ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វា.យប្រហារ​នៅ​អ៊ីរ៉ា​ក់​ ស្លា.ប់​យុទ្ធ​ជន​ស្និទ្ធ​អ៊ីរ៉​ង់​៥​នាក់់់

4 ខែ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ យុទ្ធ​ជន​៥​នាក់​នៅ​អ៊ី​រ៉ា​ក់​របស់​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​អ៊ី​​រ៉​ង់​មួយ​បាន​ត្រូវ​ស្លា.ប់ កាលពី​

ប្រទេស​អ៊ី​រ៉ា​ក់ ៖ យុទ្ធ​ជន​៥​នាក់​នៅ​អ៊ី​រ៉ា​ក់​របស់​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​អ៊ី​​រ៉​ង់​មួយ​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៣​ ធ្នូ​ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​ក​នៅ​ខេត្ត​គៀរ​គូក​។

អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​ម្នាក់​ទទួល​ស្គាល់​ថា នោះ​ជា​ការ​វាយប្រហារ​ស្វ័យការពារ​មួយ​។ ការ​វាយប្រហារ​នេះ​កើត​មាន​នា​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់ ក្រោយ​ការ​ព្រមាន​របស់​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ប្រឆាំង​រាល់​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​ទឹកដី​ខ្លួន ក៏​ទោះបី​បណ្ដា​ក្រុម​ស្និទ្ធ​អ៊ី​រ៉​ង់​នៅ​អ៊ី​រ៉ា​ក់ ចាប់ផ្ដើម​ឡើង​វិញ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​និង​ការ​ប្រើ​ដ្រូ​ន​វាយប្រហារ​កងទ័ព​អា​មេ​រិ​ក​ដែល​មា​នទី​តាំងនៅ​អ៊ី​រ៉ា​ក់​និង​នៅ​ស៊ី​រី​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ