ការផ្ទុះភ្នំភ្លើង GRIMSVÖTN នៅអ៊ីស្លង់ ញុំងឱ្យបិទដែនអាកាសអ៊ីស្លង់កាលពីថ្ងៃទី២២ ឧសភា ។ ពពកផេះ និងផ្សែងភ្នំភ្លើងនោះអាចទៅដល់អឺរ៉ុបខាងលិចក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
១ឆ្នាំក្រោយការផ្ទុះភ្នំភ្លើង EYJAFJÖIL ជាភ្នំភ្លើងមួយទៀតនៅអ៊ីស្លង់ ភ្នំភ្លើង GRI-MSVÖTN បានផ្ទុះកាលពីថ្ងៃទី២១ ឧសភា កន្លងមកនេះ ។ ដោយសារពពកផ្សែងយ៉ាងក្រាស់ចេញពីភ្នំភ្លើងនេះដែនអាកាសអីុស្លង់ត្រូវបិទចាប់តាំងពីព្រឹកថ្ងៃទី២២ ឧសភា ទៅ ។
អង្គការសន្តិសុខអាកាសចរណ៍អឺរ៉ុប EUR-OCONTROL គូសបញ្ជាក់កាលពីថ្ងៃទី២២ ឧសភា ថា ពពកផេះភ្នំភ្លើងនោះត្រូវទៅដល់ភាគខាងជើងអេកូសនាថ្ងៃទី២៤ ឧសភា ហើយអាចប៉ះពាល់ដល់ភាគខាងលិចបារាំង និងភាគខាងជើងអេស្បា៉ញនាថ្ងៃទី២៦ ឧសភា ។ ព័ត៌មានមួយប្រហាក់ប្រហែលគ្នានេះ ត្រូវបានថ្នល់មុននេះ ដោយរ៉យទ័រ ។ ប៉ុន្តែអ្នកនាំពាក្យម្នាក់របស់ផ្នែកឧតុនិយមអីុស្លង់គូសបញ្ជាក់ថា ការផ្ទុះភ្នំភ្លើង GRIMSVÖTN ហាក់ដូចជាចុះថយកម្លាំង ។ តាមធម្មតាការផ្ទុះភ្នំភ្លើងនេះតែងមានរយៈពេលខ្លះពីមុនៗមកត្រឹមពី៤ ទៅ១០ថ្ងៃ ខុសពីភ្នំភ្លើង EYJAFJÖIL ដែលផ្ទុះកាលពីថ្ងៃ២០១០ មានរយៈពេលជាច្រើនសបា្តហ៍៕
ចែករំលែកព័តមាននេះ