ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​​សាកសព​មនុស្ស​​ម្នាក់ សមត្ថកិច្ច​​​អះអាង​ថា ស្លា.ប់ដោយ​​ដាច់បាយ​

14 ឆ្នាំ មុន

​ខេត្ត​​បាត់ដំបង​ ៖ ​បុរស​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​​​ដេកស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ស្ថានភាព​​ស្គម​ស្គាំង​គួរ​អនិច្ចា ​កាលពីព្រឹកថ្ងៃទី​​១៩ ឧសភា ​​នៅ​ក្បែរ​​​​ស្ពាន​មួយ​កន្លែង​ក្នុងភូមិ​​​ក្រពើ​ខាងជើង​ ឃុំ​ភ្នំសំពៅ ​ស្រុកបាណន់ ដែល​ក្រោយ​ពី​​ស្រាវ​ជ្រាវ​​ សមត្ថកិច្ច​​បានសន្និដ្ឋាន​ថា ​បុរស​នេះ​ស្លា.ប់​ដោយ​សារ​ដាច់​អាហារ​​ ព្រោះ​គាត់​​​​​ជា​មនុស្ស​​​​មាន​សតិ​មិនប្រក្រតី

​ខេត្ត​​បាត់ដំបង​ ៖ ​បុរស​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​​​ដេកស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ស្ថានភាព​​ស្គម​ស្គាំង​គួរ​អនិច្ចា ​កាលពីព្រឹកថ្ងៃទី​​១៩ ឧសភា ​​នៅ​ក្បែរ​​​​ស្ពាន​មួយ​កន្លែង​ក្នុងភូមិ​​​ក្រពើ​ខាងជើង​ ឃុំ​ភ្នំសំពៅ ​ស្រុកបាណន់ ដែល​ក្រោយ​ពី​​ស្រាវ​ជ្រាវ​​ សមត្ថកិច្ច​​បានសន្និដ្ឋាន​ថា ​បុរស​នេះ​ស្លាប់​ដោយ​សារ​ដាច់​អាហារ​​ ព្រោះ​គាត់​​​​​ជា​មនុស្ស​​​​មាន​សតិ​មិនប្រក្រតី ។​

តាមព័ត៌មាន​ពី​មន្ត្រី​​នគរបាល​​មូលដ្ឋាន​បាន​​ឱ្យ​ដឹង​ថា ​សាក​សព​បុរស​នោះ​ទំនង​ស្លាប់​​តាំង​ពី​​ពេលយប់ ​លុះព្រឹក​​ឡើង​​​​ទើប​អ្នក​ភូមិ​​​ប្រទះ​ឃើញ​​ ព្រោះ​ស្ថាន​ភាព​​នៃ​សាកសព​​​រឹង​ស្តូក​​ទៅ​ហើយ ។ ​​សាក​សព​​នោះ​ឈ្មោះ​​​សុខ លី អាយុ​​៤៧​ឆ្នាំ ​មានប្រពន្ធ​​ឈ្មោះ​​ងឹម ​តិ អាយុ​​៣៩​ឆ្នាំ រស់​​នៅ​​​​​ភូមិ​ប៉ាង​រលឹម ​សង្កាត់​អូរ​​តាវ៉ៅ ​​ក្រុងប៉ៃ​លិន ។ ​​​ភរិយា​​របស់​សព​​​ អ្នកស្រី​​​ងឹម ​តិ ​​បាន​ប្រាប់សមត្ថ​កិច្ច​​​​​ថា ប្តីរបស់គាត់​​​​ជា​​មនុស្ស​​​មាន​សតិមិន​ប្រក្រតី​ ដោយសារ​តែ​គាត់ស្រវឹង ​ហើយ​ត្រូវ​​ពួក​ក្មេង​ពាល​វាយ​កាលពី​ឆ្នាំ​២០០៩កន្ល​ងទៅ ​ហើយ​ប្តីរបស់គាត់​​​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ​តាំង​ពី ពេល​នោះមក ដោយ​មិន​ដឹង​ទៅ​ណា​មក​ណា លុះ​ពេល​មាន​ដំណឹង​​​ស្រាប់តែ​​សមត្ថកិច្ច​​​ប្រាប់​ថា គេ​ប្រទះឃើញ​គាត់ដេកស្លាប់ទៅ​ហើយ។​

សមត្ថកិច្ច​​​ប៉ូលិស​និយាយ​ថា ​​នៅ​លើ​រាង​កាយ​​​សាកសព​គេមិនឃើញ​​​មានស្លាក​ស្នាម​​អ្វី​ទេ ។ នៅមុនពេលកើតហេតុ គេ​​តែង​​ប្រទះ​ឃើញ​បុរស​នេះ​​​ដើរ​ត្រេច​ចរ​​តាម​ដង​ផ្លូវ​​គ្មាន​​គោល​ដៅ ​ក្នុងស្ថានភាពស្គម​ស្គាំង ដូច្នេះទើប​​គេ​សង្ស័យ​​ថា បុរស​នេះ​​ស្លាប់​ដោយសារ​​ដាច់​អាហារ ។ ​​ក្រោយពី​ពិនិត្យ​​​​រួច សមត្ថកិច្ច​​​បាន​ធ្វើ​កំណត់ហេ​តុ​​​ប្រគល់​សាក​សព​​បុរស​នោះ​​ឱ្យទៅ​ក្រុម​គ្រួសារ​យកទៅ​​ធ្វើ​បុណ្យ​តាម​​​ប្រពៃណី​​​​​ ៕