ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះ​​២ល្វែង​​​សាង​សង់​​ប៉ះពាល់​​ខ្សែ​​បណ្តាញធំ​អគ្គិសនី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​២ល្វែង​​​ដែលទើប​សាង​សង់​ថ្មី​ត្រូវ​បាន​មន្ត្រីអគ្គិសនី​អះអាង​ថា ​ប៉ះ​ពាល់​ដល់បច្ចេក​ទេស​​តបណ្តេញ​​ភ្លើង​​អគ្គិសនី​យ៉ាង​​​​​ខ្លាំង ដោយ​​សារ​តែ​វា​នៅ​​កៀក​​ខ្សែ​ភ្លើង​​​ និង​អាច​បង្ក​គ្រោះថ្នាក់​​​ធ្ងន់​​ធ្ងរទៀត​ផង ​ព្រោះ​ថា ​​​ថាម​ពល​ភ្លើង​​អគ្គិសនី​នៅ​តាម​​​​ខ្សែ​បណ្តាញ​​មួយ​នេះ​​មាន​កម្លាំង​ខ្លាំង​ណាស់​។ បើ​យោង​តាម​​សម្តីរបស់​​មន្ត្រី​​អគ្គិសនី​​ដែលចុះ​​ទៅ​កន្លែង​​​នោះ​ផ្ទាល់​​បានប្រាប់​ថា

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​២ល្វែង​​​ដែលទើប​សាង​សង់​ថ្មី​ត្រូវ​បាន​មន្ត្រីអគ្គិសនី​អះអាង​ថា ​ប៉ះ​ពាល់​ដល់បច្ចេក​ទេស​​តបណ្តេញ​​ភ្លើង​​អគ្គិសនី​យ៉ាង​​​​​ខ្លាំង ដោយ​​សារ​តែ​វា​នៅ​​កៀក​​ខ្សែ​ភ្លើង​​​ និង​អាច​បង្ក​គ្រោះថ្នាក់​​​ធ្ងន់​​ធ្ងរទៀត​ផង ​ព្រោះ​ថា ​​​ថាម​ពល​ភ្លើង​​អគ្គិសនី​នៅ​តាម​​​​ខ្សែ​បណ្តាញ​​មួយ​នេះ​​មាន​កម្លាំង​ខ្លាំង​ណាស់​។

បើ​យោង​តាម​​សម្តីរបស់​​មន្ត្រី​​អគ្គិសនី​​ដែលចុះ​​ទៅ​កន្លែង​​​នោះ​ផ្ទាល់​​បានប្រាប់​ថា ​សំណង់​​ផ្ទះ​​​២ល្វែង​ដែលកំពុង​សាង​សង់​នេះ​គឺប៉ះ​ពាល់ដល់​ខ្សែ​ភ្លើង​​​ ​ព្រោះ​​ផ្ទះនេះ​​សង់​លយ​មក​​​ខាង​មុខ​​ពេក កៀក​ខ្សែ​​ភ្លើង​តែ​ម្តង ​​ហើយ​ខ្សែ​ភ្លើង​នេះ​មិនមែន​​មាន​កម្លាំង​​​២២០​​វ៉ុលទេ គឺមាន​កម្លាំង​​រហូត​ដល់​​២២គីឡូវ៉ុល ស្មើ​​២២.០០០វ៉ុល ​វា​ងាយ​​បង្កគ្រោះថ្នាក់​ដល់​មនុស្ស​​យ៉ាង​ខ្លាំង។ ដូច​នេះ​ទើប​ខាង​​មន្ត្រី​​អគ្គិសនី​​​សំណូមពរ​ឱ្យ​សង់​ផ្ទះនេះ​ខិត​ទៅក្រោយ​​បន្តិច ​ព្រោះខ្លាច​​មាន​គ្រោះ​​​ថ្នាក់ ។ ផ្ទះដែល​សាង​សង់​​ប៉ះពាល់​​​ដល់​ខ្សែ​​​បណ្តាញ​​អគ្គិសនី​នេះ ​ស្ថិត​ក្នុង​ភូមិ​ភ្នំពេញថ្មី​​ សង្កាត់​​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​​តាម​បណ្តោយ​​​ផ្លូវ​​១០១៩ ហៅផ្លូវ​​ភ្នំពេញ​-​ហាណូយ ៕​