ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លើក​​យកការ​ឈ្លានពាន​​​របស់​សៀម​​​​បង្ហាញ​ជូន​​​សមាជិកនៃ​​សភា​និយាយ​ភាសាបារាំង​​​ក្នុងកិច្ចប្រជុំ​​​ប្រចាំ​ឆ្នាំ​២០១១

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកងួន ញ៉ិល ​​អនុ​ប្រធានទី​​១ រដ្ឋសភា​ និង​​ជា​ប្រធាន​​ក្រុម​​សភា​ជាតិ​និយាយ​ភាសា​បារាំង​បានមាន​ប្រសាសន៍​​​កាលពីថ្ងៃទី​​​២៣ ឧសភា ​២០១១ ​ថា ប្រទេស​កម្ពុជា​​ទាំងមូល​បានទទួល​​​សុខសន្តិភាព និង​ស្ថិរ​ភាព​​នៅទូទាំង​ប្រទេស​អាស្រ័យ​​​គោល​​នយោ​បាយ​​​​ឈ្នះ​​=ឈ្នះ​របស់​សម្តេច​​​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន

រាជធានីភ្នំពេញ ៖ ​លោកងួន ញ៉ិល ​​អនុ​ប្រធានទី​​១ រដ្ឋសភា​ និង​​ជា​ប្រធាន​​ក្រុម​​សភា​ជាតិ​និយាយ​ភាសា​បារាំង​បានមាន​ប្រសាសន៍​​​កាលពីថ្ងៃទី​​​២៣ ឧសភា ​២០១១ ​ថា ប្រទេស​កម្ពុជា​​ទាំងមូល​បានទទួល​​​សុខសន្តិភាព និង​ស្ថិរ​ភាព​​នៅទូទាំង​ប្រទេស​អាស្រ័យ​​​គោល​​នយោ​បាយ​​​​ឈ្នះ​​=ឈ្នះ​របស់​សម្តេច​​​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​លើកលែង​តែ​មាន​​ជម្លោះ​​នៅ​ប៉ែក​ខាង​លិច​ប្រទេស ដោយ​​សារ​ការឈ្លានពាន​​​របស់​សៀម​ និងជា​​​​​​ពិសេស​​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​​​​បង្ក​ឡើង​​​ដោយភាគី​សៀម​​​ដែល​ជាន់ឈ្លី​​​ច្បាប់​​​អន្តរ​ជាតិ ​ដឹកនាំនយោបាយ​​​ និង​​​​សង្គ្រាម​​​ឈ្លានពាន​​​មក​លើ​កម្ពុជា​​ដែលប្រាថ្នា​​​ចង់បាន​តែ​សន្តិភាព​​ក្នុង​រង្វង់​នៃព្រំដែន​​​​របស់ខ្លួន​​​​ដែលទទួល​​​ស្គាល់​ដោយ​អន្តរជាតិ ។​

លោក​ងួន ​ញ៉ិល ​អនុប្រធានទី​​១ រដ្ឋសភា ​​​បន្ត​ថា ​ចំពោះ​​​ការ​ឈ្លានពាន​​​ជា​បន្ត​បន្ទាប់​នេះ ​រាជ​​រដ្ឋាភិបាល​កម្ពុជា​បា​នបង្ហាញ​​នូវ​​ភាពអត់ធ្មត់​​​ ហើយ​ស្នើ​​​ឱ្យប្រទេស​សៀម​​​​គោរព​​សេចក្តី​​សម្រេច​​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហប្រជាជាតិ​​នៅ​ថ្ងៃទី​​​១៤ កុម្ភៈ ​​២០១១ ដោយ​​បង្កើត​​ឱ្យ​មាន​កិច្ច​​ឈប់បាញ់គ្នា​​​ជា​អចិន្ត្រៃយ៍ ។ ​​កាលណោះ​​​ក្រុមប្រឹក្សា​​​សន្តិ​ស​ុខ​​​​​បានស្នើ​​ឱ្យ​​​ប្រធាន​អាស៊ាន​អនុវត្ត​​សេចក្តី​​​សម្រេច​របស់​​​ក្រុមប្រឹក្សា​​​​នេះ និង​ការ​​​បញ្ជូន​អ្នក​​សង្កេតការណ៍​​​ឥណ្ឌូណេស៊ី​​មក​កាន់ទីតាំង​ឈ្លានពាន​ផ្ទាល់​​ដើម្បី​ពិនិត្យ​​​បទ​ឈប់​បាញ់​​ពិតប្រាកដ ។ ប៉ុន្តែ​​រហូត​​​មកដល់​ពេលនេះ ការ​ជាប់គាំង​បាន​​កើត​មានឡើង​​​ដោយសារ​ឆន្ទៈ​ និង​​​​នយោ​បាយ​​វាតទឹកដី​​របស់រដ្ឋាភិបាល​​សៀម​​​មក​លើ​កម្ពុជា ចេះ​តែ​​ក្រឡេច​ក្រឡុច​គេចវេះ​​ការ​ដោះស្រាយ​ ៕​