ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ពេញចិត្ត និង​កោត​ស​សើរ​​ចំពោះ​ការ​ដាក់​ពង្រាយ​បង្គន់​អនាម័យ និង​បន្ទប់ទឹក​យ៉ាង​ល្អ​ស្អាត

7 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ភ្នំពេញ​ឆ្នាំ​២០២៣​នេះ បាន​បង្ហាញ​ពី​ការ​ពេញចិត្ត និង​កោត​ស​សើរ​ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ពង្រាយ​បង្គន់​អនាម័យ និង​បន្ទប់ទឹក​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ដើម្បី​បង្ក​ភាព​ងាយស្រួល និង​ល្អ​ស្អាត មាន​ទាំង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​អ្នក​ថែទាំ និង​សំអាត​ទៀត​ផង ។

លោកស្រី​កូវ នី ជា​ប្រជាពលរដ្ឋ​មក​ពី​ខេត្តព្រៃវែង នៅ​ថ្ងៃ​បុណ្យអុំទូក​ទី​៣​នេះ​បាន​ថ្លែង​នូវ​អរគុណ​ចំពោះ​អ​ជ្ញា​ធរ​រាជធានី​ភ្នំពេញ​ដែល​បាន​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ជា​ច្រើន​កន្លែង តាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​បាន​ងាយស្រួល មិន​ពិបាកទៅ​បន្ទោបង់​ពាស​វាល​ពាល​កាល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ធានា​បាន​សុវត្ថិភាព​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ថា « បន្ទប់​អនាម័យ​មើលទៅ​ល្អ​ស្អាត បន្ទាប់​ទឹក​ល្អ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ អត់​មានការ​ជុះ​ពាស​វាល ពាស​កាល​ទេ គឺ​ល្អ ងាយស្រួល​ចូល​បន្ទាប់​ទឹក មាន​ធុងសំរាម​ជាដើម​»
ស្រ​ដៀង​គ្នា​នេះ​ដែរ លោក​អឿ​ន សុភា អ្នក​រត់​កង់​បី​ម្នាក់​ទៀត​បានឱ្យ​ដឹង​ដែរ​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​បង្គន់​អនាម័យ​ច្រើន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បែប​នេះ​គឺជា​ការ​ចូលរួម​ថែរក្សា​អនាម័យ​សុខភាព​សាធារណៈ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​លេង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

លោក​បញ្ជាក់​ថា «​ការ​រៀបចំ​បែបបទ​បង្គន់​អនាម័យ​នេះ​វា​ល្អ​ហើ​ង ព្រោះ​ការ​បទ​ជើង​តាម​របង​តាម​ដើមឈើ​អី​មិនល្អ​ទេ​»​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ចំនួន ៥៦៧ បន្ទប់ សម្រាប់​ទទួល​កីឡាករ និង​ទទួល​បងប្អូន​ប្រជាពលរដ្ឋ មក​កម្សាន្ត ក្នុង​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​បង្គន់​អនាម័យ និង​បន្ទប់​ទឹកជា​ច្រើន​នៅ​កន្លែង​ប្រារ​ព្វ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ក្នុង​ការ ដើរ​លេង​កម្សាន្ត មិន​ពិបាក​ស្វែ​ករក​បន្ទប់ទឹក​ឆ្ងាយ ធ្វើ​ឱ្យ​មាន​អនាម័យ បរិស្ថាន​យ៉ាង​ស្រស់​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ