ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកិច្ចប្រជុំ​កំពូលត្រីភាគី​​ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង​​នៅ​តូក្យូ​

14 ឆ្នាំ មុន

​កិច្ចប្រជុំ​​កំពូលត្រី​ភាគី​​​លើកទី​​៤​រវាង​​​ប្រទេស​ចិន ជប៉ុន និង​​កូរ៉េ​ខាងត្បូង​ ដែលរៀបចំ​ធ្វើឡើង​នៅ​ក្នុងទីក្រុង​​តូក្យូ ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​​​កាលពីព្រឹកថ្ងៃទី​​២២ ឧសភា ​​ដោ​យមានការ​​​អញ្ជើញ​ចូល​រួម​របស់​នាយក​រដ្ឋមន្ត្រី​​ចិន ​លោក​វ៉េន​ ជាបាវ ​​នាយករដ្ឋមន្ត្រី​​ជប៉ុន ​លោកណាអូតូ កាន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកលី ម្យុង​​បាក់។
តាម​ប្រភពព័ត៌​មាន​​​ពីទីក្រុង​​​តូក្យូ​​ឱ្យ​ដឹង​ថា ​ក្នុងកិច្ចប្រជុំ​​នេះ មេ​ដឹកនាំ​​ប្រទេសទាំង​​២​បាន​ឯក​ភាពគ្នា​​​លើ​កកម្ពស់​​សុវត្ថិភាព​​នុយ​ ក្លេអ៊ែរ​​

កិច្ចប្រជុំ​​កំពូលត្រី​ភាគី​​​លើកទី​​៤​រវាង​​​ប្រទេស​ចិន ជប៉ុន និង​​កូរ៉េ​ខាងត្បូង​ ដែលរៀបចំ​ធ្វើឡើង​នៅ​ក្នុងទីក្រុង​​តូក្យូ ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​​​កាលពីព្រឹកថ្ងៃទី​​២២ ឧសភា ​​ដោ​យមានការ​​​អញ្ជើញ​ចូល​រួម​របស់​នាយក​រដ្ឋមន្ត្រី​​ចិន ​លោក​វ៉េន​ ជាបាវ ​​នាយករដ្ឋមន្ត្រី​​ជប៉ុន ​លោកណាអូតូ កាន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកលី ម្យុង​​បាក់។
តាម​ប្រភពព័ត៌​មាន​​​ពីទីក្រុង​​​តូក្យូ​​ឱ្យ​ដឹង​ថា ​ក្នុងកិច្ចប្រជុំ​​នេះ មេ​ដឹកនាំ​​ប្រទេសទាំង​​២​បាន​ឯក​ភាពគ្នា​​​លើ​កកម្ពស់​​សុវត្ថិភាព​​នុយ​ក្លេអ៊ែរ​​ និង​ធ្វើ​​​ឱ្យ​កាន់តែ​​ប្រសើរ​ឡើងនូវ​​​ប្រព័ន្ធ​ផ្តល់ជំនួយ​​ពេល​មាន​​គ្រោះ​មហន្តរាយ​​​​ ។ ទន្ទឹមនឹង​​នេះដែរ ​មេ​ដឹក​នាំ​ទាំង​​៣​បានសន្យា​​ថា នឹងបង្កើន​​​ការរៀប​ចំ​​សម្រាប់​​កិច្ចព្រមព្រៀង​​​​ពាណិជ្ជ​កម្ម​​សេរី និង​​សន្ធិ​សញ្ញាធ្វើ​​​វិនិយោគ​ទុន ៕