ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​ដ៏​ប្រណីត​ស្រស់​ស្អាត​នៅ​វត្ត​ភូមិ​ស្ទឹង សម្រេច​បាន​៩៥%​ហើយ

5 ខែ មុន
  • ពោធិ៍សាត់

ព្រះ​វិហារ​ដ៏​ប្រណីត​នៅ​វត្ត​ភូមិ​ស្ទឹង ស្រុក​កណ្ដៀង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង សម្រេច​បាន​៩៥%​ហើយ នឹង​ត្រៀម

ខេត្តពោធិ៍សាត់ ៖ ព្រះ​វិហារ​ដ៏​ប្រណីត​នៅ​វត្ត​ភូមិ​ស្ទឹង ស្រុក​កណ្ដៀង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង សម្រេច​បាន​៩៥%​ហើយ នឹង​ត្រៀម​កាត់​ឬ​សសី​មា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

សមិទ្ធផល​ថ្មី​នៅ​វត្ត​ពុទ្ធា​រាម ហៅ​វត្ត​ភូមិ​ស្ទឹង ខាងលើ​នេះ ស្ថិត​ក្នុង​ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ រួម​មាន​ព្រះ​វិហារ​ដ៏​ធំ​ស្កឹមស្កៃ របង ខ្លោងទ្វារ ដងទង់ និង​ផ្លូវ​ការ៉ូឡា ដែល​កសាង​ឡើង​ដោយ​ឯកឧត្តម ស៊ុ​យ សែ​ម អ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​លោក​ជំទាវ ជា ខេ​ង ដែល​បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​០៩​ខែ​មក​ហើយ​។ លុះ​មក​ដល់​ពេល​នេះ គឺ​សម្រេច​បាន​ប្រមាណ​៩៥%​ហើយ នឹង​ត្រៀម​ធ្វើ​ពិធី​កាត់​ឬ​សសី​មា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៧ ថ្ងៃ​២៨ និង​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា ដោយ​មាន​សំណូមពរ​ដ៏​ទ​ទួ​ច​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ភូមិ​ស្ទឹង ទើប​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ​ទទួលយក ដោយ​រុះរើ​ព្រះ​វិហារ​ចាស់​ទ្រុឌទ្រោម​ចោល រួច​សាង​សង់​ថ្មី​ទាំងស្រុង​ឡើង​វិញ​។ ប៉ុន្តែ​រក្សា​ទំហំ និង​ក្បាច់រចនា​តាម​លំនាំ​ព្រះ​វិហារ​ចាស់​ដដែល គឺ​មិន​ឲ្យ​ខុស​ពី​ទ្រង់ទ្រាយ​ដើម​ណាមួយ​នោះ​ឡើយ​។

ព្រះ​វិហារ រូបគំនូរ ដងទង់​ចំនួន​០២ ខ្លោងទ្វារ​ចំនួន​០២ របង និង​ផ្លូវ​ក្រាល​ការ៉ូឡា នៅ​ក្នុង​បរិវេណ​វត្ត ជា​ជំហរ​កសាង​ដោយ​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង ដោយ​មានការ​ចូលរួម​ពី​សប្បុរស​ជន​មួយ​ចំនួន​ទៀត សម្រេច​បាន​ប្រមាណ​៩៥%​ហើយ នៅ​សល់​តែ​លាបថ្នាំ ដាក់​ត្រចៀកទ្វារ បង្អួច និង​ដាក់​ឈ្មោះ​សប្បុរសជន​តាម​របង​តែ​ប៉ុណ្ណោះ​។

សមិទ្ធផល​ថ្មី​ទាំង​អស់នេះ បាន​កសាង​ឡើង​ដោយ​ផ្ចិតផ្ចង់​បំផុត ប្រកបដោយ​រចនាបថ​ខ្មែរ​យ៉ាង​រស់​រវើក ធានា​ទាំង​គុណភាព និង​សោភ័ណ​ភាព ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម ផ្ទាល់​តែ​ម្ដង ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ឯណោះ​។ ចំណែក​សាលាឆាន់ និង​កុដិ ក្នុង​វត្ត​ភូមិ​ស្ទឹង​នេះ ដែល​ឯកឧត្តម និង​លោក​ជំទាវ កសាង​ពី​មុន​មក ក៏​បាន​លាបថ្នាំ​ឡើង​វិញ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​។

គួរ​រំលឹក​ថា មក​ដល់​ពេល​នេះ ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង បាន​កសាង​សមិទ្ធផល​ច្រើន​ណាស់​ទុកជា​ចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ មាន​ដូច​ជា កោះ​សំពៅ​មាស អគារសិក្សា មន្ទីរពេទ្យ ព្រះ​វិហារ សាលាឆាន់ កុដិ ផ្លូវ​ក្រួស​ក្រហម ផ្លូវ​ដី​.​ស ស្ពាន លូ ប្រឡាយ​ទឹក អណ្ដូងទឹក ស្រះ​ទឹក ជួយ​សង់ផ្ទះ​ជូន​ចាស់ជរា​គ្មាន​ទីពឹង ធ្វើបុណ្យ​ឲ្យ​មនុស្ស​ចាស់​។

ហើយ​សព្វថ្ងៃ ក្រៅពី​ព្រះ​វិហារ​នៅ​វត្ត​ភូមិ​ស្ទឹង​នេះ ឯកឧត្តម និង​លោក​ជំទាវ បាន​និង​កំពុង​តែ​កសាង​រូប​ព្រះពុទ្ធ​បដិមា កម្ពស់​ជិត​៣០​ម៉ែត្រ នៅ​វត្ត​រំលេច​ស្រុក​បាកាន​ផង​ដែរ​។ អំពើ​ល្អ​របស់​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ គោរព​ស្រលាញ់​គ្រប់​ៗ​គ្នា ដិត​ជាប់​ក្នុង​ក្រអៅបេះដូង ព្រមទាំង​បាន​ជូនពរ​ដល់​ឯកឧត្តម និង​លោក​ជំទាវ មាន​សុខភាព​ល្អ ដើម្បី​បន្ត​ជី​វិ​.​ត​រស់នៅ​ឲ្យ​កាន់តែ​យូរអង្វែង​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ