ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២​លាន​នាក់​ភៀសខ្លួន​ដោយ​ទឹកជំនន់​នៅ​តំបន់​ស្នែងក្របី​នៃ​ទ្វីបអាហ្វ្រិក

1 ឆ្នាំ មុន

តំបន់​អាហ្វ្រិក ៖ ក្រោយ​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ដ៏​យូរ តំបន់​ស្នែងក្របី​នៃ​ទ្វីបអាហ្វ្រិក ពេល​នេះ​ជួប​

តំបន់​អាហ្វ្រិក ៖ ក្រោយ​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ដ៏​យូរ តំបន់​ស្នែងក្របី​នៃ​ទ្វីបអាហ្វ្រិក ពេល​នេះ​ជួប​ប្រទះ​នឹង​ការ​លិចលង់ ដោយសារ​ភ្លើង​ធ្លាក់​យ៉ាង​ខ្លាំង​និង​ទឹកជំនន់ បណ្ដាល​មក​ពី​បាតុភូត​EL NINO​។ មនុស្ស​ជាង​២​លាន​នាក់​ត្រូវ​ភៀសខ្លួន និង​ជិត​៣០០​នាក់​ស្លាប់​នៅ​អេ​ត្យូ​ពី កេ​ន​យ៉ា​និង​សូ​ម៉ា​លី​។ នេះ​បើ​តាម​តួលេខ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​ដោយ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​នោះ និង​តួលេខ​របស់​អ​.​ស​.​ប​។

ខណៈ​ដែល​តំបន់​នោះ​ទើប​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ ឥឡូវ​មក​ជួប​ប្រទះ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត និង​ទឹកជំនន់ ទាក់ទិន​នឹង​បាតុភូត​បរិយាកាស​EL NINO​។ នៅ​សូ​ម៉ា​លី​ចាប់តាំងពី​ខែតុលា​មក មនុស្ស​ជាង​២​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ភ្លាម​ៗ​នាំ​ឲ្យ​មនុស្ស​ប្រមាណ​១​លាន​នាក់​ចាកចោល​ផ្ទះសម្បែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ