ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចិន​កម្ទេច​ទំនិញ​ក្លែងក្លាយ​ម៉ាក​ល្បី​ៗ​ទ្រង់ទ្រាយ​ធំ​មាន​តម្លៃ​៧០​លាន​ដុល្លារ

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ CCTV របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា អាជ្ញាធរ​ចិន​បាន​កម្ទេច​

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ CCTV របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា អាជ្ញាធរ​ចិន​បាន​កម្ទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​ដ៏​ធំ​សម្បើម​មួយ ដែល​អះអាង​ថា​មក​ពី​ម៉ាក​ល្បី​ៗ​ដូច​ជា Nike និង Louis Vuitton ជាដើម ដែល​ធ្វើ​ឡើង​នៅ​ទូ​ទាំង​១៧​ខេត្ត និង​ទីក្រុង​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ ២០២៣​។

របាយការណ៍​ពី CCTV បានឱ្យ​ដឹង​ថា សរុប​ទាំងអស់​ផលិតផល​ក្លែងក្លាយ​ចំនួន ៣​ពាន់​តោន ដែល​មាន​តម្លៃ ៥០០​លាន​យន់ ដែល​ស្មើនឹង ៦៩​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ដុត​កម្ទេច ឬ​បោះចោល​ទៅ​ក្នុង​កន្លែង​ចាក់សំរាម​។

សេចក្តីថ្លែងការណ៍​របស់​រដ្ឋបាល​រដ្ឋ​សម្រាប់​បទ​ប្បញ្ញត្តិ​ទីផ្សារ ដែល​មិន​បញ្ចេញ​ឈ្មោះ​ម៉ាក​ណាមួយ បាន​ដកស្រង់​សម្តី​មន្ត្រីខេត្ត​ស៊ី​ឈួ​ន លោក Yang Xingping ដោយ​អះអាង​ថា រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​លើ​ការ​បង្ក្រាប​លើ​ការ​រំលោភ​បំពាន ហើយ​កំពុង​កែតម្រូវ​ដោយ​បង្ខំ​នូវ​សកម្មភាព​ខុសច្បាប់ និង​ចលាចល ក្រោម​បញ្ជា​កណ្តាប់ដៃ​ដែក ហើយ​ប្រតិបត្តិការ​កម្ទេច​នេះ គឺជា​ផ្នែក​មួយ​នៃ​ស​ប្តា​ហ៍​ផ្សព្វផ្សាយ​គោលនយោបាយ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​របស់​ប្រទេស​ចិន​ឆ្នាំ ២០២២ ។

ការ​បង្ហាញ​ជា​សាធារណៈ​បែប​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ នៅ​ក្នុង​ប្រទេស​ពោរពេញ​ទៅ​ផលិត​ក្លែងក្លាយ ដែល​នៅ​តែ​ជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ ទោះបីជា​មានការ​ព្យាយាម​លុប​បំបាត់​យ៉ាងណា​ក៏​ដោយ​។

អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​បាន​ប៉ាន់​ប្រមាណ​ថា ពាណិជ្ជកម្ម​សកល​លើ​ផលិតផល​ក្លែងក្លាយ​មាន​ចំនួន​ដល់​ទៅ ៤៦៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ការ​រីក​ដុះដាល​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​ឆ្នាំ ២០២០-២១ បាន​នាំ​ឱ្យ​មាន​កំណើន​ដ៏​ធំ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​ក្លែងក្លាយ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ