ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ឆ្នាំ​​នេះ មាន​អ្នក​ឈឺក្បាល វិលមុខ ចូល​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​ជិត​១​ម៉ឺន​នាក់

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទី​សុខាភិបាល រាជធានី​ភ្នំពេញ បានឱ្យ​

រាជធានី​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទី​សុខាភិបាល រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​ថា សម្រាប់​រយៈពេល​៤​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​នាឆ្នាំ​២០២៣នេះ​ ដោយ​គិត​ចាប់ពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ​ខែវិច្ឆិកា ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​នេះ មាន​មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅ​ផ្តាសាយ ឈឺភ្នែក អស់​កម្លាំង និ​ង​រាក​មួល​ផ្សេង​ៗ ដែល​បាន​ចូល​ពិនិត្យ និង​ទទួល​សេវា ពិនិត្យ និង​ព្យាបាល​មាន​ចំនួន​៩៩៥៩​នាក់ (ប្រុស​៨០៣៣​នាក់ ស្រី​១៩២៦​នាក់) ។

លោក​បន្ត​ថា ក្នុង​ចំណោមអ្នក​មានអាការៈជំងឺខាងលើចំនួន​​៩៩៥៩​នាក់​​នោះ មានអ្នក​ផ្តា​សាយ​ ហៀរ​សំបោរ​ចំនួន​​២៨១១​នាក់ គ្រុនក្តៅ​​ចំនួន​១២៤៤​នាក់ ឈឺក្បាលចំនួន​​១៦៤៣​នាក់ ចុកពោះ​រាក​ចំនួន​១៤០៤​នាក់ រាក​មួលឈា​មចំនួន២៣​នាក់ លើសឈាម​ចំនួន២៣២​នាក់ ឈឺភ្នែកចំនួន​​៩៩​នាក់ អស់កម្លាំង​ចំនួន​៨២៨​នាក់ ខ្យល់ចាប់​​ចំនួន​៥០​នាក់ សង្គ្រោះ​បឋម​​ចំនួន​២៤​នាក់ របួស​​ចំនួន​១៣៨​នាក់ ការ​បញ្ជូន​ជំងឺ​ចំនួន​១០​នាក់ និង​បញ្ហា​ផ្សេង​ៗ​ចំនួន​១៤៥៣​នាក់​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បានឱ្យ​ដឹង​ទៀត​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៣​នេះ ក្រុម​គ្រូពេទ្យ​របស់មន្ទីរ​សុខាភិបា​ល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល បាន​ត្រៀម​សរុប​ជាង​២​ពាន់​នាក់ និង​រថយន្ត​សង្គ្រោះ​តាម​គោលដៅ​ចំនួន​៧០​គ្រឿង រថយន្ត​គ្លីនិក​ចល័ត​ចំនួន​៤​គ្រឿង ផ្តល់​សេវា​២៤​ម៉ោង និង​បោះ​តង់​ពិនិត្យ​សុខភាព​សេវា​២៤​ម៉ោង​ចំនួន​១៥​កន្លែង ផ្សេង​ៗ​គ្នា​នៅ​តាម​ទីតាំង​កំណត់​ដូច​ជា រថយន្ត​គ្លីនិក​ចល័ត​៤​គ្រឿង នៅ​ទីតាំង​បរិវេណ​រង្វង់​មូល​នាង​មច្ឆា​មណ្ឌល OCIC នៅ​ទីតាំង​ជ្រោយ​ចង្វា នៅ​ទីតាំង​សួនច្បារ ជិត​ស្ពាន​បា​ឡេ​ចាស់ និង​នៅ​ទីតាំង​វត្ត​ភ្នំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ