ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក ៣ថ្ងៃ នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ សម្លា.ប់មនុស្ស ២២នាក់ របួស ៦៩នាក់

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេល​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ…

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេល​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ បានកើតឡើង ៣៧លើក បណ្តាលឱ្យស្លា.ប់ ២២នាក់ និងរបួស ៦៩នាក់។ នេះបើតាម​របាយការណ៍របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​។

របាយការណ៍បង្ហាញថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បាន​កើតឡើងចំនួន ០៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់។

ចំណែក​នៅថ្ងៃទី២៧ វិច្ឆិកា ត្រូវនឹងថ្ងៃបុណ្យអុំទូក ថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បាន​កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លា.ប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់​។

រីឯនៅថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវនឹងបុណ្យអុំទូកថ្ងៃទី៣ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៤២នាក់។

របាយការណ៍ដដែល បញ្ជាក់ថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ បណ្តាលឱ្យស្លា.ប់ និងរបួសសរុប ៩១នាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ កើតឡើងដោយសារតែល្មើស​ល្បឿនកំណត់ បើកបរ​មិនគោរពសិទ្ធិ ប្រជែងគ្រោះថ្នាក់​ កត្តាយានយន្ត​ ​ស្រវឹង​ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ​និងងងុយ ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ