ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​មួយ ​នៃព្រះរាជពិធីបុណ្យអុំទូក ការរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ បានយ៉ាង​ល្អ​ ពលរដ្ឋប្រមាណ ១លាន ២សែននាក់ ចូលរួម ប្រកបដោយសប្បាយរីករាយ ​

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា​ សម្រាប់​ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ…

រាជធានីភ្នំពេញ​៖​ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា​ សម្រាប់​ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ​ មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១លាន ២សែននាក់ បានចូលរួមដោយសប្បាយរីករាយ​ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល ៣ឆ្នាំមក។

លោក​ ម៉េត មាសភក្តី បន្តថា​ ចំពោះ​ការងារ​រក្សាសន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​រៀបរយ​ ក្រោមការយកចិត្តទុក​ដាក់ខ្ពស់បំផុត​ពី​ឯកឧត្តម​ ឃួង​ ស្រេង​អភិបាល​នៃ​គណអភិបាលរាជធានីភ្នំពេញ​ រួម​ជាមួយថ្នាក់​ជាតិ​ និង​កងកម្លំាង​ និង​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​ គឺ​មាន​សន្តិសុខ​ សណ្តាប់​ល្អ​សម្រាប់​ថ្ងៃ​ទី​១នេះ​ដែល​ពុំមានបញ្ហាអ្វីកេីតឡេីង គួរអោយកត់សម្គាល់នោះទេ។ ​​

ទិដ្ឋភាព នៅមាត់ទន្លេមុខព្រះបរម​រាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករ មកពីគ្រប់ទិសទី មកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូក ប្រកបដោយភាពសប្បាយ​រីករាយ។

ក្រៅពីការទស្សនាការប្រណាំងទូកង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗផងដែរ។

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ​របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយ តាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខ​សន្តិភាពផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ