តិ៍ទេ គេ​បែរជា​ទូរស័ព្ទ​តែមិនដឹងទូរស័ព្ទ​ទៅ​កាន់នរណា​ទេ ។ បន្តិច​ក្រោយ​មកឃើញមានស្រ្តីម្នាក់ចេះ​ខ្មែរ​បាន​មក​ចរចាជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូ ដោយ​មាន​នគរបាលចរាចរខណ្ឌដូនពេញ និងនគរ​បាល​ប៉ុស្តិ៍​ជួយ​សម្រប​សម្រួល​ដោយមិនសួរនាំ​ពីអត្តសញ្ញាណនិងប័ណ្ណបើកបរពីបុរសចិនដី​គោកនោះទេ ទោះបីដឹងថា ជននោះស្រវឹង​ធ្លាក់​ភ្នែក​​រហូតមិនហ៊ានចេញពីក្នុងរថយន្ត​ក៏​ដោយ។

ប្រជាពលរដ្ឋដែលចោមរោមមើលបាន​និយាយ​ថា ជនរងគ្រោះ​ត្រូវ​អ្នក​បើក​បរ​បង្ក​ហេតុ​ចេញ​សំណង​​ចំនួន៥០០ដុល្លារដើម្បី​បញ្ចប់​រឿងនៅ​នឹង​កន្លែង មិនរំខានដល់​លោកអធិការ​​នគរ​បាល​ខណ្ឌដូនពេញនោះទេ បើទោះបី​ជា​ជន​នោះ​ល្មើស​ក្នុង​ការបើកបរហូបគ្រឿង​ស្រវឹង​ក៏​ដោយ។ គេ​មិន​ដឹងថា ទាំងនគរ​បាលប៉ុស្តិ៍រដ្ឋ​បាល​​បឹងរាំង និងនគរបាលចរាចរ​ខណ្ឌដូន​ពេញ​បានកំរៃ​ជើងសាពីជនរងគ្រោះជាម្ចាស់ម៉ូតូ​ប៉ុន្មាន​នោះទេ ។

គួររំលឹកថា កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១១ ទី​ស្តីការគណៈរដ្ឋមន្រ្តីបានចេញ​លិខិតលេខ​២៣៧ សជណ ជម្រាបអភិបាលរាជធានីភ្នំពេញ​ថា រាជ​រដ្ឋាភិបាលបានសម្រេចជា​គោលការណ៍​ឲ្យ​សាលា​រាជធានីភ្នំពេញបញ្ជូនរថយន្ត​ដែលយក​ទ្រូងផ្លូវជាកន្លែងប្រណាំង និងរថយន្តបង្ក​ការ​ខូច​ខាតទ្រព្យសម្បត្តិសាធារណៈ និងអាយុ​ជីវិត​មនុស្ស ទៅស្ថាប័នតុលាការដើម្បីធានាការ​គោរព​ច្បាប់ចរាចរណ៍ ។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅ​ចំណុចខាងលើត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល​បឹងរាំង និងនគរ​បាលចរាចរខណ្ឌដូនពេញធ្វើ​ការ​ដោះ​លែង​ដោយ​គ្រាន់​តែ​សម្អាងថា ភាគីជនរង​គ្រោះ​បានទទួលសំណង​រួច​ហើយប៉ុណ្ណោះ៕