ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះស បញ្ញា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ បច្ចុប្បន្ន មករស់នៅភូមិជ្រុងស្រឡៅ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ ស្ត្រីរូបនេះ ត្រូវបាននគរបាលស្រុកបន្ទាយមាសធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទប្រើហិង្សាលើកូនស្រីចុងរបួសពេញខ្លួន ។
ខណៈពេលមានពាក្យបណ្ដឹងពីក្រុមសាច់ញាតិកុមារីរងគ្រោះ ដែលត្រូវបានស្ត្រីជាម្ដាយចុងឈ្មោះស បញ្ញា ធ្វើទារុណកម្មមកលើរាងកាយកុមារីរូបនោះជាកូនចុង ។ បើយោងតាមការឱ្យដឹងពីឈ្មោះអូច ធន់ ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាអ៊ំជនរងគ្រោះបាននិយាយរៀបរាប់ នៅព្រឹកថ្ងៃទី២៤ ខែវិច្ចិកា នេះ ថា ដំបូងស្ត្រីជាម្ដាយចុង និងឪពុកបង្កើត និងឈ្មោះលូន លីតា (ជាកូនចុង) នោះរស់នៅកំពង់សោមឯណោះទេ ដោយបុរសជាឪពុករបស់នាងរត់ម៉ូតូកង់បី ។
ដោយសារតែស្ត្រីជាម្ដាយចុងបានវាយធ្វើបាបកូន និងរកចំណូលបង់ថ្លៃជួលផ្ទះមិនបាន ក៏នាំកូនចុង និងកូនក្រោយ2នាក់ទៀត មកលក់ចាប់ហួយនៅផ្ទះវិញ គឺនៅភូមិជ្រុងស្រឡៅ ។ ស្ត្រីចំណាស់ដែលត្រូវជាអ៊ំនិយាយទៀតថា នៅកំពង់សោមក៏ធ្លាប់ត្រូវអាជ្ញាធរហៅនាងជាស្ត្រីម្ដាយចុងទៅធ្វើកិច្ចសន្យាអប់រំដែរ តែមិនរាងចាល ។
លុះមកដល់ភូមិជ្រុងស្រឡៅ ក៏នៅតែវាយធ្វើបាបជាបន្តបន្ទាប់ តែនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែ
វិច្ចិកា ២០២៣នេះ អ្នកភូមិបានឃើញកុមារីរងគ្រោះជាំមុខ និងដេកអង្រឹងហើយសួរនាំទើបកុមារីនិយាយថា ម្ដាយចុងវាយធ្វើបាប ។ កុមារីរងគ្រោះបាននិយាយប្រាប់អ្នកភូមិដែលមកទិញឥវ៉ាន់ថា កុំអោយនិយាយប្រាប់បន្ត ខ្លាចម៉ែចុងវាយមូលហេតុការវាយធ្វើបាប គ្រាន់តែទៅបទជើងយូរក៏វាយធ្វើបាបដែរ។
ស្ត្រីម្ដាយចុងបានប្រើកុមារីរូបនោះដុសបង្គន់ឱ្យស្អាត ហើយបើមិស្អាតនៅតែវាយ ។ អ៊ំកុមារីបាននិយាយបន្តថា ការវាយធ្វើបាបកុមារីលូនលីតា ច្រើនតែនៅពេលយប់ ព្រោះគ្មាននណាបាន
ឃើញ ។
អ៊ំស្រីចំណាស់របស់ជនរងគ្រោះនិយាយទៀតថា វាហួសហេតុពេកហើយ សូម្បីតែទ្វារមាសក៏រងរបួសដែរ ។ គេបានដឹងទៀតថា ជនរងគ្រោះត្រូវបានទៅព្យាបាលនៅខេត្តកំពតបន្តទៅភ្នំពេញ។
កុមារីអភ័ព្វនេះ ក៏ដោយសារតែឪពុកម្ដាយរបស់នាងបានលែងលះគ្នា ហើយម្ដាយបង្កើតបានចុះចេញពីផ្ទះតាំងពីនាងនៅមិនទាន់ដឹងក្ដី ។ រីឯនាងប្រពន្ធក្រោយយកគ្នាជាប្ដីប្រពន្ធបានកូន២នេះ គឺស្រលាញ់គ្នាតាមទូរសព្ទ៍តែប៉ណ្ណោះ ។ ប៉ុន្តែអាសូរណាស់ កូនក្រោយគេ២នាក់ គឺគេមិនដែលវាយទេ មកវាយតែកូនចុងហ្នឹងឯង ។
ចែករំលែកព័តមាននេះ