ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់​សាច់​សុ.ន.ខនៅ​​កូរ៉េ​ខាង​ត្បូង​កំពុង​បារម្ភ​ខ្លាច​បាត់​មុខ​របរ

8 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ​ហាង​លក់​សាច់​ឆ្កែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​តែ​ដេក​ភ័យ ​ខ្លាច​បាត់​មុខ​របរ​របស់​ខ្លួន​នៅ​ពេល​រដ្ឋាភិបាល​ទើប​តែ​ចេញ​បម្រាម​ថ្មី​ហាម​ទិញ-លក់​ និង​បរិភោគ​សាច់​ឆ្កែ​។ អ្នក​មាន​​​​​ចំណង់​ចំណូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​ដែល​មាន​​ប្រវត្តិ​រាប់​​​សត​វត្ស​មក​ហើយ​នោះ មាន​ទាំង​អ្នក​គាំទ្រ និង​អ្នក​ជំទាស់​ កំពុង​តែ​តស៊ូ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យ​វិស័យ​នេះ​មាន​ដំណើរ​ការ​ជា​ធម្ម​តា​។ យើង​ងាក​មក​ស្ដាប់​មតិ​យោបល់​របស់​អ្នក​លក់​សាច់​ឆ្កែ​ដែល​កំពុង​បារម្ភ​អំពី​រឿង​នេះ​។ លោក​លី​ខ្យុង​ស៊ីក…

ទី​ក្រុង​សេអ៊ូល៖ ​ហាង​លក់​សាច់​ឆ្កែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​តែ​ដេក​ភ័យ ​ខ្លាច​បាត់​មុខ​របរ​របស់​ខ្លួន​នៅ​ពេល​រដ្ឋាភិបាល​ទើប​តែ​ចេញ​បម្រាម​ថ្មី​ហាម​ទិញ-លក់​ និង​បរិភោគ​សាច់​ឆ្កែ​។ អ្នក​មាន​​​​​ចំណង់​ចំណូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​ដែល​មាន​​ប្រវត្តិ​រាប់​​​សត​វត្ស​មក​ហើយ​នោះ មាន​ទាំង​អ្នក​គាំទ្រ និង​អ្នក​ជំទាស់​ កំពុង​តែ​តស៊ូ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យ​វិស័យ​នេះ​មាន​ដំណើរ​ការ​ជា​ធម្ម​តា​។

យើង​ងាក​មក​ស្ដាប់​មតិ​យោបល់​របស់​អ្នក​លក់​សាច់​ឆ្កែ​ដែល​កំពុង​បារម្ភ​អំពី​រឿង​នេះ​។ លោក​លី​ខ្យុង​ស៊ីក (Lee Kyeong-sig) ​ធ្លាប់​បើក​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​​​​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​។ ​គាត់​​កំពុង​បារម្ភ​​តែ​ថា​បម្រាម​នេះ​អាច​នឹង​ធ្វើ​ឱ្យ​គាត់​បាត់​មុខ​របរ​។ ​​ ស្ថាន​ភាព​សេដ្ឋកិច្ច​កំពុង​តែ​មិន​សូវ​ស្រួល​ស្រាប់​ផង​ ថែម​បញ្ហា​ថ្មី​មួយ​ទៀត​ធ្វើ​ឱ្យ​គាត់មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ជា​បន្ត​ទៀត​។​ ​ម្ចាស់​កសិដ្ឋាន​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ចិញ្ចឹម​ឆ្កែ​ជាង​មួយ​ពាន់​ក្បាល​នៅ​ខេត្ត​ខ្យុង​ជី (Gyeonggi) ជាប់​នឹង​ទី​ក្រុង​សេអ៊ូល​តែ​ម្ដង​។

លទ្ធផល​ស្ទង់​មតិ​​​កាល​ពី​ឆ្នាំ​២០២២​បង្ហាញ​ថា​​​អ្នក​ឆ្លើយ​សំណួរ​​​២/៣​មិន​គាំទ្រ​ការ​បរិភោគ​សាច់​ឆ្កែ​ទេ​។ ​អ្នក​ឆ្លើយ​សំណួរ​​​៨%​ប្រាប់​ថា​ពួក​គេ​ធ្លាប់​​បរិភោគ​សាច់​ឆ្កែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​។ មាន​ន័យ​ថា​ចំនួន​អ្នក​បរិភោគ​សាច់​ឆ្កែ​ថយ​ចុះ​២៧%​បើប្រៀប​ធៀប​នឹង​​​ឆ្នាំ​២០១៥​។​ ​ទោះ​បី​វិស័យ​​នេះ​​​ធ្លាក់​ចុះ​​​ ​និង​​​មាន​ការ​ប្រឆាំង​ជំទាស់​​យ៉ាង​ណា​​ក្ដី​ ​​​​រាល់​​គំនិត​ផ្ដួច​ផ្ដើម​ដើម្បី​បិទ​សាច់​ឆ្កែ​តែង​តែ​បរាជ័យ​​​។ ជា​ពិសេស ​​ម្ចាស់​កសិដ្ឋាន​ និង​អ្នក​បរិភោគ​សាច់​ឆ្កែ​​ប្រឆាំង​ខ្លាំង​មែន​ទែន​។​

​​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ទុក​ពេល​៣​ឆ្នាំ​​ឱ្យ​កសិដ្ឋាន​​​ចិញ្ចឹម​ឆ្កែ ​ហាង​​លក់​សាច់​ឆ្កែ​ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​​​កែ​សម្រួល​មុខ​របរ​របស់​ខ្លួន​។ ​ពួកគេ​អាច​​ទទួលបាន​​ប្រាក់​​ឧបត្ថម្ភ​​​​។ ​ដោយ​សារ​​​បម្រាម​ទិញ​-លក់ និង​បរិភោគ​សាច់​ឆ្កែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សាធារណ​ជន​ ​និងរដ្ឋ​សភា​​ផង​​នោះ គេ​រំពឹង​ថា​​បម្រាម​នេះ​អាច​នឹង​ក្លាយ​ជា​ច្បាប់​តែ​ម្ដង​។​

លោក​អាន​ប៊្យុង​ជីល (An Byung​-gil) ជា​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​ប្រាប់​ថា​​រដ្ឋាភិបាល​ចង់​គិត​គូរ​ចំពោះ​បញ្ហា​នេះ​​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​។ ដូច​នេះ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​​​នឹង​ទទួល​បាន​​ប្រាក់​មួយ​ចំនួន​សម្រាប់​​​ប៉ះ​ប៉ូវ​ការ​ខូចខាត​។​ ​ទោះ​ជា​មាន​ការ​ធានា​បែប​នេះ​ក្ដី ម្ចាស់​ហាង​លក់​សាច់​ឆ្កែ​​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​​នៅ​ឡើយ​ទេ​។​

ក្រសួង​កសិកម្ម​ឱ្យ​ដឹង​ថា​សព្វ​ថ្ងៃ​នេះ​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ​១១៥៦​កន្លែង​, មាន​កន្លែង​សម្លាប់​ឆ្កែ​យក​សាច់​៣៤​កន្លែង, មាន​ក្រុម​ហ៊ុន​ចែក​ចាយ​​សាច់​ឆ្កែ​២១៩​កន្លែង និង​មាន​ហាង​លក់​សាច់​ឆ្កែ​​១៦៦៦​កន្លែង​។​​ ​នេះ​​​​ជា​តួ​លេខ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ​នៅ​មាន​កន្លែង​ចិញ្ចឹម​ឆ្កែ​​លួច​លាក់​ដែល​មិន​បាន​ចុះ​បញ្ជី​ក៏​មាន​ច្រើន​ដែរ​។ សមាគម​សាច់​ឆ្កែ​ប្រាប់​ថា​​គ្រាន់​តែ​កសិដ្ឋាន​សរុប​មិន​​ក្រោម​៣៥០០​កន្លែង​ទេ​ដែល​ចិញ្ចឹម​ឆ្កែ​១,៥​លាន​ក្បាល​សម្រាប់​ផ្គត់​ផ្គង់​នៅ​តាម​ភោជនីយដ្ឋាន​៣​ពាន់​កន្លែង​៕

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/south-koreas-canine-farmers-protest-proposed-ban-dog-meat-2023-11-24/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ