ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​កា​.​ប់ ដើម្បី​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ​២​នាក់​ទៅ​កាន់​តុលាការ

8 ខែ មុន
  • ភ្នំពេញ

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​ប៉ុនប៉ង​កា​.​ប់​ប្ល​.​ន់​ទូរស័ព្ទ​ដៃ​ចំនួន​២​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​ប៉ុនប៉ង​កា​.​ប់​ប្ល​.​ន់​ទូរស័ព្ទ​ដៃ​ចំនួន​២​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​ខាងលើ​នេះ ម្នាក់​មានឈ្មោះ សុះ អា​រ៉ា​ហ្វី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​លក់​ទឹកអំពៅ មាន​ទីលំនៅ​ភូមិ​២ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​មានឈ្មោះ កង កែវ ហៅ ប្លក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

សំណុំរឿង​ខាងលើ គឺ​បាន​ដល់​ដៃ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង កំពុង​តែ​បើក​ការ​ស៊ើបសួរ ហើយ​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​លួ​.​ច ដោយ​ប្រើ​អំពើ​ហិ​.​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ប្រដាប់​ដោយ​ដាវ​បាន​ធ្វើ​សកម្មភាព​ភ្ជ​.​ង់​គំ​រា​.​ម​ទៅ​លើ​នារី​រង​គ្រោះ​ម្នាក់​យក​ទូរស័ព្ទ​១​គ្រឿង ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ នៅ​ចំណុច​មុខ​តារាង​បាល់ទាត់ ផ្លូវកែង​កែវ​ចិន្តា ស្ថិត​ក្នុងភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ដដែល ក្រោយ​ពី​ទទួល​បណ្ដឹង​រួច​មក កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​ចាប់​យក​វត្ថុ​តាង ៖ ដាវ​១, ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស្លាក​លេខ​-​ភ្នំពេញ​-1Y-2770, ទូរស័ព្ទ​ដៃ​១​គ្រឿង ដែល​ដកហូត​ពី​ជនសង្ស័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ​។

សូម​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ស្ដាប់​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា «​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព ដោយ​យក​ដាវ​ទៅ​ភ្ជ​.​ង់​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​»​។

ដោយឡែក​ជនសង្ស័យ​ឈ្មោះ សុះ អា​រ៉ា​ហ្វី​ន បាន​បន្ថែម​ថា «​កន្លង​មក ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក គឺ​នៅ​ក្នុង​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​លួ​.​ច​ម៉ូតូ និង​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន ហើយ​បច្ចុប្បន្ន​ក៏​នៅ​តែ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​ដែរ​»​។

ចំណែក​សង្ស័យ​ឈ្មោះ កង កែវ ហៅ ប្លក់ ក៏​បាន​សារភាព​ដែរ​ថា «​កន្លង​មក ខ្លួន​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ មួយ​លើក ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​នៅ​ឆ្នាំ​២០១៥ និង​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១០ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​»​។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង និង​ជា​ករណី​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ខាងលើ​នេះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​ឲ្យ​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ