ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាំ​ទៅ​អ្នកក្រ ៖ លុយ​មិនមែន​បាន​មក​ពី​សំណាង ឬ​លេងឆ្នោត​ទេ

5 ខែ មុន
  • ភ្នំពេញ

ហេតុ​អ្វី​មាន​អ្នកខ្លះ​មាន​លុយ​យ៉ាងច្រើន​លាន​ដុល្លារ ខណៈ​ដែល​អ្នកខ្លះ​ស្ទើរតែ​មិន​មាន​១០០​ដុល្លារ​សល់​ក្នុង​កុង​ធនាគារ?

ហេតុ​អ្វី​មាន​អ្នកខ្លះ​មាន​លុយ​យ៉ាងច្រើន​លាន​ដុល្លារ ខណៈ​ដែល​អ្នកខ្លះ​ស្ទើរតែ​មិន​មាន​១០០​ដុល្លារ​សល់​ក្នុង​កុង​ធនាគារ?

ដូច្នេះ អ្នកខ្លះ​ក៏​គិត​ថា​គេ​មាន គឺ​ដោយសារ​សំណាង​របស់​ពួក​គេ​ដែល​បាន​មក​ពី​ការ​ធ្វើបុណ្យ​ពី​ជាតិ​មុន​ជាដើម​។ ប៉ុន្តែ​ការ​ពិត​គ្មាន​អ្នកមាន​ណា​ដែល​ខ្ជិល​នោះ​ទេ​។ ដូច្នេះ គេ​មានបាន គឺ​ដោយសារ​តែ​កិច្ច​ប្រឹងប្រែង និង​ចំណេះ​វិទ្យា​របស់​ពួក​គេ ការ​សន្សំ និង​ទស្សនៈ​របស់​ពួក​គេ​អំពី​លុយ​។

លុយ​នរណា​ក៏​ត្រូវការ ប៉ុន្តែ​ទស្សនៈ និង​ការ​គិត​អំពី​លុយ គឺ​ខុស​ៗ​គ្នា​។ មក​ដល់​ពេល​នេះ ក្រុម អ្នកមាន ឬ​ក្រុម​សេដ្ឋី​មើល​បញ្ហា​លុយ​ផ្អែក​លើ​ហេតុផល​។ ចំណែក​ក្រុម​មនុស្ស​សាមញ្ញ​មើល​លុយ​តាម​អារម្មណ៍ ហើយ​ក្រុម​អ្នក​ក្រីក្រ​ខ្លះ​អស់សង្ឃឹម ហើយ​បែរ​ទៅ​ជា​គិត​ថា ខ្លួន​ក្រ ដោយសារ​តែ​គ្មាន​សំណាង​។ នេះ​ជា​ការ​គិត​ខុស​អំពី​លុយ ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​មួយ​ចំនួន​។

ប៉ុន្តែ ក្រុម​អ្នកមាន មាន​ភ្នែក​មុត ហើយ​អាច​កែ​ច្នៃ​គ្រប់​ស្ថានការណ៍ និង​រូបភាព​នានា​បង្កើត​ជា​លុយ​បាន ខណៈ​ដែល​ក្រុម​មនុស្ស​សាមញ្ញ​ដែល​មាន​កម្រិតជីវភាព​មធ្យម គឺ​ប្រឹងប្រែង​គ្រប់​មធ្យោ​បាយ​ទាំង​ភាព​ឆ្លាត​វៃ ការ​អប់រំ​ល្អ ដើម្បី​រត់​តាម​លុយ ស្រប​ពេល​ដែល​អ្នក​ក្រីក្រ​ភាគច្រើន គឺ​មានឱកាស​បាន​ត្រឹមតែ​លេបទឹកមាត់ ហើយ​ស្រមៃ​ថា តើ​នៅ​ពេល​ណា​ខ្លួន​នឹង​ក្លាយជា​ម្ចាស់​លុយ​ដូច​គេ? ។ មិនតែប៉ុណ្ណោះ មាន​អ្នកក្រ​ជា​ច្រើន​បាន​នាំ​គ្នា​លេងឆ្នោត ឬ​ទិញ​ផលិតផល ដែល​មានការ​ផ្តល់​រង្វាន់ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​អាច​មាន​លាភ​ធំ ហើយ​ទទួល​បាន​រង្វាន់​ធំ ឬ​ត្រូវ​ឆ្នោត​ធំ​បាន​លុយ​ច្រើន​ដោយ​មិន​ប្រឹង​ធ្វើការ​។ នេះ​ជា​ការ​គិត​ខុស ហើយ​រុញច្រាន​អ្នកក្រ​អោយ​កាន់តែ​ក្រ​។

មហាសេដ្ឋី​កម្ពុជា​ម្នាក់ និយាយ​ថា គ្រប់​បញ្ហា គឺ​គេ​អាច​ច្នៃ​ជា​ឱកាស ដើម្បី​រក​លុយ​បាន ដោយ​បង្កើត​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ​។ ឧទាហរណ៍ មនុស្ស​មាន​បញ្ហា​សុខភាព ដូច្នេះ​គេ​អាច​បង្កើត​ថ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​នោះ​។ ម្យ៉ាងទៀត ការ​មានបាន​មិនមែន​ពឹងផ្អែក​លើ​សំណាង​ទេ​។ វា​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​។

នេះ​គឺជា​ការ​គិត​អំពី​លុយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​ដឹង​ថា លុយ​គឺជា​ឧបករណ៍​សំខាន់​ដែល​បង្ហាញ​ពី​ជម្រើស និង​ឱកាស​របស់​មនុស្ស​គ្រប់​ៗ​រូប​នៅ​ក្នុង​សង្គម ។ គ្រប់​ៗ​គ្នា​គិត​ថា លុយ​គឺជា​ឧបករណ៍ ដែល​អាច​នឹង​ផ្តល់​នូវ​សេរីភាព ឱកាស លទ្ធភាព និង​ភាព​សំបូរ​បែប​។ ដូច្នេះ​ហើយ នៅ​លើ​ពិភពលោក​នេះ មនុស្ស​សឹងតែ​គ្រប់​ៗ​រូប​មិន​ខ្លាច​ក្នុង​ការ​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ ដើម្បី​ចាប់​យក​លុយ​មក​ទុក​អោយ​បាន ។

ក្រៅពី​ក្រុម​មនុស្ស​ដែល​ចាត់​ទុក​លុយ​ជា​វត្ថុ​ទិព្វ​ដែល​អាច​ជប់​សុភមង្គល ភាព​មានបាន ភាព​ហ៊ឺហារ សំបូរ​បែប ក៏​មាន​ក្រុម​មនុស្ស​ខ្លះ​បាន​ចាត់​ទុក​លុយ​ជាស​ត្រូវ​ទៅ​វិញ ពីព្រោះ​តែ​ពួក​គេ​គិត​ថា ដោយ​សារ​តែ​គ្រប់​គ្នា​អោយ​តម្លៃ​លើ​លុយ​នេះ​ពេក ដូច្នេះ​ហើយ​បានជា​មនុស្ស​សុខចិត្ត​លះបង់​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​តែ​លុយ ។

ដើម្បី​កុំអោយ​លុយ​វា​សំខាន់​ខ្លាំង​ពេក ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​បង្វែរ​ការ​គិត និង អោយ​តម្លៃ​ទៅ​លើ​គុណធម៌ និង​សេចក្តី​ស្រលាញ់​ជំនួស​វិញ​។

ក្រុម​អ្នក​ដែល​មាន​ទស្សនៈ​សំយោគ​បាន​គិត​ថា លុយ គឺជា​វត្ថុ​ដែល​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម​ទៅ​វិញ​ទេ ដោយសារ​តែ​វា​ពិបាក​រក ហើយ​នៅ​ពេល​ដែល​រកបាន ក៏​វា​ពិបាក​ទុក ។ ក្រៅពី​នោះ ក៏​មាន​ប្រភេទ​លុយ​ខ្លះ​ជួប​បញ្ហា​ពិបាក​ចាយ​ផង​ដែរ ជា​ពិសេស​លុយ​ដែល​បាន​មក​ពី​អំពើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ។

ដើម្បី​កុំអោយ​យើង​ទាំងអស់​គ្នា​ក្លាយជា​កញ្ជះ​លុយ សូម​ប្តូរ​ទស្សនៈ និង​ការ​គិត​ថា លុយ​ជា​ម្ចាស់ ហើយ​គ្រប់​មនុស្ស​ដែល​ជា​សមាជិក​នៃ​សង្គម សូម​ព្យាយាម​ពិចារណា និង​មើល​លុយ​ប្រកប​ដោយហេតុ និង​ផល ក៏​ដូច​ជា​វិចារណញាណ ។ លុយ​ត្រូវ​តែ​បម្រើ​មនុស្ស ប៉ុន្តែ​មនុស្ស​ដាច់ខាត​មិន​ត្រូវ​ក្លាយជា​ទាសករ​របស់​លុយ​ទេ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ក្រុម​មនុស្ស​អ្នកមាន​ក៏​គួរតែ​ធ្វើ​សកម្មភាព​មនុស្សធម៌​អោយ​បាន​ច្រើន ដើម្បី​ជួយ​ដល់​អ្នកក្រ​។ សកម្មភាព​មនុស្សធម៌​នឹង​មិន​ត្រឹមតែ​ធ្វើ​អោយ​សង្គម​មាន​ភាព​សុខដុមរមនា​ទេ វា​ថែម​ទាំង​ជួយ​អោយ​អ្នកមាន​កាន់តែ​រកស៊ី​មានបាន​ផង​ដែរ នៅ​ពេល​អ្នកមាន​មានការ​គាំទ្រ​ពី​អ្នកក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ