ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! គ្រាន់តែ​រឿង​ចាំង​ភ្លើង​​ដាក់​មុខ​បន្តិច ទា​.​ញ​​ពូថៅ​កា​.​ប់​ផ្អើល​មុខ​ផ្ទះ​ជន​រង​គ្រោះ

5 ខែ មុន
  • កំពត

បុរស​ម្នាក់ ព្រោះតែ​ចាំង​ភ្លើង​កែវ​ដាក់​មុខ​បន្តិច ក៏​ទាញ​ពូថៅ​កា​.​ប់​បុរស​ម្នាក់​ទៀត​ចំនួន​៣​ពូថៅ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ដើមទ្រូង​២​ពូថៅ និង​បាតដៃ​ឆ្វេង​១​ពូថៅ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់ ព្រោះតែ​ចាំង​ភ្លើង​កែវ​ដាក់​មុខ​បន្តិច ក៏​ទាញ​ពូថៅ​កា​.​ប់​បុរស​ម្នាក់​ទៀត​ចំនួន​៣​ពូថៅ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ដើមទ្រូង​២​ពូថៅ និង​បាតដៃ​ឆ្វេង​១​ពូថៅ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ង៉ែត កិល អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ចំណែក​បុរស​ម្នាក់​ទៀត​ជា​ជនសង្ស័យ​ឈ្មោះ អៀម ក្រាញ់ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ជា​អ្នក​បង្ក​ហិ​.​ង្សា​បានកា​.​ប់​ត្រូវ​ជន​រង​គ្រោះ​ចំនួន​៣​ពូថៅ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ង៉ែត វឿ​ន នាយ​រង​នគរបាល​ប៉ុ​ស្លិ៍​ស្ដេច​គង់​ខាងជើង បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​កើតហេតុ បុរស​ដែល​ជា​ជនសង្ស័យ​ឈ្មោះ អៀម ក្រាញ់ អាយុ​៥៩​ឆ្នាំ ជិះ​ម៉ូតូ​ម្នាក់ឯង ដោយ​​មិនដឹង​ថា តើ​មកពីណា​នោះ​ទេ? បាន​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​។

លោក ង៉ែត វឿ​ន នាយ​រង​នគរបាល​ប៉ុ​ស្លិ៍​ស្ដេច​គង់​ខាងជើង បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រានោះ ដោយសារ​ឆ្កែ​ព្រូស​ខ្លាំង​ពេក ជន​រង​គ្រោះ​ឈ្មោះ ង៉ែត កិល ក៏​ចេញពី​ក្នុងផ្ទះ​បត់ជើងតូច រួច​ក៏​ស្រែកសួរ​ជន​បង្ក​ឈ្មោះ អៀម ក្រាញ់ ថា «​នរណា​គេ​នឹង​» ថែម​ទាំង​ចាំង​ភ្លើង​កែវ​ដាក់​មុខ​ជន​បង្ក​ផង​ដែរ​។ ស្រាប់តែ​បុរស​ជា​ជន​បង្ក ស្ទុះ​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ង៉ែត កិល ត្រូវ​ចំនួន​៣​ពូថៅ (​ដើមទ្រូង​ចំនួន​២​ពូថៅ និង​បាតដៃ​ឆ្វេង​១​ពូថៅ​)​។

លោកនាយ​រង​នគរបាល​ប៉ុស្ដិ៍​ស្ដេច​គង់​ខាងជើង បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា គ្រានោះ ទោះបីជា​ជន​រង​គ្រោះ​ត្រូវ​របួស​ហើយ​ក្តី ក៏​ជន​រង​គ្រោះ​នៅ​តែ​ដណ្ដើម​ពូថៅ​ពី​បុរស​បង្ក​បាន ចំណែក​បុរស​ជា​ជន​បង្ក​វិញ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពីផ្ទះ​ជន​រង​គ្រោះ​បាត់​ស្រមោល​តែ​ម្ដង​។

លោកនាយ​រង​ប៉ុស្តិ៍ និយាយ​ទៀត​ថា បន្ទាប់​ពី​កើត​មាន​អំពើ​ហិ​.​ង្សា​ខាងលើ​នេះ​ភ្លាម កម្លាំង​ប៉ុស្ដិ៍​បាន​ស្ទាក់​គ្រប់​ច្រកល្ហក រហូត​ដល់​វេលា​ទៀប​ភ្លឺ ទើប​ឃាត់ខ្លួន​ជន​បង្ក​បាន​។

លោកនាយ​រង​ប៉ុស្ដិ៍ បញ្ជាក់​ថា ការ​បង្ក​ហិ​.​ង្សា​ខាងលើ​នេះ ផ្ដើម​ចេញពី​មានកំ​ហឹ​.​ង ដោយសារ​តែ​បុរស​ម្នាក់​ឈ្មោះ អៀម ក្រាញ់ ស្រវឹងស្រា​ស្រឿង​ៗ ទើប​លែង​ស្គាល់​ថា ជា​អ្នក​ភូមិ ក៏​កា​.​ប់​បុរស​រង​គ្រោះ​ម្នាក់​ដេកពេទ្យ​តែ​ម្ដង ចំណែក​ជន​បង្ក​វិញ​ដេក​ក្នុង​ពន្ធនាគារ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ