ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បាម៉ា​អះ​អាង​ជា​ថ្មី​ពី​បំណង​គាំ​ទ្រ​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ក្នុង​ព្រំ​ដែន​មុន​ឆ្នាំ​1967

14 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ក្នុង​សុន្ទរកថា​នៅ​មុខ​ AIPAC ជា​កន្លែង​ធ្វើ​ឡូ​ប៊ី​ស្និទ្ធ​អ៊ីស្រា​អែល​សំខាន់​របស់​សហ​រដ្ឋ​អាមេរិកបាន ​អះ​អាង​ជា​ថ្មី​ពី​ការ​គាំ​ទ្រ​របស់​លោក​ចំពោះ​ការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ ស្ទីន​មួយ​ផ្អែក​លើ​ព្រំ​ដែន​មុន​សង្គ្រាម​ឆ្នាំ​១៩៦៧។ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក​នេះ ប្រធា​នាធិបតី​អាមេរិក​ធ្លាប់​​បាន​ថ្លែង​រួច​ហើយ​នៅ ក្នុង​ក្រសួង​ការ​បរទេស​ ដោយ​លើក​ឡើង​ពី​​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ជាមួយ​ព្រំ​ដែន​មុន​ឆ្នាំ​១៩៦៧​។ សំណើ​នេះ​បាន​ញ៉ាំង​ឱ្យ​មាន​ភាព​តាន​តឹង​នៃ​ទំនាក់​ទំនង​រវាង​​សម្ព័ន្ធ​ មិត្ត​ទាំង​២​

ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ក្នុង​សុន្ទរកថា​នៅ​មុខ​ AIPAC ជា​កន្លែង​ធ្វើ​ឡូ​ប៊ី​ស្និទ្ធ​អ៊ីស្រា​អែល​សំខាន់​របស់​សហ​រដ្ឋ​អាមេរិកបាន​អះ​អាង​ជា​ថ្មី​ពី​ការ​គាំ​ទ្រ​របស់​លោក​ចំពោះ​ការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ផ្អែក​លើ​ព្រំ​ដែន​មុន​សង្គ្រាម​ឆ្នាំ​១៩៦៧។ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក​នេះ ប្រធា​នាធិបតី​អាមេរិក​ធ្លាប់​​បាន​ថ្លែង​រួច​ហើយ​នៅ ក្នុង​ក្រសួង​ការ​បរទេស​ ដោយ​លើក​ឡើង​ពី​​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ជាមួយ​ព្រំ​ដែន​មុន​ឆ្នាំ​១៩៦៧​។ សំណើ​នេះ​បាន​ញ៉ាំង​ឱ្យ​មាន​ភាព​តាន​តឹង​នៃ​ទំនាក់​ទំនង​រវាង​​សម្ព័ន្ធ​មិត្ត​ទាំង​២​ ដោយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​លោក​បេន ចាមីនណេ​តាន់​យ៉ា​ហ៊ូ​ បាន​បដិ​សេធ​រាល់​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ដែល​តម្រូវ​ឱ្យ​លោក​អូ​បាម៉ា​ ទទួល​ស្គាល់​ពី​ទំនាស់​មួយ​រវាង​អ៊ីស្រា​អែល​ និង​សហ​រដ្ឋ​អាមេរិក​។
នៅ​មុខ AIPAC លោក​អូបាម៉ា​ថ្លែង​ថា ទោះ​បី​ជា​យើង​ជួន​កាល​​​មាន​ការ​ខ្វែង​គំនិត​គ្នា​ដូច​ជា​បណ្តា​មិត្ត​យើង​ក៏​​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អ៊ីស្រា​អែល​​មិន​អាច​បំផ្លាញ​បាន​ឡើយ​ ហើយ​កិច្ច​សន្យា​របស់​សហ​រដ្ឋ​អាមេរិក​​ចំពោះ​សន្តិ​សុខអ៊ីស្រា​អែល​មិន​អាច​រង្គោះ​រង្គើ​ឡើយ​។
ចំពោះ​សុន្ទរកថា​នេះ​របស់​​លោក​អូបាម៉ា​ ហាក់​ដូច​ជា​ទទួល​ការ​វាយ​តម្លៃ​ពី​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​។ ក្នុង​អត្ថា​ធិប្បាយ​​ដែល​ប្រហែល​ជា​ចង់​សម្រាល​ការ​យល់​គ្នា​មិន​ច្បាស់​ជាមួយ​លោក​អូបាម៉ា​លើ​សំណុំ​រឿង​អ៊ីស្រា​អែល​-ប៉ា​ឡេ​ស្ទីន លោក​ណេ​តាន់​យ៉ា​ហ៊ូ​មាន​ប្រសាសន៍​ថា ខ្ញុំ​យល់​ស្រប​ជាមួយ​បំណង​របស់​លោក​ប្រធានា​ធីបតី​អូបាម៉ា​ ដែល​លើក​ទឹក​ចិត្ត​ដល់​សន្តិ​ភាព ហើយ​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ឡាយ​កន្លង​មក​ និង​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ឱ្យ​សំរេច​បាន​ទិស​ដៅ​​នេះ​។ ជំហរ​របស់​លោក​អូបាម៉ា​មាន​ន័យ​ថា ភាគី​អីុស្រា​អែល​ និង​ប៉ា​ឡេ​ស្ទីន​ខ្លួន​ឯង​នឹង​ត្រូវ​ធ្វើ​ការ​ចរចា​គ្នា​ពី​រឿង​នេះ ៕