ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រំលោ.ភ​​បាន​ហើយ​​វាយ​ដំ​​ធ្វើ​​ទារុណ​កម្ម​​យ៉ាង​​​ព្រៃ​ផ្សៃ​​ថែម​ទៀត​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នារី​ក្រមុំស្រស់​សោភា​ម្នាក់​បាន​ទទួល​រង​ទារុណ​កម្ម​ និង​ការ​ចាប់​រំលោ.ភ​យ៉ាង​​ព្រៃ​ផ្សៃ​ពី​ជនម្នាក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​។ នាង​ត្រូវ​ជន​ល្មើស​​វាយ​ដំ​ ច្របាច់​ក ​និង​វាយ​ភ្នែក​បំណង​សម្លា.ប់​បំបិទ​មាត់​។ រឿង​រ៉ាវ​​នេះ​កើត​ឡើង​តាំង​ពី​​ថ្ងៃ​ទី​១៥ ឧសភា ​ម្ល៉េះ ហើយ​ជន​ល្មើស​​ត្រូវ​​សមត្ថ​កិច្ចចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​​ រួច​ហើយ​ ប៉ុន្តែ​ទើប​តែ​បែក​ធ្លាយ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ នារី​ក្រមុំស្រស់​សោភា​ម្នាក់​បាន​ទទួល​រង​ទារុណ​កម្ម​ និង​ការ​ចាប់​រំលោភ​យ៉ាង​​ព្រៃ​ផ្សៃ​ពី​ជនម្នាក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​។ នាង​ត្រូវ​ជន​ល្មើស​​វាយ​ដំ​ ច្របាច់​ក ​និង​វាយ​ភ្នែក​បំណង​សម្លាប់​បំបិទ​មាត់​។ រឿង​រ៉ាវ​​នេះ​កើត​ឡើង​តាំង​ពី​​ថ្ងៃ​ទី​១៥ ឧសភា ​ម្ល៉េះ ហើយ​ជន​ល្មើស​​ត្រូវ​​សមត្ថ​កិច្ចចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​​ រួច​ហើយ​ ប៉ុន្តែ​ទើប​តែ​បែក​ធ្លាយ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ខណៈ​ដែល​ឪពុក​នារី​រង​គ្រោះ​ព្យាយាម​រក​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ប្តឹង​ដាក់​បន្ទុក​បន្ថែមទៅ​លើ​ជន​ល្មើស ។

នៅចំពោះ​​​មុខ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ និង​លីកាដូ​បុរស​ជា​ឪពុក​រៀប​រាប់​ថា រូប​គាត់​រស់​នៅ​ស្រុក​មួយ​តាម​ដង​ទន្លេ​ខេត្ត​កំពង់​ឆ្នាំង​។ កូន​ស្រី​​របស់​គាត់​មាន​អាយុ​១៨​ឆ្នាំ​​ បាន​​​ទទួល​​រង​ទារុណ​កម្ម​ និង​ចាប់​រំលោភ​​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា វេលា​ម៉ោង​៦​ល្ងាច​ ខណៈ​នាង​​ដើរ​ទៅ​បត់​ជើង​ចម្ងាយ​ប្រមាណ​១០០ម៉ែត្រ​ខាង​ក្រោយ​ផ្ទះ ។​ចំណែក​ឯ​ជន​ដៃ​ដល់​​មាន​​ផ្ទះ​ស្ថិត​នៅ​​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​​ពី​ផ្ទះ​របស់​គាត់។​ គាត់​មិន​បាន​ឃើញ​ព្រឹត្តិ​ការណ៍​​នៃ​ការ​ចាប់​រំលោភ​នោះ​ទេ តែ​​​កូន​ស្រីបាន​​និយាយប្រាប់​។

​ថ្វី​បើ​​ហេតុ​ការណ៍​កន្លង​ហួស​៦​ថ្ងៃ​ហើយក្តី​ ប៉ុន្តែ​លើ​ផ្ទៃ​មុខ​ផ្នែក​ខាង​ឆ្វេង​របស់​នារី​រង​គ្រោះ​នៅ​តែ​ហើម​ប៉ោង​ដដែល​ ភ្នែក​​ទាំង​ពីរ​របស់​នាង​នៅ​តែ​បន្សល់​ទុក​ស្នាម​ជាំ​​ទាំង​សង​ខាង​ រង្វង់​ភ្នែក​ខាង​ឆ្វេង​ជាំ​ខ្មៅ​ ដោយ​ការ​វាយ​​នឹង​កណ្តាប់​​ដៃ​ ឯ​បំពង់​ក​របស់​នាង​មាន​ស្នាម​ក្រចក​ និង​ស្នាម​របួស​ដោយ​ការ​ច្របាច់​ក​ប៉ង​សម្លាប់​បំបិត​មាត់​ ស្មាខាង ​ស្តាំ​របស់​នាង​របួស​ដោយ​សារ​ធ្មេញ​ខាំ​របស់​ជន​​ដៃ​ដល់​។ ក្រៅ​ពី​នោះ​លើ​ខ្លួន​ប្រាណ​របស់​នាងត្រង់​ ណា​ក៏​មាន​របួស​ស្នាម​ ដោយ​ការ​អូស​កាត់​ព្រៃបន្លា​ ដែរ ។ ​ទាំង​នេះ​បញ្ជាក់​ថា មុន​ពេល​​ចាប់​រំលោភ​បាន​សម្រេច​ជន​ដៃ​ដល់​បាន​វាយ​ដំ​ ទាត់​ធាក់ និង​ចាប់​អូស​រហូត​នាង​អស់​កម្លាំង​រើ​លែង​រួច​។

នារី​រង​គ្រោះ​​ប្រឹង​និយាយ​មួយៗ​ដោយ​ការ​ឈឺ​ចាប់​នឹង​ស្នាម​របួស​​​ដែល​មិន​ទាន់​សះ​ស្បើយ​​ថា នៅ​វេលា​ល្ងាច​នោះ​នាង​​ទៅ​បត់​ជើង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​។  ពេល​នោះ​នាង​បាន​ឃើញ​យុវ​ជន​​ឈ្មោះហុង ផានិត អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ដែល​រៀន​សាលា​ជាមួយ​គ្នា ប៉ុន្តែ​ថ្នាក់​​​ខុស​គ្នា​ដើរ​មក​តាម​ក្រោយ។ ពេល​នាង​​ប្រុង​ត្រឡប់​ទៅ​ផ្ទះ ​ត្រូវ​យុវ​ជន​នោះសួរ​នាង​ថា «សាលា​យើង​ចូល​រៀន​ថ្ងៃ​ណា​ នាងឆ្លើយ​​ថា​ថ្ងៃ​ពុធ»​។ ភ្លាម​នោះគេ​ស្ទុះ​ចូល​មក​ចាប់​នាង តែ​នាង​បាន​ព្យាយាម​រត់​ចេញ​ទៅ​ទាក់​ជើង​ដួល។ ​ជន​ដៃ​ដល់​បាន​ចាប់​នាង​ជាប់​ ហើយ​ដោយ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ត្រូវ​ជន​នោះ​ខ្ទប់​មាត់​ជាប់ ព្រម​ទាំង​​វាយ​ជា​ច្រើន​ដៃ​លើ​ផ្ទៃ​មុខ ។ នាង​​ប្រឹង​រើ​បំរះ​​ប្រតាយ​ប្រតប់​ ហើយ​ត្រូវ​ជន​នោះ​បោក​ចូល​ប្រឡាយ​មាន​ទឹក​តិចៗ​ រួច​ច្របាច់​ក​ ខ្ទប់​មាត់​ ខ្ទប់​ច្រមុះ​ វាយ​នាង​បន្ថែ​ម​រហូត​ដល់​សន្លប់​។

ប្រភព​ដដែល​បន្ត​ថា ពេល​នាង​ដឹង​ខ្លួន​ឡើង​ក្នុង​សភាព​​អាក្រាត​​កាយ គឺជន​នោះ​បាន​អូស​នាង​ចេញ​ពី​ប្រឡាយ​​ទឹក​យក​ទៅ​​រំលោភ​ក្នុង​ព្រៃ​។ ចំណែក​ជន​ល្មើស​​​ក៏​អង្គុយ​ក្បែរ​នាង​ទាំង​អាក្រាត​កាយ​ដែរ​។ បុរស​​ជា​ឪពុក​​បន្ថែម​ថា ជន​ល្មើស​​មិន​បាន​រត់​ទៅ​ណា​ទេ គឺ​ពិត​ជា​ព្រហើន​ណាស់​។ ខណៈ​បង​ស្រី​គាត់ចុច​ពិល​ដើរ​រក​ក្មួយ​ស្រី​ដែល​បាត់​ខ្លួន​ ​ប្រទះ​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់​នៅ​ក្បែរ​គ្នា​ទាំង​​អាក្រាត​កាយ​ ហើយជន​ល្មើស​មិន​ត្រឹម​​តែ​​មិន​រត់​ទេ ថែម​ទាំង​ងើប​ទៅ​យក​ខោ​អាវ​កូន​ស្រី​គាត់​បោះ​ទៅ​ឱ្យ​បង​ស្រី​គាត់​ថែម​ទៀត រួចទើប​គេ​​ដើរ​ទៅ​ផ្ទះ​ដូច​គ្មាន​រឿង​អី​កើត​ឡើង​ ។

លោក​ស្រី​ប្រាក់ សៅ​នី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​​និយាយ​ទៀត​ថា ករណី​នេះ​បើ​សិន​ជា​ម្តាយ​ធំនារី​រង​គ្រោះ​ទៅមិន​ទាន់​ទេ ​អាច​ត្រូវ​ជន​ល្មើស​សម្លាប់​បំបិទ​មាត់​ពុំ​ខាន​ ព្រោះ​តាម​ការ​ពិនិត្យ​របួស​ស្នាម​លើ​ខ្លួន​នាង​​គឺ​ពិត​ជា​ការ​ធ្វើ​ទារុណ​កម្ម​​សាហាវ​ខ្លាំង​ណាស់​។ លោកស្រី​បន្ត​ថា ជន​សង្ស័យ​បាន​សារភាព​គ្រប់​យ៉ាង​នូវ​សកម្ម​ភាព​ដែលគេ​បាន​ប្រព្រឹត្ត​ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធ​នា​គារ​ខេត្ត​រង់​ចាំ​ការ​កាត់​ទោស​។ តាម​ការ​សារភាព​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​គេ​វាយ​ធ្វើ​បាប​នារី​រង​គ្រោះ​ព្រោះ​នាង​តដៃ​មិន​ព្រម​ឱ្យ​រូប​គេ​រំលោភ​តាម​សំរួល៕