ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧទ្ទាម​រួម​គ្នា​វា.យប្រហារ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ប្រកាស​អាជ្ញាសឹក​ក្នុង​តំបន់​ជា​ច្រើន

5 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាលពី​ថ្ងៃ​ទី​១៨​វិច្ឆិកា ការ​ប្រយុទ្ធ​កើត​មាន​ខ្លាំងក្លា​នៅ​ភាគខាងជើង​មី​យ៉ា​ន់​ម៉ា​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាលពី​ថ្ងៃ​ទី​១៨​វិច្ឆិកា ការ​ប្រយុទ្ធ​កើត​មាន​ខ្លាំងក្លា​នៅ​ភាគខាងជើង​មី​យ៉ា​ន់​ម៉ា​គឺ​ក្នុង​រដ្ឋ​សាន រដ្ឋកា​ជី​ន​និង​រដ្ឋ​ជី​ន​ព្រមទាំង​ក្នុង​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងលិច​ប្រទេស ដែល​នៅ​ទីនោះ​បទ​ឈប់​បាញ់​គ្នា​នៅ​មាន​ជា​ធរមាន ចាប់តាំងពី​ជិត​១​ឆ្នាំ​មក​ហើយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ការ​ប្រយុទ្ធ​ក៏​កើត​មាននៅ​តា​ដ​ម៉ា​ដាវ​ក្នុង​រដ្ឋកា​យ៉ា​ហ៍​ភាគ​កណ្ដាល​ប្រទេស​។

ការ​វាយលុក​របស់​ពួក​ឧទ្ទាម​តាម​ពិត បង្កើន​ចាប់ពី​ថ្ងៃ​ទី​២៧​តុលា​មក នៅ​ភាគ​ខាងជើង​រដ្ឋ​សាន​ជាប់​ព្រំដែន​ជាមួយ​ចិន ក្រោម​ឈ្មោះ​ថា​ប្រតិបត្តិការ​១០២៧​ក្រោម​លេស​វាយប្រហារ​បង្ក្រាប​បណ្ដា​ក្រុម​ឧក្រិដ្ឋជន​។ តាម​ការ​ផ្ដួចផ្ដើម​គំនិត​ក្រុម​ប្រដាប់​អាវុធ​ដល់​៣​ក្រុម គឺ​ក្រុម​កងទ័ព​រំដោះជាតិ​តា​អាង ក្រុម​កងទ័ព​អា​រ៉ា​កាន​និង​ក្រុម​កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ា​ន់​ម៉ា បាន​រួបរួម​គ្នា​ក្រោម​ឈ្មោះ​សម្ព័ន្ធភាព​ភាត​រៈ​។

ការ​រួបរួម​គ្នា​នោះ​អាច​ឲ្យ​យុទ្ធ​ជន​ពួក​គេ​ច្រើន​រយ​នាក់​ដែល​មានបទពិសោធន៍ និង​មាន​អាវុធ​គ្រប់គ្រាន់ វាយប្រហារ​ព្រម​ៗ​គ្នា ដណ្ដើម​បាន​ទីតាំង​គន្លឹះ​ទាំងឡាយ​របស់​កងទ័ព​និង​ដណ្ដើម​កាន់កាប់​ទីក្រុង​និង​ភូមិ​ជា​ច្រើន ព្រមទាំង​ផ្លូវ​សំខាន់​ភ្ជាប់​ទៅ​ប្រទេស​ចិន នាំ​ឲ្យ​កងទ័ព​របប​យោធា​វិលក្បុង​។ នេះ​ជា​ការ​វាយបក​ដ៏​ធំ​ពុំ​ធ្លាប​មាន់​ពី​មុន​មក​លើ​កង​យោធា​។

របប​យោធា​ទទួលស្គាល់​ថា​ខ្លួន​បាន​បាត់បង់​ទីតាំង​ឈរជើង​មួយ​ចំនួន តែ​ចាត់ទុកជា​ការ​ឃោសនា ការ​អះអាង​របស់​ពួក​ឧទ្ទាម​ដែល​ថា ដណ្ដើម​បាន​ទីក្រុង​ទាំងឡាយ​នៅ​ភាគ​ខាងជើង​រដ្ឋ​សាន​។ ក្នុង​រដ្ឋ​នោះ​ភាគី​ទាំង​២​បាន​បង្កើត​ចំណុច​ត្រួតពិនិត្យ​នានា តាម​បណ្ដា​ផ្លូវថ្នល់​ដែល​ពួក​គេ​ត្រួតត្រា​។ ម្យ៉ាងវិញទៀត​របប​យោធា​បាន​ដាក់​ច្បាប់អាជ្ញាសឹក ក្នុង​ទីក្រុង​ជា​ច្រើន​ដែល​កាន់តែ​ធ្វើ​ស្ទះ​ថែម​ទៀត​ដល់​ការងារ​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ ដល់​ពួក​អ្នក​រត់​ភៀសខ្លួន​ច្រើន​ពាន់​នាក់​ចេញពី​តំបន់​មានការ​ប្រយុទ្ធ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ