ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ជាង​៦០​នាក់​ស្លា.ប់​នៅ​ហ្គា​ហ្សា​ តាំងពី​ថ្ងៃ​ទី​៧ ​តុលា​ មក

4 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​នឹង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​នា​ថ្ងៃ​ទី​៤​ ធ្នូ​ បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​នឹង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​នា​ថ្ងៃ​ទី​៤​ ធ្នូ​ បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ហ្គា​ហ្សា ខណៈ​ជន​ស៊ី​​វិល​ប៉ា​ឡេ​ស្ទី​ន​ដែល​ស្លា.ប់ កើន​កាន់តែ​ច្រើន​ឡើង​ហើយ​សូ​ម្បី​ចំនួន​អ្នកកាសែត​ដែល​ស្លា.ប់ នៅ​ជ្រោយ​ហ្គា​ហ្សា ចាប់តាំងពី​ថ្ងៃ​ទី​៧ ​តុលា​មក ក៏​ឡើង​ដល់​ជាង​៦០​នាក់​ដែរ​។

ក្រសួងសុខាភិបាល​ក្រុម​ហា​ម៉ាស់​អះអាង​នា​ថ្ងៃ​ទី​៣​ ធ្នូ​ ថា ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១៥.៥២៣​នាក់ ក្នុង​នោះ​៧០%​ជានា​រី​និង​កុមារ​បាន​ត្រូវ​ស្លា.ប់​តាំងពី​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា​ពី​ថ្ងៃ​ទី​៧​តុលា​មក​។ ក្នុង​សង្គ្រាម​នេះ​ចំនួន​អ្នកកាសែត​ក៏​ស្លា.ប់​ច្រើន​ដែរ ដោយ​គណៈកម្មាធិការ​ការពារ​អ្នកកាសែត​CPJ របស់​អា​មេ​រិ​ក​លើក​ឡើង​ថា អ្នកកាសែត​និង​អ្នកមាន​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​យ៉ាងតិច​៦១​នាក់​បាន​ត្រូវ​ស្លា.ប់​។

តាម​CPJ ថា ក្នុង​ចំណោម​អ្នកកាសែត​ដែល​ស្លា.ប់ មាន​អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​៥៤​នាក់ អ្នកកាសែតអ៊ី​ស្រា​អែ​ល​៤​នាក់​ និង​អ្នកកាសែត​លី​បង់​៣​នាក់​។ ដោយឡែក​អ្នកកាសែត​៣​នាក់​បាត់​ខ្លួន ១១​នាក់​រង​របួស​និង​១៩​នាក់​ចាប់ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ