ចិន និងសហរដ្ឋអាមេរិក ស្វែងរកការបង្កើនជើងហោះហើរទេសចរណ៍ជាមួយគ្នា
ចិន ៖ លោក Song Zhiyong ប្រធាននិយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន កាលពីថ្ងៃទី២២
ចិន ៖ លោក Song Zhiyong ប្រធាននិយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន កាលពីថ្ងៃទី២២
ចិន ៖ លោក Song Zhiyong ប្រធាននិយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបជាមួយនឹងលោក Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ដោយបានផ្លាស់ប្តូរទស្សនៈស្តីពីការជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃជើងហោះហើររវាងប្រទេសទាំងពីរ។
លោក Song Zhiyong ថ្លែងថា រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) ស្វាគមន៍សហគ្រាសទាក់ទងនឹងអាកាសចរណ៍អាមេរិក ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងប្រទេសចិន។ កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិក និងចិន បានលើកឡើងរួមគ្នាថា ពួកគេនឹងយល់ព្រមលើការបង្កើន២ដង នៃចំនួនជើងហោះហើរអ្នកដំណើរដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតដល់ក្រុមហ៊ុនអាកាសចរណ៍ហោះហើររវាងប្រទេសទាំងពីរ។ លោកបានបន្តទៀតថា ប្រទេសទាំងពីរគួរតែបន្តចក្ខុវិស័យដែលលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅឯកិច្ចប្រជុំ APEC និងបង្កើតស្ថានភាពថ្មី សម្រាប់កិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលចិន-អាមេរិកនាពេលអនាគត។
លោក Song Zhiyong និងលោក Nicholas Burns បានពន្យល់អំពីកិច្ចពិភាក្សាទាំងនោះ ដោយបញ្ជាក់ថា លោកទាំងពីរចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ នៃអាកាសចរណ៍ស៊ីវិលចិន-អាមេរិក។
លោក Song Zhiyong បានបន្ថែមចុងក្រោយថា CAAC សូមស្វាគមន៍សហគ្រាសដែលទាក់ទងនឹងអាកាសចរណ៍អាមេរិក ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍក្នុងប្រទេសចិន ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក តាមរយៈការបង្កើនជើងហោះហើរបន្ថែមទៀត ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបង្ហាញសញ្ញាវិជ្ជមានរវាងគ្នា បន្ទាប់ពីភាពតានតឹងជាច្រើនខែលើបញ្ហាពិភពលោកជាច្រើន៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ