ចង់បានទាំងលុយ និងចំណេះពីការរៀននៅបរទេស គួរធ្វើដូចម្តេច?
- ភ្នំពេញ
យុវជន និងយុវតីកម្ពុជាជាច្រើនមានក្តីស្រម៉ៃចប់បានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស ដូចជា ៖ អាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម ពីព្រោះគេយល់ថា
យុវជន និងយុវតីកម្ពុជាជាច្រើនមានក្តីស្រម៉ៃចប់បានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស ដូចជា ៖ អាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម ពីព្រោះគេយល់ថា
យុវជន និងយុវតីកម្ពុជាជាច្រើនមានក្តីស្រម៉ៃចប់បានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស ដូចជា ៖ អាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម ពីព្រោះគេយល់ថា វាមានតម្លៃខ្លាំងណាស់សម្រាប់ការក្រេបជញ្ជក់យកចំណេះដឹង និងកសាងអនាគតដ៏ល្អសម្រាប់ខ្លួន។
អតីតនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន បច្ចុប្បន្នជានាយកមជ្ឈមណ្ឌល សហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) លោកបណ្ឌិត ឃឹម លាង បានថ្លែងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តនិស្សិតកម្ពុជា ដែលកំពុងសិក្សា ឬមានបំណងជាប់អាហារូបករណ៍ទៅក្រៅប្រទេស ត្រូវខិតខំប្រឹងប្រែង ព្យាយាម អត់ធ្មត់ និងស្គាល់ពីខ្លួនឯងអោយច្បាស់លាស់ក្នុងការសិក្សា។
លោកបណ្ឌិត ឃឹម លាង បានអោយដឹងថា «ដើម្បីជោគជ័យក្នុងការជាប់អាហារូបករណ៍ និស្សិតត្រូវស្គាល់ច្បាស់ពីខ្លួនឯងចង់សិក្សាជំនាញអ្វី ដូច្នេះយើងប្រឹងដើម្បីស្រាវជ្រាវ ដុះខាត់នូវចំណេះដឹងរបស់យើង ហើយត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផែនការស្រាវជ្រាវ»។
លោកបណ្ឌិត ឃឹម លាង បន្ថែមថា អាហារូបករណ៍នីមួយៗត្រូវបានប្រគល់អោយបេក្ខជន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងតឹងតែង និងច្បាស់លាស់ ហើយត្រូវវាស់ស្ទង់ដោយលទ្ធផលនៃការសិក្សារបស់បេក្ខជននៅក្នុងឆ្នាំសិក្សា។ ជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវប្រគល់អោយបេក្ខជន ដោយផ្អែកលើសមត្ថភាពរបស់បេក្ខជនផ្ទាល់។
លោកបណ្ឌិត ឃឹម លាង បន្តថា «សំខាន់គម្រោងដែលយើងចង់ទៅរៀនហ្នឹង ចង់ទៅរៀនអ្វីមិន ខុសគ្នានោះទេ ទោះតាមបណ្តាញរបស់ខ្លួនឯងក៏អ៊ីចឹង តាមប្រព័ន្ធរាជរដ្ឋាភិបាលក៏អ៊ីចឹង តាមទូតជប៉ុន ក៏ត្រូវត្រៀមខ្លួនឯងអោយបានច្បាស់លាស់ ដើម្បីយើងប្រកួតប្រជែងជាមួយបេក្ខជនជាច្រើន ដទៃទៀត»។
លោកបណ្ឌិត បានបញ្ជាក់ថា ក្រៅពីការត្រៀមខ្លួនឯង និស្សិតក៏ត្រូវប្រឹងប្រែងសិក្សានៅប្រទេស ដែលខ្លួនសិក្សាអោយបានជោគជ័យ និងការយល់ដឹងពីស្ថានភាព ព្រមទាំងបេសកកម្មក្នុងការស្វះស្វែងរកគ្រូ និងអ្នកជំនាញ ដើម្បីសិក្សា អភិវឌ្ឍន៍ខ្លួន។
លោកបណ្ឌិត ឃឹម លាង បន្តថា អាហារូបករណ៍ គឺគន្លឹះមួយសម្រាប់ឈានទៅរកឱកាសនៃភាពជោគជ័យ ហើយការសិក្សារបស់បេក្ខជននាពេលអនាគត នឹងពិតជាមានឧបសគ្គច្រើន ដែលតម្រូវឱ្យបេក្ខជនត្រូវតែខិតខំរៀនសូត្រ ដើម្បីប្រកួតប្រជែងជាមួយសិស្សពូកែៗនៅក្នុងថ្នាក់របស់ពួកគេ ក៏ដូចនៅក្នុងជំនាន់ជាមួយពួកគេផ្ទាល់។
លោកបណ្ឌិត ឃឹម លាង បន្ថែមថា «ធម្មតាខ្ញុំគិតថា អ្នកដែលចាប់អារម្មណ៍បន្តការសិក្សាទៅបរទេស ទោះបីប្រទេសណាក៏ដោយ ចំណុចសំខាន់គឺភាសា។ ភាសារួមនោះគឺអង់គ្លេស ទោះបីជាប្រទេសបារាំងក៏យើងអាចប្រើភាសាអង់គ្លេសបានដែរ។ នេះជាចំណុចសំខាន់មួយដែរ យើងត្រូវបង្កើនសមត្ថភាពខាងភាសាអង់គ្លេសនេះ»។
លោកបណ្ឌិត ឃឹម លាង បន្តថា ឆ្លងកាត់បទពិសោធន៍របស់លោកបណ្ឌិតផ្ទាល់ បេក្ខជនដែលចេះភាសាពីរ ជាការល្អប្រសើរក្នុងការសម្របខ្លួននៅក្នុងប្រទេសដែលខ្លួនបានទៅសិក្សា និងមានភាពងាយស្រួលរស់នៅជាងអ្នកដែលចេះតែភាសាអង់គ្លេស។
លោកបណ្ឌិត បន្ថែមថា «នៅពេលយើងរស់នៅក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងប្រទេស ដែលជាប់អាហារូបករណ៍ ឧទាហរណ៍យើងទៅរស់ជាមួយប្រជាជនជប៉ុនផ្ទាល់ គាត់ភាគច្រើនមិនចេះភាសាអង់គ្លេសទេ ដល់ពេលយើងចេះភាសាគាត់យើងអាចស្និទ្ធស្នាលជាមួយគាត់ ជាពិសេសអ្នកដែលមិនបានចេះភាសាអង់គ្លេស និយាយទៅយើងស្រួលទំនាក់ទំនងជាមួយគាត់»៕
អត្ថបទដោយ ៖ ស. នីត
ចែករំលែកព័តមាននេះ