ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​អ្នក​ជួញ​ដូរ​ថ្នាំញៀន​​ឪពុក​ និង​កូន​ស្រី​ និង​អ្នក​ញៀន​ថ្នាំ​​ម្នាក់

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ អ្នក​ជួញ​ដូរ​​គ្រឿង​ញៀន​​២​នាក់​ឪពុក​ និង​កូន​ស្រី និង​អ្នក​ជក់​​ម្នាក់​ទៀត​​បាន​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួនរួម​នឹង​វត្ថុ​តាង​ជាក់​ស្តែង​​កាល​ពីរសៀល​ថ្ងៃ​ទី​២១ ​ឧសភា ។
​លោក​វរ​សេនីយ៍​ត្រី ស៊ី សាវិន នាយ​ការិយា ល័យ​នគរបាល​ប្រឆាំងគ្រឿងញៀ.ន​ឱ្យ​ដឹងថា ​នៅ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​២១ ឧសភា បណ្តាញ​ឃ្លាំ​មើល​​របស់យើង​​បាន​ផ្តល់​ព័ត៌​មាន​​មក​ថា

ខេត្តពោធិ៍សាត់ ៖ អ្នក​ជួញ​ដូរ​​គ្រឿង​ញៀន​​២​នាក់​ឪពុក​ និង​កូន​ស្រី និង​អ្នក​ជក់​​ម្នាក់​ទៀត​​បាន​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួនរួម​នឹង​វត្ថុ​តាង​ជាក់​ស្តែង​​កាល​ពីរសៀល​ថ្ងៃ​ទី​២១ ​ឧសភា ។
​លោក​វរ​សេនីយ៍​ត្រី ស៊ី សាវិន នាយ​ការិយា ល័យ​នគរបាល​ប្រឆាំងគ្រឿងញៀន​ឱ្យ​ដឹងថា ​នៅ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​២១ ឧសភា បណ្តាញ​ឃ្លាំ​មើល​​របស់យើង​​បាន​ផ្តល់​ព័ត៌​មាន​​មក​ថា ​មាន​មនុស្ស​មួយ​ក្រុម​កំពុង​សំងំ​​ជក់​ថ្នាំញៀន​​ក្នុង​ផ្ទះ​​មួយ​ស្ថិត​ក្នុងភូមិ​​ពាល​ញែក​១ សង្កាត់​​ផ្ទះ​​ព្រៃ ​ក្រុង​ពោធិ៍​សាត់ ។ ភ្លាមៗ​នោះ​លោក​បាន​រាយ​ការណ៍​​ជូន​ទៅ​​លោក​ស្នង​ការ​ និង​លោក​ព្រះ​រាជ​អាជ្ញា​ ហើយ​​សហ​ការ​ជា​មួយ​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល បច្ចេក​ទេស អធិ​ការ​នគរ​បាល​ក្រុង និង​​នគរបាល​ប៉ុស្តិ៍ ដឹក​នាំ​ដោយ​​លោក​​ប៉ង់ ច័ន្ទ​សុយុទ្ធា​រ៉ា ព្រះ​​រាជ​អាជ្ញា​​​រង​ ចុះ​ទៅ​ធ្វើ​ការ​​បង្ក្រាប​​ជា​បន្ទាន់ ។

លោក​​វរ​សេនីយ៍​ត្រី ស៊ី សាវិន បាន​បន្ត​ថា ​ពេល​ទៅ​ដល់​​អ្នក​ជក់​​៣​នាក់​​បាន​ហក់​តា​ម​របង​រត់​​គេចខ្លួន ហើយ​​កម្លាំង​យើង​ឃាត់​​ខ្លួន​បាន​ម្នាក់​​ឈ្មោះ​ញឹប ​ហូវ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ទី​លំនៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែង ។ បន្ទាប់​មក​​យើង​ឱ្យ​ឈ្មោះ​​ញឹប ហូវ​ អ្នក​ញៀន​ថ្នាំ​​រូប​នេះ​ទូរស័ព្ទ​​ទៅ​អ្នក​លក់​ ដើម្បី​​ទិញ​យក​មក​ជក់​ទៀត ហើយឈ្មោះ​ញឹប ​ហូវ បាន​ទូរស័ព្ទ​​ទៅ​ម៉ូយ​​ឈ្មោះ​វ​ង្ស ​ស៊ី​ណាត ​ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅកោះ​តៃ​វ៉ាន់ ភូមិ​​បាក់​រទេះ សង្កាត់​​ព្រៃ​ញី ​ក្រុង​ពោធិ៍​សាត់ ​។ ពេល​​វង្ស ស៊ីណាត ​ផ្តល់​ភ្លើង​​ខៀវ​ថា ​មាន​ថ្នាំ​ញៀន​ឱ្យ​ញឹប ហូវ ទៅ​​យក​នោះ​ យើង​​ក៏​ឱ្យ​​កង​កម្លាំង​​ម្នាក់​ស្លៀក​ពាក់​ស៊ីវិល​​ឌុប​ឈ្មោះ​​ ញឹប ហូវ ទៅ​ទិញ ឯ​កម្លាំង​​ចម្រុះ​ទាំងអស់​ក៏​ទៅ​តាម​ក្រោយ​ត្រៀម​​ចាំ​ស្រេច​ដែរ។ ពេល​ទៅដល់​ វង្ស ​ស៊ី​ណាត ​ជាកូន​ម្ចាស់​ផ្ទះ​បាន​ប្រើ​ល្បិច​​ដាក់​ថ្នាំ​ញៀន​ក្នុង​សំបក​ស្ករ​គ្រាប់​ និង​សំបក​ស្ករ​​កៅស៊ូ​​យក​មក​​ហុច​ឱ្យ​​ញឹប ហូវ ។ ​ភ្លាមៗ​នោះ​​​ កងកម្លាំង​ស្លៀក​ពាក់​ស៊ីវិល​​បាន​ឆែក​​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ ក៏​ឱ្យ​សញ្ញា​ទៅ​កម្លាំង​ចម្រុះ​​ទៅ​សង្គ្រប់​​តែ​ម្តង ។

​ពេល​ឃើញ​​កងកម្លាំង​ព្រោង​​ព្រាត​ព័ទ្ធផ្ទះ​ឆែក​ឆរ​ វង្ស ស៊ីណាត បាន​ធ្វើ​ជា​សន្លប់​​បាត់​ស្មារតី ឯ​ឪពុក​ឈ្មោះ​​លី ​ដារ៉ា ហៅ​អូន អាយុ​៤០​ឆ្នាំ បម្រុងផ្លោះ​​របង​ចេញ​ក្រៅ តែ​កម្លាំង​​យើង​​ក្របួច​ជាប់​វាយ​ខ្នោះ​​ហើយ​ឱ្យ​ជូន​ដើរ​ឆែក​​ឆេរ​ក្នុង​ផ្ទះ ​ចំណែក​ភរិយា​ឈ្មោះ​​ភួង ម៉ាឡៃ ​អាយុ​៣៨​ឆ្នាំ រត់​​គេច​ខ្លួនរួច ។ ​ក្នុង​ការ​ឆែក​ឆេរ​​ក្នុង​ផ្ទះ​ សមត្ថ​កិច្ច​យើង​រក​​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ាទឹក​កក​​ពណ៌​សចំនួន​២៨​កញ្ចប់​លាក់​ក្រោម​​កន្ទេល​ និង​ថត​ទូ ។ មិន​តែ​ប៉ុណ្ណោះ​ ​រក​ឃើញ​​លុយ​បាន​ពី​ការ​លក់​​ថ្នាំ​ញៀន​​នេះ​ចំនួន​៣.៣០២.០០០​រៀល ​៤៤​ដុល្លារ និង​២០​បាត​​ទៀត ។ ​ជន​ជួញ​ដូរថ្នាំញៀន​​​ជា​ឪពុក និង​កូន​ស្រី រួម​នឹង​វត្ថុ​តាង ព្រម​ទាំង​​អ្នក​ជក់​ថ្នាំ​​ញៀនបាន​​​​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​នា​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១១ ដើម្បី​ផ្តន្ទា​ទោស​​ទៅតាម​ច្បាប់ ។

មន្ត្រីរាជ​ការ​​ និង​ប្រជា​ពល​រដ្ឋ​​ អប​អរ​សាទរ​​ចំពោះ​ការ​ចាប់​ខ្លួន​​ជន​ជួញ​ដូរ​​ថ្នាំញៀន​ឪពុក​ និង​កូន​​ស្រី​នេះ ​ហើយ​សូម​ឱ្យ​សមត្ថ​កិច្ច​បន្ត​ស្រាវជ្រាវ​​ទៀត​​ ដើម្បី​កម្ចាត់ឱ្យ​អស់​​ ។ គេ​បាន​វាយ​តម្លៃ​ថា សព្វថ្ងៃនេះ ​នៅ​ខេត្ត​ពោធិ៍​សាត់​​បទ​ល្មើស​ព្រៃ​ឈើ​​ទី​១ គ្រឿងញៀន​ទី​២ ឯករណី​ឃាត​កម្ម​ចោរ​​​កម្ម​ថយ​ចុះ​វិញ៕