ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ រក​ឃើញ​១២​ក្រុម​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ

7 ខែ មុន

បរទេស ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions Leage រក​ឃើញ​ក្រុម​ចំនួន ១២ ដែល​បាន​កក់​

បរទេស ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions Leage រក​ឃើញ​ក្រុម​ចំនួន ១២ ដែល​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​៥ នៅ​ក្នុង​វគ្គ​ចែក​ពូ​ល កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ដ្បិត​នៅ​សល់​ការ​ប្រកួត​១​ជុំ​ទៀត ដើម្បី​បញ្ចប់​វគ្គ​នេះ​។

-Bayern Munich (​អា​ល្លឺ​ម៉​ង់​) ៖ កំពូល​តារាង​ពូ​ល A
-Arsenal (​អង់គ្លេស​) ៖ កំពូល​តារាង​ពូ​ល B
-Real Madrid (​អេ​ស្ប៉ា​ញ​) ៖ កំពូល​តារាង​ពូ​ល C
-Real Sociedad (​អេ​ស្ប៉ា​ញ​) ៖ កំពូល​តារាង​ពូ​ល D
-Atlético Madrid (​អេ​ស្ប៉ា​ញ​) ៖ កំពូល​តារាង​ពូ​ល E

-Borussia Dortmund (​អា​ល្លឺ​ម៉​ង់​) ៖ កំពូល​តារាង​ពូ​ល F
-Manchester City (​អង់គ្លេស​) ៖ កំពូល​តារាង​ពូ​ល G
-Barcelona (​អេ​ស្ប៉ា​ញ​) ៖ កំពូល​តារាង​ពូ​ល H
-PSV Eindhoven (​ហូ​ឡង់​) ៖ លេខ ២ ពូ​ល B
-Inter Milan (​អ៊ី​តា​លី​) ៖ លេខ ២ ពូ​ល D
-Lazio (​អ៊ី​តា​លី​) ៖ លេខ ២ ពូ​ល E
-RB Leipzig (​អា​ល្លឺ​ម៉​ង់​) ៖ លេខ ២ ពូ​ល G

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​វគ្គ​ចែក​ពូ​ល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ ដើម្បី​ស្វែងរក ៤ ក្រុម​បន្ថែម​ទៀត​ឡើង​ទៅ​បង្គ្រប់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ