ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​​រន្ទះ​បា.ញ់​​ស្លា.ប់​ម្នាក់ សន្លប់​​៣​នាក់ ពេល​កំពុង​ដើរ​លេង​លើ​ផ្លូវ​​រថភ្លើង​​នៅ​រាជធានី

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​បាន​​ស្លា.ប់​បាត់​​បង់​ជីវិត​​នៅ​នឹង​កន្លែង​ និង​​៣​នាក់​ទៀត​បាន​​ដួល​សន្លប់​​បាត់​ស្មារតី​​ដោយ​សារ​រន្ទះ​បា.ញ់​ ​ខណៈ​​ដែល​ពួក​នាង​នាំ​គ្នា​ដើរ​​លេង​ និង​និយាយ​ទូរស័ព្ទ​​នៅ​លើ​ផ្លូវ​ដែក​ពេល​មេឃ​កំពុង​​ធ្លាក់​ភ្លៀង ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ​​ថ្ងៃទី​២២ ឧសភា ២០១១

រាជធានីភ្នំពេញ ៖ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​បាន​​ស្លាប់​បាត់​​បង់​ជីវិត​​នៅ​នឹង​កន្លែង​ និង​​៣​នាក់​ទៀត​បាន​​ដួល​សន្លប់​​បាត់​ស្មារតី​​ដោយ​សារ​រន្ទះ​បាញ់​ ​ខណៈ​​ដែល​ពួក​នាង​នាំ​គ្នា​ដើរ​​លេង​ និង​និយាយ​ទូរស័ព្ទ​​នៅ​លើ​ផ្លូវ​ដែក​ពេល​មេឃ​កំពុង​​ធ្លាក់​ភ្លៀង ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ​​ថ្ងៃទី​២២ ឧសភា ២០១១ នៅ​លើ​ផ្លូវ​រថភ្លើង​ ខ្សែ​ភ្នំពេញ-កំពត ត្រង់​ចំណុច​​ភូមិ​ត្រពាំង​ទា សង្កាត់​​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ។ ​

នារីរង​គ្រោះ​ដែល​ស្លាប់​​​បាត់​បង់​ជីវិត​នោះ ឈ្មោះ​សិដ្ឋ ​ចាយ អាយុ​២១​ឆ្នាំ ​ជា​កម្ម​ការិនី​រោង​ចក្រ​​កាត់​ដេរ​ស្កាយ​​​ហាយ ​មាន​ទី​តាំង​ស្ថិត​​នៅភូមិ​ចាក់​ជ្រូក ​សង្កាត់​​សំរោង​ក្រោម នាងមាន​​ស្រុក​កំណើត​ភូមិ​ឆឹស ឃុំ​ត្រឡាច ស្រុក​ទ្រាំង ​ខេត្ត​តាកែវ ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​​កើត​ហេតុ​ ចំណែក​​ឯ​កម្ម​ការិនី​​​៣​នាក់​ទៀត​ ត្រូវ​ជា​មិត្ត​ភក្តិ​ដើរ​លេង​ជា​មួយ​គ្នា​ក៏​​បាន​ដួល​សន្លប់​​ផងដែរ ប៉ុន្តែ​បន្តិច​​ក្រោយ​​មក​ក៏​បានដឹង​ខ្លួន​ឡើង​វិញ ។

​តាម​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​ស្ត្រី​រងគ្រោះ​ និង​មិត្ត​ភក្តិ​​៣​នាក់​ខាង​លើ ​បាន​នាំគ្នា​​ដើរ​លេង​នៅ​លើ​ផ្លូវ​រថភ្លើង​​ខ្សែ​ភ្នំពេញ-កំពត ត្រង់​ចំណុច​កើតហេតុ ។ ​ពេល​នោះ​​មេឃ​បាន​ចាប់​ផ្តើម​​ងងឹត និង​មាន​ភ្លៀង​​ធ្លាក់​​តិចៗ​​លាយ​ឡំ​ជា​មួយ​នឹង​​ផ្លេក​ប​ន្ទោរ​​ឆ្វាច់ៗ និង​ផ្គរ​លាន់​​គួរ​ឱ្យ​ខ្លាច​បំផុត​ ចំណែក​ឯ​ស្ត្រី​ទាំង​៤​នាក់​ពុំ​បាន​នាំគ្នា​​រត់​រក​កន្លែង​ជ្រក​​នោះ​ទេ គឺ​នៅ​ដើរ​លេង​ជា​ធម្ម​តា ហើយ​ស្ត្រី​រង​គ្រោះ​ដើរ​​បណ្តើរ​​និយាយ​ទូរស័ព្ទ​បណ្តើរ​ទៀត​ផង ។ លុះ​បន្តិច​ក្រោយ​មក​រន្ទះ​ក៏​បាន​​បាញ់​​ឆក់​យក​ជីវិត​​​នាង​ដែល​កំពុង​ដើរ​និយាយ​​ទូរស័ព្ទតែម្តង ​រីឯ​ស្ត្រី​ដែល​ជា​មិត្តភក្តិ​​៣​នាក់​ទៀត​ក៏ បាន​ដួល​សន្លប់​​នៅ​ជិត​នោះ​ទាំង​អស់​គ្នា​​ដែរ ៕