ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ហ្វាំ​ង​ឡង់​! ឥឡូវ​អេ​ស្តូ​នី​ចោទ​រុ​ស្ស៊ី​រឿង​បញ្ជូន​ជន​ចំណាកស្រុក​មក​ព្រំដែន​ខ្លួន​

8 ខែ មុន

ប្រទេស​អេ​ស្តូ​នី ៖ ប្រទេស​អេ​ស្តូ​នី​បាន​ចោទប្រកាន់​ប្រទេស​រុ​ស្ស៊ី​ថា មាន​ចេតនា​បញ្ជូន​ជន​ចំណាក

ប្រទេស​អេ​ស្តូ​នី ៖ ប្រទេស​អេ​ស្តូ​នី​បាន​ចោទប្រកាន់​ប្រទេស​រុ​ស្ស៊ី​ថា មាន​ចេតនា​បញ្ជូន​ជន​ចំណាកស្រុក​មក​កាន់​ព្រំដែន​របស់​ខ្លួន ដែល​ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បញ្ជាក់​ថា ខ្លួន​បាន​បិទ​ច្រកចេញ​តែ​មួយ​ជាមួយ​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ហ្វាំ​ង​ឡង់​អះអាង​ថា ឆ្មាំ​រុ​ស្ស៊ី​កំពុង​លើកទឹកចិត្ត​ប្រជាជន​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​យេ​ម៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន សូ​ម៉ា​លី និង​ស៊ី​រី សម្រាប់​ការ​ព្យាយាម​ឆ្លង​ព្រំដែន​។ វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​ការ​ចោទប្រកាន់ ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ហ្វាំ​ង​ឡង់ ប៉ុន្តែ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​អះអាង​ពី​អេ​ស្តូ​នី​នៅឡើយ​ទេ​។

កាលពី​ស​ប្តា​ហ៍​មុន នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ លោក Petteri Orpo បាន​ប្រកាស​ថា ច្រកព្រំដែន​ចំនួន​៤ នៅ​ភាគ​ខាងត្បូង​ត្រូវ​បាន​បិទ ហើយ​លោក​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា មាន​ចេតនា​ជួយ​មនុស្ស​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ដើម្បី​ឆ្លង​ព្រំដែន​។

ដោយឡែក កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លង​ទៅ លោក Petteri Orpo បាន​ថ្លែង​ថា ប្រទេស​ហ្វាំ​ង​ឡង់​ឥឡូវនេះ​បាន​បិទ​ច្រក​ចេញចូល​ទាំងអស់ ប៉ុន្តែ​ភាគ​ខាងជើង​បំផុត​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ Raja-Jooseppi អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ពី​ពាក់កណ្តាល​អធ្រាត្រ​ម៉ោង​នៅ​ក្នុងស្រុក ខណៈ​ដែល​ប្រទេស​ហ្វាំ​ង​ឡង់​មាន​ព្រំប្រទល់ ១,៣៤០​គីឡូម៉ែត្រ​ជាមួយនឹង​ប្រទេស​រុ​ស្ស៊ី​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា មន្ត្រី​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា បាន​អះអាង​ថា ជនជាតិ​រុ​ស្សី​ទំនងជា​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង ៦០០​នាក់ ដែល​មក​ដល់ទី​នោះ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ​។

ទូរទស្សន៍​សាធារណៈ ERR របស់​អេ​ស្តូ​នី​បាន​រាយការណ៍​ថា ជន​ចំណាកស្រុក​ចំនួន​៧៥​នាក់ បាន​ព្យាយាម​ចូល​ប្រទេស​អេ​ស្តូ​នី​ពី​ប្រទេស​រុ​ស្ស៊ី​តាម​រយៈ​ចំណុច​ឆ្លងកាត់ Narva ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​។ គ្មាន​នរណា​ម្នាក់​បាន​សុំ​សិទ្ធិ​ជ្រកកោន​នោះ​ទេ ហើយ​ពួក​គេ​បាន​ត្រឡប់​ទៅ​វិញ​។ លោក Lauri Laanemets អ្នកនាំពាក្យ​រដ្ឋមន្ត្រី​មហាផ្ទៃ​អេ​ស្តូ​នី​បាន​ប្រាប់ Reuters ថា អេ​ស្តូ​នី​បាន​ធ្វើការ​ត្រៀមលក្ខណៈ​ដើម្បី​បិទ​ច្រកព្រំដែន បើ​សម្ពាធ​ចំណាកស្រុក​ពី​រុ​ស្ស៊ី​កើនឡើង ហើយ​ជន​ចំណាកស្រុក​កំពុង​លេចឡើង​នៅ​ព្រំដែន​អេ​ស្តូ​នី​ជា​ក្រុម​តូច​ៗ ក្នុង​លក្ខណៈ​ត្រូវ​បាន​រៀបចំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ