ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​អុំទូក​ទី​១ កើត​មាន​គ្រោះថ្នាក់​​​២​ករណី​នៅ​ស្រុក​អូរ​ជ្រៅ បណ្ដាល​ឱ្យ​ស្លា​.​ប់​និង​របួស​៤​នាក់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​នៅ​ស្រុក​អូរ​ជ្រៅ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បណ្ដាល​ឱ្យ​មាន​មនុស្ស​ម្នាក់​ត្រូវ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​នៅ​ស្រុក​អូរ​ជ្រៅ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បណ្ដាល​ឱ្យ​មាន​មនុស្ស​ម្នាក់​ត្រូវ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត រង​របួសធ្ងន់​-​ស្រាល ។

លោក​វរសេនីយ៍ទោ អ៊ឹម សុ​ភារៈ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ករណី​ទី​១- នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចំណុច​បង្គោល​គីឡូ​ម៉ែ​ត​លេខ ៣៨១-​៣៨២ ស្ថិត​ក្នុងភូមិ​វាំ​មួ​ង ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ត្រង់​មុខ​សាលា​បឋម​សិក្សា​វាំង​មួ​ង​លើ​ផ្លូវជាតិ​លេខ​៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុ​.​ក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួសស្រាល​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​កើតហេតុ​ដំបូង គឺ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C.125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1j.2507 អ្នកបើកបរ​ឈ្មោះ ថន ចាន់​ថា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​វាំង​មួ​ង ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​) មិន​មាន​ពាក់មួក​សុវត្ថិភាព បើកបរ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បត់​ឆ្វេង​ក៏​បុ​.​ក​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ឈ្មោះ នូ ម៉​នុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​គូរ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ រង​របួសស្រាល​និង​អ្នក​រួម​ដំណើ​ម្នាក់​ឈ្មោះ ឌី ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រង​របួសស្រាល​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ គឺ​មក​ម៉ូតូ​បើកបរ​មក​ពី​ទិស​ខាងកើត បត់ ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​ម៉ូតូ​បើកបរ​ពី​ទិស​ខាងលិច​មក​ខាងកើត បើកបរ​ក្នុង​ល្បឿន​លឿន​។ ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​អូរ​ជ្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ទោ អ៊ឹម សុ​ភារៈ បាន​បន្ត​ថា ករណី​ទី​២ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​បង្គោល​គីឡូ​ម៉ែ​ត​លេខ​៣៨៣-៣៨៤ ត្រង់​ផ្លូវ​ចូល​ទៅ​ឃុំ​អូរ​បី​ជាន់ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុ​.​ក​ជាមួយ​ម៉ូតូ​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ដំបូង មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C.125 ពណ៌​ខ្មៅ ស្លាក​លេខ​(​គ្មាន​) អ្នកបើកបរ​ដោយ​ឈ្មោះ ពៅ សុ​ខុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មិន​មាន​ពាក់មួក​សុវត្ថិភាព បើកបរ​ម្នាក់ឯង​ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ឡើង​មក​ផ្លូវជាតិ​លេខ​៥ រួច​បត់​មក​ដល់​ចំណុច​កើតហេតុ​ឆ្វេង​។ ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ថុ​ង សំបូរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​មិន​មាន​របួស​ទេ​)​បើកបរ​ម្នាក់ឯង មក​បុ​.​ក​ប៉ះ​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នោះ គឺ​ម៉ូតូ​បើកបរ​មក​ពី​ទិស​ខាងជើង​បត់​ឆ្វេង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​សិទ្ធិ​អាទិភាព ចំណែក​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ