ខេត្តបាត់ដំបង ៖ ជនដៃដល់ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដោយជាប់សង្ស័យព្រួតគ្នាពូនស្ទាក់គប់ទៅលើយុវជនម្នាក់ដែលមិនដឹងខ្យល់អី បណ្ដាលឲ្យរងរបួសធ្ងន់ ព្រោះតែច្រឡំថា ជាគូរសត្រូវរបស់ខ្លួន។
ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់មានឈ្មោះ ហុង គីមហៃ អាយុ១៩ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង និងម្នាក់ទៀតមានឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ អាយុ១៨ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង។ ជនទាំង២នាក់នេះ ត្រូវសមត្ថកិច្ចប្រាប់ថា បានប្រើប្រាស់ដប និងកែវ ពូនចាំស្ទាក់គប់ទៅលើជនរងគ្រោះឈ្មោះ សំណាង វឌ្ឃនៈ អាយុ១៧ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ត្រូវចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យរបួស ដេរអស់៨ថ្នេរ។
លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរោតស្រាល បានប្រាប់ឲ្យដឹងថា ជនដៃដល់ទាំង២នាក់នេះ បានស្ទាក់គប់ទៅលើជនរងគ្រោះ ដោយប្រើដប និងកែវ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ។
លោកបន្តថា ក្រោយត្រូវឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា «ពួកខ្លួនគប់ច្រឡំទៅលើជនរងគ្រោះ ព្រោះស្មានថា ជាគូរសត្រូវរបស់ខ្លួន»។ បើតាមចម្លើយបឋម ដែលជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចនេះ ជនទាំង០២នាក់បាននិយាយទៀតថា «ពួកខ្លួនបានគប់ច្រឡំទៅលើជនរងគ្រោះ ព្រោះខ្លួនស្មានថា ជនរងគ្រោះជាគូរសត្រូវរបស់ខ្លួន ទើបពួកខ្លួនទាញដប និងកែវ ពូនស្ទាក់ចាំគប់ជនរងគ្រោះនៅតាមផ្លូវ ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់»។
លោក ឈឿង គឹមសុង បានប្រាប់បន្តថា តាមចម្លើយសារភាព ជនដៃដល់ទាំង០២នាក់នេះ មិនត្រឹមតែប្រើដប និងកែវ គប់ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ក្រោយពីគប់ជនរងគ្រោះធ្វើឲ្យរងរបួសធ្ងន់ហើយ ជន២នាក់នេះថែមទាំងទាញកាំបិ.តខ្វែវទៅពូនចាំកា.ប់ជនរងគ្រោះជាថ្មីទៀត ក្រោយពេលជនរងគ្រោះជិះម៉ូតូរត់ទាំងត្រូវរបួសឈា.មជោកខ្លួន តែជនរងគ្រោះមិនបានត្រឡប់ក្រោយវិញទេ។
លោកបានបញ្ជាក់ថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ លោកស្នងការក៏បានបញ្ជាឲ្យធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញាជនដៃដល់ ទើបកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងមូលដ្ឋាន ចុះទៅចាប់វា.យខ្នោះជនសង្ស័យដល់ផ្ទះទាំងព្រឹកតែម្ដង។ ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនទាំង២នាក់នោះ ទៅកាន់តុលាការហើយ៕
ចែករំលែកព័តមាននេះ