ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ក្នុង​​រថយន្ត​​​២គ្រឿង​​​​ប្លុង​ចោល​​​ឃើញ​សុទ្ធ​តែ​ឈើ​ប្រណីត​

14 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់​ ៖ ​ក្រុម​ប្រតិបត្តិការ​​​ចល័ត ​ដឹកនាំ ដោយ​​លោកវរសេនីយ៍​​​ត្រី​​ខូយ ​កុសល ​​នាយការិយាល័យ​​​នគរបាល​ប្រឆាំង​​បទល្មើស​​​​សេដ្ឋកិច្ច​​​ ក្រោម​ការ​ចង្អុល​​​​បង្ហាញ​​ពីលោកឧត្តម​សេនីយ៍៍​​ត្រី​​សារុន ចាន់ធី ស្នងការ​​នគរបាល​​ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី​​​២១ ​ឧសភា ​​២០១១ ​បានរឹបអូស​​​រថយន្ត​​​ដឹកបទ​ល្មើស​ព្រៃឈើ​​​ចំនួន​​២​គ្រឿង

​ខេត្តពោធិ៍សាត់​ ៖ ​ក្រុម​ប្រតិបត្តិការ​​​ចល័ត ​ដឹកនាំ ដោយ​​លោកវរសេនីយ៍​​​ត្រី​​ខូយ ​កុសល ​​នាយការិយាល័យ​​​នគរបាល​ប្រឆាំង​​បទល្មើស​​​​សេដ្ឋកិច្ច​​​ ក្រោម​ការ​ចង្អុល​​​​បង្ហាញ​​ពីលោកឧត្តម​សេនីយ៍៍​​ត្រី​​សារុន ចាន់ធី ស្នងការ​​នគរបាល​​ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី​​​២១ ​ឧសភា ​​២០១១ ​បានរឹបអូស​​​រថយន្ត​​​ដឹកបទ​ល្មើស​ព្រៃឈើ​​​ចំនួន​​២​គ្រឿង ដែល​ឈ្មួញទុច្ច​រិត​​​​ប្លុង​​ចោល​នៅ​​ក្បែរ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​ស្ថិត​ក្នុង​​ភូមិ​​​អារ៉ង់​​ព្រួច ឃុំ​អន្សារ​ចំបក់ ស្រុក​​​ក្រគរ ។​

​តាម​ព័ត៌មាន​​ពី​មន្ត្រី​​ប្រតិបត្តិការ​​​​បាន​ឱ្យ​ដឹង​​ថា នៅថ្ងៃ​នោះ ​​វេលាម៉ោង​​​៧​និង​​៣០នាទី​យប់​ ប្រជា​​ជន​​បាន​រាយការ​ណ៍​​​​មក​ថា ​មាន​រថយន្ត​​២​គ្រឿង​​បើក​​មក​ឈប់​ក្នុង​​ភូមិ​អារ៉ង់ព្រួច ​ហើយ​មាន​មនុស្ស​​​​២-៣​នាក់​​​ចេញ​​ពី​រថយន្ត​មក​និយាយ​​​ទូរស័ព្ទ​​​​ដើរ​ចុះ​​​ដើរឡើង​​មួយ​សន្ទុះ​​​​ធំ ហើយ​​​​មិន​ឃើញ​​​​ទៅណា​សោះ ​​​សង្ស័យ​ថា ​​រថយន្ត​​ដឹក​បទ​ល្មើស​​​ព្រៃឈើ​​។ ​ភ្លាម​​នោះ សមត្ថកិច្ច​​​​​បាន​ទៅ​​ដល់ទីនោះ ឃើញ​រថយន្តទាំង២​គ្រឿងចត​ក្នុង​​​ភូមិកៀន​​ផ្ទះប្រជា​ពល​រដ្ឋ​​​នោះ​មែន ​​ប៉ុន្តែមិន​ឃើញ​​មនុស្សទេ ​​​ទំនងជា​ពួក​គេ​ដឹង​ថា ​សមត្ថកិច្ច​​​មក ទើប​​នាំគ្នា​​​រត់​​​គេចខ្លួន ។ ​ដោយឃ្លាំមើល​​​​​មិន​ឃើញ​ម្ចាស់ សមត្ថកិច្ច​​​​​​បាន​ទៅពិនិត្យ​​មើល​​រថ​យន្ត​​​ទាំង​២គ្រឿង​​នោះ​ ស្រាប់​តែ​​ឃើញ​ផ្ទុក​សុទ្ធ​តែ​​​​​ឈើប្រណីត​​ប្រភេទ​គ្រញូង​​ក៏​បញ្ជូន​​មក​រក្សា​​ទុក​​នៅ​​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ទាំង​យប់ ។ ​​​លុះព្រឹក​ឡើង​​ទម្លាក់​​​ឈើ​​ ហើយ​វាស់​វែង​​សរុប​មាន​ចំនួន​​​១៤០​ដុំ ​ទម្ងន់​​​​១.០៨៤​គីឡូក្រាម ​​ស្មើ​​​​នឹង​​០,៨០២ម៉ែត្រ​គូប ​​ប្រគល់​​ឱ្យ​​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​​​តែម្តង ។ ​​រថយន្តទាំង​​២​គ្រឿង​​​នេះម៉ាក​កាមរី​ចង្កូត​​​ស្តាំ​​ ​ពណ៌​​ខ្មៅ ស៊េរី​​​៩៣ ​ពាក់​ស្លាក​លេខ ​​បាត់​ដំបង ​2A-0140 និង​មួយគ្រឿង​​ទៀត​ពណ៌ស​ ស៊េរី​​​​៨៧ ​ពាក់ស្លាកលេខ ​​ក-០៨៣៧ ភព២​ ។​

គេ​មានការ​ងឿង​ឆ្ងល់​​​​ថា​ រថយន្ត​​ដឹក​​ឈើ​ដែល​ចរាចរ​​លើ​ផ្លូវ​​ជាតិលេខ​៥ ​ភ្លូកទឹក ភ្លូក​ដី ​​ទាំង​យប់​ទាំង​ថ្ងៃ​នោះ ​​​មន្ត្រីជំនាញ ឬ​សមត្ថ​កិច្ច​​មិនដែល​​ចាប់ឃាត់បានទេ ទាល់តែ​​​រថយន្ត​​ទាំង​នោះ​​ជួបគ្រោះថ្នាក់​​ចរាចរណ៍​​ទើប​ដឹង ។ ​រថយន្ត​ទាំង​​២គ្រឿង​​​​នេះ​​ប្រហែល​ជា​​ដឹក​ឈើគ្រញូង​​​ពី​ខេត្ត​ពោធិ៍សាត់​​​ ហើយការ​ឈប់​​នៅទីនោះ​​ទំនង​ជា​​​រង់​ចាំ​​ការផ្តល់​ភ្លើង​​ខៀវ​​​ពីអ្នក​​​​រត់​​ផ្លូវ​​​នៅ​ខេត្ត​កំពង់​​ឆ្នាំង ហើយក៏​​ជួបគ្រោះ​​​ស៊យ​បែបនេះទៅ ៕