នៅក្នុងនាមជាឥស្សរៈវ័យក្មេង និងជាឆ្អឹងខ្នងរបស់ថ្នាក់ដឹកនាំប្រទេសស្ត្រីទីមួយកម្ពុជា លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការនៃសមាគកាយឫទ្ធិកម្ពុជា បានកំពុងតែបង្ហាញអំពីភាពសាមញ្ញនៅតាមកម្មវិធីនានា ។
សកម្មភាពដែលបានបញ្ជាក់អំពីចំណុចនេះ ត្រូវបានមើលឃើញជាបន្តបន្ទាប់នៅតាមគ្រប់កម្មវិធីដែលលោកជំទាវបានចូលរួម ចាប់តាំងពីលោកជំទាវបានកាន់ដំណែងនេះ ក្រោយពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការរបស់កម្ពុជា ចាប់តាំង ពីខែ
សីហា ។
សក្ខីភាពជាក់ស្តែងបំផុតនោះ គឺរូបភាព និងវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកជំទាវ ដែលគេដឹងថា សកម្មភាពនេះទំនង ជាកើតឡើង នៅក្នុងខេត្តកំពង់ធំចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាព្រឹត្តិការណ៍បោះ ជំរំប្រចាំឆ្នាំ២០២៣នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ «រួមគ្នាយើងអាចធ្វើ បាន» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។
សក្ខីភាពដែលត្រូវបានផ្សព្វផ្សាយបានបង្ហាញនូវសកម្មភាពដែលលោកជំទាវបានចូលរួម លេង លោតកៅស៊ូជាមួយប្អូនៗនិស្សិតមួយក្រុម នៅក្នុងកាយវិការនិងសកម្មភាពដែលរហ័ស រហូន ដែលស្ត្រីនៅក្នុងឋានៈកំពូលពិបាកនឹងធ្វើបាន ។ ក្រៅពីលេងលោតកៅស៊ូ ហើយនោះ លោកជំទាវនៅបានចូលរួមលេង លោតមឹក ។
កៅស៊ូ និង មឹក នេះ គឺជាទូទៅជាល្បែងលេងកំសាន្តរបស់កុមារីនិងយុវតីសម័យមុន ហើយនៅ ពេលបច្ចប្បន្ននេះ ពពួកល្បែងកំសាន្តនេះនៅតែពេញនិយមសម្រាប់ កុមារីនិងយុវតីដែលមាន ជីវភាពមធ្យមនៅតាមជនបទ ខណៈដែលនៅទីក្រុងដូចជាកម្រឃើញក្មេងៗ និយមលេង ទៀតណាស់។
បន្ទាប់ពីបង្ហោះនូវរូបភាពទាំងនេះនៅក្នុងបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លូន លោកជំទាវក៏បានសរសេរចែករំលែកខ្លីៗថា ល្បែងនេះគឺជាល្បែងដែលលោកជំទាវបានធ្លាប់លេង កាលពី៣០ឆ្នាំមុន ហើយនៅពេលដែលលេងជាថ្មី គឺនៅតែអាចលេងបានល្អដដែល។
ក្នុងសារនេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់អ្នកដែលបានថតរូបភាពនិង វីដេអូជូន ខណៈដែលបានចូលរួមរំលឹកវិជ្ជាគុណចាស់ៗដែលមានន័យថា រំលឹកនូវសមត្ថភាពដែលលោកជំទាវធ្លាប់លេងកាលពី ៣០ឆ្នាំមុននេះ ។
ក្រៅពីសកម្មភាពនេះ នៅក្នុងសកម្មភាពនិងការងារសង្គមទូទៅ ដោយរួមទាំងនៅក្នុង អំឡុង ពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគកូវីដ១៩ រយៈពេល៣ឆ្នាំ ក៏លោកជំទាវ បង្ហាញអំពីសាមញ្ញភាពនេះផងដែរ ហើយរាល់សកម្មភាពទាំងនោះហើយ នៅលើបណ្តាញសង្គម លោកជំទាវតែងតែឈ្នះបេះដូងអ្នកគាំទ្រ ។
ដោយឡែក នៅក្នុងសកម្មភាពនៅវេទិកាធំៗ រាល់ការតុបតែងខ្លួន និងឥរិយាបទក៏មាន លក្ខណៈសមសួន និងបង្ហាញនូវរបៀបរៀបចំខ្លួនតាមលក្ខណៈ ជានារីខ្មែររហូតដល់ទទួលការគាំទ្រ និង ការកោតសរសើរជាបន្តបន្ទាប់ពីសំណាក់ស្រទាប់បញ្ញាជន ផងដែរ ។
សកម្មភាពរបស់លោកជំទាវគឺបានបង្ហាញ បង្ហាញពីគុណធម៌ អាកប្បកិរិយា ការរៀបចំ និងការបំពេញកាតព្វកិច្ច ក្នុងនាមជាមនុស្ស ជាពលរដ្ឋ ជាអ្នកផ្តល់អោយនូវអត្តសញ្ញាណ សម្រាប់ជាតិរបស់ខ្លួន។
លោកជំទាវត្រូវបានគេកត់សំគាល់ថា រាល់កម្មវិធីទាំងអស់ទាំងនៅថ្នាក់ជាតិ និង អន្តរជាតិ តែងតែបង្ហាញនូវគុណតម្លៃដែលជាលក្ខណៈសំគាល់របស់ជាតិសាសន៍កម្ពុជា ដែលជាគំរូ សុច្ចរិតពិតប្រាកដ សម្រាប់ការអភិវឌ្ឈន៍របស់ប្រទេសជាតិ លើវិស័យវប្បធម៌ ទំនៀមទម្លាប់ ។
សរុបមកវិញប្រសិនបើភរិយារបស់បណ្តាថ្នាក់ដឹកនាំអាចបង្ហាញនូវសាមញ្ញភាព ភាពមិនឆ្មើង មិនឆ្មៃ ទាំងអស់គ្នាពិតជាមិនលំបាកឡើយនៅក្នុងការទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និយាយឲ្យចំទៅមិនពិបាកយកឈ្នះលើបេះដូងរាស្ត្រឡើយ ។ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ