ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានទៀតហើយ! ខ្ញីហាន់មានសារធាតុគីមី និងប្រហិតខូចគុណភាព!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មន្រ្ដី​ជំនាញ​ បាននាំយកនូវខ្ញីហាន់ និងទឹកត្រាំខ្ញី (សារធាតុគីមី) ដែលដកហូត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក…

ភ្នំពេញ៖ មន្រ្ដី​ជំនាញ​ បាននាំយកនូវខ្ញីហាន់ និងទឹកត្រាំខ្ញី (សារធាតុគីមី) ដែលដកហូត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងប្រហិត ខូចគុណភាព ទៅដុតបំផ្លាញចោល​។

ខ្ញីហាន់ ទឹកត្រាំខ្ញីមានសារធាតុគីមី ដែលមន្ត្រីជំនាញ ដុតបំផ្លាញចោល នាពេលនេះ រួមមាន៖ ខ្ញីហាន់ត្រាំសារធាតុគីមី ចំនួន ៥៥គីឡូក្រាម ទឹកត្រាំ ប្រមាណ១៩៥លីត្រ សារធាតុសូដ្យូម​អ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ចំនួន ៨៥គីឡូក្រាម និងសាច់បង្កក ប្រហិត ខូចគុណភាព និងហួស​កាលបរិច្ឆេទ ចំនួ ន២៥គីឡូក្រាម​។

សរុបរួម ខ្ញីហាន់ ទឹកត្រាំខ្ញី ប្រហិតខូចគុណភាព និងសាច់បង្កក ​ចំនួន ១៦៥ គីឡូក្រាម ត្រូវបានយកទៅបំផ្លាញចោល នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ