ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​ដើរ​ឆ្លងផ្លូវ ត្រូវ​​រថយន្តបុ.កយ៉ាងរន្ធ.ត់

7 ខែ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ មានករណី​ក្មេង​ស្រីសតិ​មិន​គ្រប់​ម្នាក់ ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​បុ.ក​យ៉ាងពេញ

​ខេត្តសៀមរាប​៖ មានករណី​ក្មេង​ស្រីសតិ​មិន​គ្រប់​ម្នាក់ ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​បុ.ក​យ៉ាងពេញទំហឹង​ បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពីវេលា​ម៉ោង២ឈានចូលព្រឹក​ថ្ងៃ​​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ លើ​ផ្លូវ​ក្រាល​កៅស៊ូ លេខ ២០២ ស្ថិត​នៅ​ក្នុងភូមិ​ឈូក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ពួក​បានឱ្យ​ដឹង​​កាលពី​​រសៀល​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា​ឆ្នាំ​២០២៣ កន្លងទៅនេះ​ថា ​មុនពេលកើតហេតុ មាន​រថយន្ត​មិន​ស្គាល់​​ម៉ាកមួយគ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​ ក្នុង​ទិស​ដៅ​ពី​ត្បូ​ង​ទៅ​ជើង​បានបុ.ក​​ក្មេង​ស្រីម្នាក់ដើរ​ឆ្លងផ្លូវ​ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗនៅ​​នឹង​កន្លែង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ លាំ ជិ​ញ ភេទ​ស្រី អាយុ​១៨ឆ្នាំ (​មាន​សតិ​មិន​គ្រប់​)​ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ​។

មូលហេតុ រថយន្ត​បើកបរ​មាន​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និ​ង​អ្នក​ដើរ​ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

បច្ចុប្បន្ន ស.ពក្មេង​ស្រី​រង​គ្រោះត្រូវ​បាន​កម្លាំង​នគរបាលស្រុក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ