បុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ បន្សល់សំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈក្រុមការងារបោសសំអាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យកោះសន្តិភាពដឹងថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបានបព្ចាប់ និងបានពិនិត្យឃើញតាមទីតាំងសប្បាយភាពនានា មានគំនរសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើសួនច្បារ ដែលក្រុមការងារបន្តបោសសំអាត ធ្វើអនាម័យ និងកើបដឹកចេញទៅទីលានចាក់សម្រាម។
លោកបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កម្លាំងដែលប្រចាំការសម្រាប់ការងារ បោសសំអាត និងអនាម័យ មានចំនួន៣០៨នាក់ ក្នុងនោះក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ ។
លោក ស៊ូ សាវ៉ន បានបញ្ជាក់ថា សម្រាប់ថ្ងៃទី៣នេះ កម្លាំងរបស់លោកបានពង្រាយធ្វើការបោសសំអាត ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ខែវិច្ឆិកា និងបញ្ចប់នៅម៉ោង៧៩ព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ទើបស្អាតរួចរាល់ ដោយមានកិច្ចសហការល្អជាមួយ អាជ្ញាធរខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសម្រាម ដែលធ្វើឱ្យការប្រមូលសម្រាមបានលឿន ។ លោកបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងខ្ពស់ក្នុងការទុកដាក់សម្រាមបានល្អប្រសើរ ៕
ចែករំលែកព័តមាននេះ