ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​គេ​កាន់កា​បិ​.​ត​ដេញ​តាម​រហូត​ដល់​ផ្ទះ​ផ្អើល​ពលរដ្ឋ

8 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​កាន់​កាំ​បិ​.​ត​ខ្វែវ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេ​.​ញ​តាម​ជន​រង​គ្រោះ ដោយ​សង្ស័យ​ថា បំរុង​កា​.​ប់ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​ក៏​ជិះ​ម៉ូតូ​រត់​មក​ដល់​ផ្ទះ រួច​ស្រែក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ឃាត់ខ្លួន និង​ប្រគល់​ទៅ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​កាន់​កាំ​បិ​.​ត​ខ្វែវ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេ​.​ញ​តាម​ជន​រង​គ្រោះ ដោយ​សង្ស័យ​ថា បំរុង​កា​.​ប់ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​ក៏​ជិះ​ម៉ូតូ​រត់​មក​ដល់​ផ្ទះ រួច​ស្រែក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ឃាត់ខ្លួន និង​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ទួល​លាត់ ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ​1J-4962 ធ្វើ​ដំណើរ​ចេញពីផ្ទះ​ប្អូន​នៅ​ម្តុំ​កា​ណា​ឌី​យ៉ា​។

ប្រភព​ដដែល​បន្ត​ថា លុះ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ផ្ទះ​វិញ​នៅ​ភូមិ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ រួច​និយាយ​ទូរស័ព្ទ​នៅ​ចំណុច​កែង​ផ្លូវ​បេតុង ស្រាប់តែ​ពេល​នោះ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JU-9497 មក​ពីក្រោយ ហើយ​ក៏​សួរ​ទៅ​ជន​រង​គ្រោះ​ថា «​ស្មើនឹង​ហើយ​ឈប់​នៅ​ត្រង់​នឹង​ធ្វើ​អី​» ចំណែក​ជន​រង​គ្រោះ​ក៏​ឆ្លើយ​តប​វិញ​ថា «​លោក​ឯង​គ្មាន​សិទ្ធិ​អី​សួរនាំ​ទេ​» បន្ទាប់​មក ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​បន្ត​ទៅ​ផ្ទះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ជិះ​ម៉ូតូ​កាន់​កាំ​បិ​.​ត​ខ្វែវ​មួយ​ដើម ដេញ​តាម​ពីក្រោយ​រហូត​ដល់​កៀក​ផ្ទះ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​ក៏​វាត់​ជ​ន្ទ​ល់​ម៉ូតូ​ឈប់​ចោល រួច​រត់​ចូល​ក្នុងផ្ទះ​ហៅ​បងប្អូន​ឱ្យ​ជួយ ដោយ​ស្រែ​កថា «​គេ​ដេញ​កា​.​ប់​អញ​ហើយ​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ព្រោងព្រាត​ដេញ​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​មិន​ឱ្យទៅ​ណា​នោះ​ទេ រួច​ក៏​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់​មក ស្រាប់តែ​លេចមុខ​ជន​មួយ​ក្រុម មក​អះអាង​ថា «​ខ្លួន​ជា​សមត្ថ​កិច្ច​» ជិះ​ម៉ូតូ​២​គ្រឿង​មក​សម្រួល​ដោះស្រាយ ដោយ​ប្រាប់​ថា «​ជា​បក្សពួក​ផឹកស៊ី ស្គាល់គ្នា​» ហើយ​ប្រាប់​ទៀត​ថា «​ខ្លួន​ជា​អ្នក​ប្រើ​ឱ្យមក​រក​ត្រី​ទៅ​វិញ​» ហើយ​ឆ្លើយ​ទៀត​ថា «​ជា​ការ​យល់​ច្រឡំ​គ្នា​នោះ​ទេ​»​។

គួរ​បញ្ជាក់​ទៀត​ថា បន្ទាប់​មក ភាគី​ទាំង​សងខាង​បាន​ជជែក​ប្រកែក​គ្នា ដោយ​ម្ខាង​ចោទប្រកាន់​ថា «​ដេញ​កា​.​ប់​ខ្លួន​» ចំណែក​ម្ខាង​ទៀត​ប្រកែក​ថា «​ខ្លួន​យក​កាំ​បិ​.​ត​ដើរ​រក​កា​.​ប់​ត្រី និង​ឆ​.​ក់​ត្រី​ទៅ​វិញ​»​។ លុះ​ក្រោយមក ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់ ស្រាប់តែ​ខាង​បក្សពួក​ជនសង្ស័យ​ដែល​តាំងខ្លួន​ថា ជា​សមត្ថកិច្ច​ទាំង​អស់នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​អស់​តែ​ម្ដង ពេល​នោះ​សមត្ថកិច្ច​ក៏​ធ្វើការ​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​នោះ រួច​ជនសង្ស័យ​ឆ្លើយ​ថា «​មិន​ស្គាល់​អ្នក​ទាំងនោះ​ទេ​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​ជន​រង​គ្រោះ យក​ទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ