បុរសមួយចំនួន តែងតែនិយម និងចូលចិត្តល្បួងនារីៗ ដោយប្រើប្រាស់សាច់ប្រាក់ ឬទ្រព្យ សម្បត្តិ ក៏ដូចជាសម្ភារៈជាធ្នាក់ ដើម្បីឱ្យនារីសប្បាយចិត្ត។ ប៉ុន្តែកុំភ្លេចថា នារីខ្លះមិនត្រូវការអំណាចសាច់ប្រាក់ទាំងអស់នោះឡើយ។ តែអ្វីដែលនាងត្រូវការបំផុតនោះ គឺបុរសមានចំណេះដឹងខ្ពស់ សេចក្តីក្លាហាន ភាពឈ្លាសវៃ និងចេះយកចិត្តទុកដាក់ ព្រមទាងការថ្នាក់ថ្មមផងដែរ ។

តើចំណេះដឹង សេចក្តីក្លាហាន ការឈ្លាសវៃ និងការចេះយកចិត្តទុកដាក់ ព្រមទាំងការថ្នាក់ថ្នមនោះ អាចសម្ដែងឡើងដោយវិធីសាស្ត្រយ៉ាងណា?
មុននឹងសុភាពនារីអាចដឹងនូវចំណុចសំខាន់ទាំងនេះ តើបុរសគួរធ្វើយ៉ាងណា ដើម្បីឈ្នះចិត្តនារីនៅក្នុងករណីយើងមិនសូវមានធនធាន?

១- ចំណេះដឹង និងការចេះគិតវែងឆ្ងាយ ៖
បុរសត្រូវបានចាត់ទុកថា ជាមេគ្រួសារ។ ដូច្នេះ បុរសត្រូវតែមានចំណេះដឹងខ្ពស់ និងចេះគិតគូរវែងឆ្ងាយសម្រាប់គ្រួសារ។ ចំណេះជាភាពសង្ហារបស់មនុស្សប្រុស។

២- ភាពស្មោះត្រង់ ៖
មុននឹងធ្វើឲ្យសុភាពនារីបាក់ចិត្តលើយើង បុរសត្រូវតែធ្វើយ៉ាងណា ព្យាយាមបង្ហាញឲ្យសុភាពនារីដែលជាគោលដៅជីវិ.តយល់ពីភាពស្មោះត្រង់របស់អ្នកចំពោះនាង ។ សុភាពនារីចាត់ទុកចំណុចនេះ គឺជាចំណុចអាទិភាពបំផុត ប្រសិនបើនាងសម្លឹងបុរសណាម្នាក់ ដូច្នេះសុភាពបុរសដែលអាចធ្វើឲ្យសុភាពនារីបាក់ចិត្តបាន គឺដាច់ខាតត្រូវតែកសាងទំនុកចិត្ត ហើយជឿជាក់ថា ទោះយើងគ្មានលុយ និងទ្រព្យសម្បត្តិ ប៉ុន្តែសុភាពនារីនឹងមានសុភមង្គល នៅពេលចាប់ដៃគ្នា ។ ហាមក្បត់ចិត្តនាង ហើយស្រឡាញ់នាងមួយដឹងមួយ។

២- ការសរសើរ ៖
មនុស្សស្រីទាំងអស់មិនសូវស៊ីជោរនោះទេ តែបើបង្អាប់ដឹងតែខឹងហើយ។ ដូច្នេះសូមនិយាយអ្វីដែលជាចំណុចល្អរបស់នាងជានិច្ច តាំងពីការរៀបចំខ្លួន រូបសម្បត្តិ សម្រស់ និងភាពឆ្លាតវ័យ។ សុភាពនារីនៅពេលដែលទទួលការសរសើរ គឺតែងតែមានអារម្មណ៍ទន់ភ្លន់។

៣- ព្យាយាមជួយកិច្ចការនាង ៖
បុរសមិនត្រូវធ្វើឬកដូចស្តេច ដោយមិនធ្វើអ្វីសោះក្នុងផ្ទះឡើយ។ បុរសដែលល្អ គឺចេះជួយធ្វើការងារដល់មនុស្សស្រី ដោយរួមទាំងការចម្អិនអាហារផង។ បុរសភាគច្រើនមិនចូលចិត្តចម្អិនអាហារឡើយ ប៉ុន្តែផ្ទុយទៅវិញ សុភាពនារីភាគច្រើនពេញចិត្តនឹងបុរសដែលមានសមត្ថភាពចម្អិនអាហារជូននាងទទួលទាន ។ ការធ្វើម្ហូប អាចចាត់ទុកថា ជាសិល្បៈទាក់ទាញទឹកចិត្តសុភាពនារីសម័យថ្មីមួយបែប។

៤- ឧស្សាហ៍ទិញផ្កា ឬវត្ថុអនុស្សាវរីយ៍ ៖
សុភាពនារីភាគច្រើនចូលចិត្តផ្កាណាស់។ ដូច្នេះយើងជាមនុស្សប្រុសត្រូវតែរៀបចំផ្កាដែលនាងចូលចិត្តសម្រាប់ជូននាងនៅថ្ងៃពិសេសៗ ដូចជា ៖ បុណ្យនៃស្រលាញ់ ខួបកំណើត ក៏ដូចជាឱកាសពិសេសៗនៅក្នុងជីវិ.តរបស់នាង ។ ជាទូទៅ ការជូនផ្កា និងវត្ថុអនុស្សាវរីយ៍ ក៏ត្រូវតែមើលទឹកចិត្តរបស់ដៃគូរផងដែរ ពីព្រោះសុភាពនារីខ្លះមិនចង់បានវត្ថុទាំងនោះ ដោយចំហរទេ ដោយសារនាងអៀន។ ប៉ុន្តែសុភាពនារីខ្លះទៀត ចង់បានដោយចំហរនៅមុខគេ ដើម្បីបង្ហាញពីចំណុចទាក់ទាញរបស់នាង។

៥- ការគោរព និងអោយតម្លៃ ៖
នេះគឺជាចំណុចដែលសុភាពនារីសម័យថ្មីចាប់អារម្មណ៍បំផុត ។ ការដែលបុរសដឹងចំណុចនេះ អាចជាចំណុចខ្លាំងមួយដែលយើងអាចឈ្នះទឹកចិត្តសុភាពនារីបាន ។ ការចេះគោរព និងឱ្យតម្លៃគ្នា គឺពិតជាច្រកមួយដែលសុភាពនារីអាចគិតថា យើងជាបុរសដែលអាចផ្តេកផ្តួលទៅថ្ងៃអនាគតបាន ពីព្រោះបុរសប្រភេទនេះ គឺមានការទទួលខុសត្រូវ និងយល់ទុក្ខធុរៈផ្សេងៗ។

៦- ព្យាយាមជួយសុភាពនារីគ្រប់ចំណុច សូម្បីតែរឿងកំប៉ិកកំប៉ុក ៖
សុភាពបុរសខ្លះមើលស្រាលចំណុចនេះ ដូច្នេះហើយទើបពិបាកនៅក្នុងការទទួលបានជំនឿទុកចិត្តពីសុភាពនារីដែលយើងចាប់អារម្មណ៍ ។ ការមើលស្រាលរឿងតូចតាច រាប់តាំងពីការទិញកាហ្វេ ការជួយបណ្តើរម៉ូតូពេលបែកកង់ ឬកំដរនាង នៅពេលនាងមានបញ្ហាស្មុគស្មាញ គឺជាចំណុចដែលសុភាពនារី តែងតែកត់សម្គាល់ជានិច្ច។

៧- ក្លាហាន និងរឹងពឹង ៖
ក្នុងនាមជាបុរស យើងត្រូវតែមានភាពក្លាហាន និងរឹងពឹង ហើយអាចជាខ្នងបង្អែកដ៏កក់ក្តៅរបស់មនុស្សស្រី នៅពេលនាងមានបញ្ហា។ មនុស្សប្រុសប្រឹងដែលខ្លាំង និងមានសមត្ថភាពជួយដោះស្រាយរឿងធំៗ តែងតែទទួលបានការគោរពពីមនុស្សស្រី៕
ចែករំលែកព័តមាននេះ