រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដែលកោះសន្តិភាពទទួលបានពីរដ្ឋសភាចុះថ្ងៃទី២០ ឧសភា ២០១១ របស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានឱ្យដឹងថា រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះគ្រោងរៀបចំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការស្វែងរកការពិតដើម្បីប្រឆាំងការគម្រាមកំហែងដោយគ្រឿងញៀននៃអន្តរសភាអាស៊ាន (8th AIFOCOM) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ឧសភា ២០១១ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបន្តថា សមាសភាពចូលរួមក្នុងកិច្ចប្រជុំមានសមាជិកសភាមួយចំនួនមកពីប្រទេសអាស៊ានទាំង១០ និងអង្គការអន្តរជាតិមួយចំនួនទៀត ។ សម្តេចអគ្គមហាពញាចក្រីហេង សមរិន នឹងអញ្ជើញចូលរួមជាអធិបតីនៅថ្ងៃទី២៦ ឧសភា ២០១១ វេលាម៉ោង៩ព្រឹក។ ពិធីបិទនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៩ ឧសភា ២០១១ ៕
ចែករំលែកព័តមាននេះ