ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ផ្ដល់​ជំនួយ​១,៣​ពាន់​លាន​អឹ​រ៉ូ​ ដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​មេដឹកនាំ​អឹ​រ៉ុ​ប​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​គៀវ កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ជា​ថ្ងៃ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​មេដឹកនាំ​អឹ​រ៉ុ​ប​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​គៀវ កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ជា​ថ្ងៃ​ខួប​លើក​ទី​១០​នៃ​បដិវត្តន៍​ស្និទ្ធ​លោក​ខាងលិច​នៅ​អ៊ុយ​ក្រែ​ន​ហៅ​MAIDAN ដើម្បី​បង្ហាញ​ដល់​អ៊ុយ​ក្រែ​ន​ពី​ការ​គាំទ្រ​របស់​ពួក​គេ​ប្រឈម​មុខ​នឹង​រុ​ស្សុ​ី ក្រោយ​ជិត​២​ឆ្នាំ​នៃ​សង្គ្រាម​និង​ការ​វាយបក​គួរ​ឲ្យ​ខកចិត្ត​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។

បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក LLOYD AUSTIN ឥឡូវ​ដល់​វេន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​ល្លឺ​ម៉់​ង់ លោក​BORIS PISTORIUS និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​CHALES MICHEL ដែល​មក​ធានា​ដល់​ក្រុង​គៀវ​ពី​ការ​បន្ត​ជួយ​អ៊ុយ​ក្រែ​ន​។ ជា​សញ្ញា​នៃ​ការ​ជួយ​ទ្រទ្រង់​នេះ​លោក​BORIS PISTORIUS ប្រកាស​ពី​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន របស់​អា​ល្លឺ​ម៉​ង់ មាន​ទឹកប្រាក់​១,៣​ពាន់​លាន​អឺ​រ៉ូ​។ តាម​រដ្ឋមន្ត្រី​អា​លឺ្ល​ម៉​ង់​រូប​នេះ​ថា ជំនួយ​របស់​ក្រុង​ប៊ែ​រ​ឡាំង​រួម​មាន​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី IRIS-T SLM ចំនួន​៤​គ្រឿង​និង​គ្រាប់កាំភ្លើង​ធំ​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវការ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ