ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​ម៉ាស់​ថា ​ជិត​ដល់​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​មួយ​ជាមួយ​អ៊ី​ស្រា​អែ​លហើយ

1 ឆ្នាំ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ចរចា​ត្រូវ​បាន​ជម្រុញ​កាលពី​ថ្ងៃ​ទី​២១​ វិច្ឆិកា ដើម្បី​ឲ្យ​មានការ​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ចរចា​ត្រូវ​បាន​ជម្រុញ​កាលពី​ថ្ងៃ​ទី​២១​ វិច្ឆិកា ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ចំណាប់ខ្មាំង ជា​ថ្នូរ​នឹង​បទ​ឈប់​បា.ញ់​គ្នា​មួយ​នៅ​ជ្រោយ​ហ្គា​ហ្សា កន្លែង​ដែល​ក្រុម​ហា​ម៉ាស់​ចោទ​ថា អ៊ី​ស្រា​អែ​ល​កំពុង​វាយប្រហារ​សម្លា.ប់​រង្គាល​លើ​មន្ទីរពេទ្យ​មួយ​។

ប្រមុខ​ក្រុម​ហា​ម៉ាស់​លោក​អ៊ី​ស្មា​អ៊ី​ល​ហា​នី​យេ​ហ៍ ក្នុង​សារលិខិត​ខ្លី​មួយ​តាម​តេ​ឡេ​ក្រាម​ថ្លែង​នា​ថ្ងៃ​ទី​២១​វិច្ឆិកា​ថា ចលនា​ហា​ម៉ាស់​បាន​ផ្ដល់​ចម្លើយ​ខ្លួន​ដល់​បងប្អូន​កា​តា​និង​ដល់​បណ្ដា​អាជ្ញាកណ្ដាល​។ យើង​ជិត​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គា្ន​មួយ​ហើយ​។

ប្រទេស​កា​តា អេ​ហ្ស៊ីប​ និង​អា​មេ​រិ​កបាន​ខិតខំ​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ ដើម្បី​ប៉ុនប៉ង​ឲ្យ​មានការ​ដោះ​លែង​ចំណាប់ខ្មាំង ជា​ថ្នូរ​ពិសេស​បទ​ឈប់​បាញ់​គ្នា​នៅ​ជ្រោយ​ហ្គា​ហ្សា​។ កាកបាទក្រហម​អន្តរជាតិ​ថា​មិន​បាន​ចូលរួម​ក្នុង​ការ​ចរចា​នេះ​ទេ​តែ​ទ​ទួ​ច​ស្នើ​ឲ្យ​ក្រុម​ខ្លួន​បាន​ចូល​ជួប​ចំណាប់ខ្មាំង ធានា​សុខមាលភាព​របស់​ពួក​គេ​និង​ផ្ដល់​ថ្នាំពេទ្យ​ដល់​ពួក​គេ និង​ឲ្យ​ពួក​គេ​អាច​ទាក់ទង​បានជា​មួយ​សាច់ញាតិ​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ