ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​អំពាវ​នាវ​ឱ្យ​ខិត​ខំ​ថែ​រក្សា​សន្តិភាព​ និង​ស្ថិរ​ភាព​នៅ​ឧបទ្វីប​កូរ៉េ​

8 ខែ មុន

​ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ថ្លែង​តាម​រយៈក្រសួង​កា​របរទេស​ថា​ខ្លួន​តែ​ង​តែ​គិត​ទៅ​ដល់​ផល​ប្រយោជន៍​របស់​ផង​គ្នា​នៅ​ឧប​ទ្វីប​កូរ៉េ​ដើម្បី​ធានា​សន្តិ​ភាព​ ​និង​​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ទើប​តែបាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​ទៅ​ក្នុង​ទី​អវកាស​កាល​ពី​យប់​មិញ​។ កូរ៉េ​ខាង​ជើង​អះ​អាង​ថា​លើក​នេះ​ខ្លួន​អាច​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​ ហើយ​ ហើយ​សង្ឃឹម​ថា​នឹង​បាញ់​បង្ហោះ​ថែម​ទៀត​នា​ពេល​អនាគត​។​ បន្ទាប់​ពី​ទទួល​បរាជ័យ​២​ដង​ ​កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​ទី​បី​បង្ក​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។​…

​ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ថ្លែង​តាម​រយៈក្រសួង​កា​របរទេស​ថា​ខ្លួន​តែ​ង​តែ​គិត​ទៅ​ដល់​ផល​ប្រយោជន៍​របស់​ផង​គ្នា​នៅ​ឧប​ទ្វីប​កូរ៉េ​ដើម្បី​ធានា​សន្តិ​ភាព​ ​និង​​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ទើប​តែបាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​ទៅ​ក្នុង​ទី​អវកាស​កាល​ពី​យប់​មិញ​។ កូរ៉េ​ខាង​ជើង​អះ​អាង​ថា​លើក​នេះ​ខ្លួន​អាច​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​ ហើយ​ ហើយ​សង្ឃឹម​ថា​នឹង​បាញ់​បង្ហោះ​ថែម​ទៀត​នា​ពេល​អនាគត​។​

បន្ទាប់​ពី​ទទួល​បរាជ័យ​២​ដង​ ​កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​ទី​បី​បង្ក​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។​ ប្រទេស​ទាំង​២​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ និង​ត្រៀម​ចាត់​វិធាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​។ ប៉ុន្តែ​ជា​បឋម​ ​ប្រទេស​ទាំង​នេះ​​ចង់​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដើម្បី​ចង់​ដឹង​​ថា​តើ​ផ្កាយ​រណប​នោះ​ពិត​ជា​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​ដែរ​ឬ​ទេ​។

ឆ្លៀត​​នៅ​ក្នុង​ឱកាស​នេះ ប្រទេស​ចិន​សូម​ប្រកាស​អំពី​គោល​ជំហរ​របស់​ខ្លួន​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់​​ច្រឡំថា​ខ្លួន​ស៊ុំ​គ្រលំ​ជា​មួយ​កូរ៉េ​ខាង​ជើង​។ ចិន​ប្រកាស​ថា​ខ្លួន​​​បាន​ទទួល​ដំណឹង​​រួច​ហើយ​​​អំពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​ និង​ការ​បញ្ចេញ​ប្រតិកម្ម​របស់​ភាគី​ពាក់​ព័ន្ធ​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅនីង ថ្លែង​ថា​​គេ​ត្រូវ​​​ថែ​រក្សា​សន្តិភាព និង​ស្ថិរ​ភាព​នៅ​ឧប​ទ្វីប​កូរ៉េ​ និង​លើក​កម្ពស់​ការ​ដោះ​ស្រាយ​បញ្ហា​តាម​ដំណោះ​ស្រាយ​នយោបាយ​​ដើម្បី​ជា​ផល​ប្រយោជន៍​របស់​​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​។​

កូរ៉េ​ខាង​ត្បូង ជប៉ុន​ និង​អាមេរិក​​ តាំង​ពី​មុន​ពេល​បាញ់បង្ហោះ​ផ្កាយ​រណប​នោះ​ទៅ​ទៀត​ បាន​ដាក់​ពង្រាយ​​​ខែល​ការ​ពារ​ដែន​អាកាស​​ដើម្បីតាម​ចាប់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​។ ពួក​គេ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​ផង​ដែរ​។​ អាមេរិក​​ថែម​ទាំង​បញ្ជូន​នាវា​ដឹក​យន្ត​ហោះ​​គ្រឿង​​ទៅ​កំពង់​ផែ​​ទី​ក្រុង​ពូសាន​​ដើម្បី​​ទុក​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​កម្ម​វិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​។ ​

យោង​តាម​លោកស្រី​ម៉ៅនីង គេ​សង្ឃឹម​ថា​ភាគី​​ពាក់​ព័ន្ធ​ទាំង​អស់​នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់​ និង​ខិត​ខំ​អត់​ធ្មត់​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ សង្ឃថា​ពួក​គេ​នឹង​ចូល​រួម​នៅ​ក្នុង​ការ​សន្ទនា​​​ ​និង​ចូល​រួម​​ដោះ​ស្រាយ​អ្វី​ដែល​ជា​បញ្ហា​កង្វល់​របស់​ប្រទេស​ទាំង​អស់​​​។ ​ប្រទេស​ចិន​នឹង​​​ដើរ​តួនាទី​បែប​ស្ថាបនា​ដើម្បី​​​លើក​កម្ពស់​ការ​ដោះ​ស្រាយ​បញ្ហា​តាម​ដំណោះ​ស្រាយ​នយោបាយ​៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/china-says-it-is-interest-all-parties-ensure-peace-stability-korean-peninsula-2023-11-22/#:~:text=BEIJING%2C%20Nov%2022%20(Reuters),more%20in%20the%20near%20future

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ