ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​! លោក​មេ​ប៉ុស្តិ៍​ឡើងលើឆាក ហាមឃាត់​ក្រុម​ល្ខោន មិនឱ្យសម្តែង​

5 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​មហាជនបានផ្ទុះ​ប្រតិកម្ម​ និងរិះគន់​​យ៉ាង​​ខ្លាំង​លើបណ្តាញ​សង្គម​ ក្រោយ​លោក​មេ​ប៉ុស្តិ៍


ខេត្តក្រចេះ​ ៖ ​មហាជនបានផ្ទុះ​ប្រតិកម្ម​ និងរិះគន់​​យ៉ាង​​ខ្លាំង​លើបណ្តាញ​សង្គម​ ក្រោយ​លោក​មេ​ប៉ុស្តិ៍ ឃុំ​ស្រែ​ចា ឡើង​លើ​ឆាក​កាន់​មីក្រូហាមឃាត់​ក្រុម​សម្តែង​សិល្បៈល្ខោន​បាក់​ថា​មិន​បាន​ជូនដំណឹង​និង​សុំ​ច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន ទាំង​ស្ថានភាព​ស្រវឹងស្រា និយាយ​ត្រ​ដឹ​ត​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ កាលពី​​យប់​ថ្ងៃ​ទី​២២ ​វិច្ឆិកា​២០២៣ ដែល​ជា​យប់​ទី​៣​នៃ​ការ​សម្តែង​សិល្បៈ​ល្ខោនបា​សាក់​ជូន​ប្រជាពលរដ្ឋ​ទស្សនា​ក្នុង​ពិធីបុណ្យ​កឋិនទាន​មួយ​នៅ​ក្នុង​បរិវេ​ណ​វត្ត ភូមិ​អូរ​លុង ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្តក្រចេះ ក៏​ស្រាប់តែ​លេចមុខ​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ចា​ចុះ​ទៅ​រករឿង​និង​អោយ​បញ្ឈប់​ការ​សំដែង​សិល្បៈ​ល្ខោនបាសាក់ ក្នុង​ឯកសណ្ឋានជាមេប៉ុស្តិ៍ និងស្រវឹងស្រាផង​ ដោយ​បាន​ចោទប្រកាន់​ក្រុម​សិល្បៈថា​ មិន​បាន​ជូនដំណឹង​ និង​បង្ហាញ​លិខិតអនុញ្ញាត​ណាមួយ​ដល់​មូលដ្ឋាន​គ្រប់គ្រង​របស់​ខ្លួន​។

ក្រុម​សិល្បៈ​ល្ខោនបាសាក់​បាន​ប្រតិកម្ម​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍ ​ដោយ​បាន​លើក​ឡើង​ថា​ក្រុម​ខ្លួន​មិន​មែន​មក​សម្តែង​ដោយ​ចិត្ត​ឯង​នោះ​ទេ ការរៀបចំ​ឈុត​ឆាក​សម្តែង​នេះ​គឺ ព្រះ​ចៅអធិការ​វត្ត​ជួល​មក​សម្តែង​ហើយ​ការសម្តែង​នេះ​បាន​២​យប់​រួច​មក​ហើយទើប​នៅ​យប់​ទី​៣ ក៏​ស្រាប់តែ​មានការ​​ហាម
ឃាត់​អោយ​បញ្ឈប់សម្តែង​។

ក្រោយ​ការ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សំណាក់​ក្រុមសិល្បៈ​និង​ប្រជាពលរដ្ឋ ​លោក​មេ​ប៉ុស្តិ៍រូប​នោះ​ក៏​បាន​ឡើង​បកស្រាយ​និង​សុំទោស​នៅ​លើ​ឆាកល្ខោន​ភ្លាម​ៗ​ផង​ដែរ​។

មាន​មតិ​រិះគន់​ជា​ច្រើន​ក្នុង​បណ្តាញសង្គម​លើក​ឡើង​ថា​នគរបាល​មូលដ្ឋា​ន មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ចេញ​ច្បាប់​អនុញ្ញាត​អោយ​សំដែង​ល្ខោនបាសាក់​ទេ គឺ​មាន​តែ​សាលាឃុំ សាលាស្រុក តែ​ប៉ុណ្ណោះ ។ នគរបាលមូលដ្ឋាន មាន​តួនាទី​ត្រឹម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជុំវិញ​កន្លែង​សំដែង​តែ​ប៉ុណ្ណោះ​។​ក្នុង​សកម្មភាព​នោះ​មហាជន​ជា​ច្រើន​បាន​ផ្ទុះ​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​របស់​លោក​មេ​ប៉ុស្តិ៍ ស្រែ​ចា ។

នា​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ឆ្នាំ២០២៣ កោះសន្តិភាព​បាន​ទំនាក់ទំនង​ទៅ​លោក​អធិការ​ស្រុក​ស្នួល តែ​ទូរស័ព្ទ​ច្រើន​ដង​ចូល​ពុំ​មាន​អ្នក​លើក​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​នា​ព្រឹក​ថ្ងៃ​ទី​២៣​វិ​ច្ឆ​កា​នេះ​លោក​អធិការក្រោម​បទបញ្ជា​ពី​លោកស្នងការ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​សាកសួរព័ត៌មាន​បន្ថែម​ ។​ មហាជន​កំពុង​តាមដាន​ថា​តើ​អង្គភាព​សាម៉ី នឹង​មាន​វិធានការ​បែប​ណា​ចំពោះ​លោក​មេ​ប៉ុស្តិ៍​ស្រែចា​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ